The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្ដាមថ្ម​ឆាខ្ទឹមស​ដ៏ពេញ​និយម​កុម្ម៉ង់​ពីភោជនីយដ្ឋាន ទន្លេ​បាសាក់ ១




ក្ដាមថ្ម​ឆាខ្ទឹមស​ដ៏ពេញ​និយម​កុម្ម៉ង់​ពីភោជនីយដ្ឋាន ទន្លេ​បាសាក់ ១

Content image - Phnom Penh Post
ក្ដាមថ្ម​ឆាខ្ទឹម​ស មួយ​ចានអាច​ទទួលទាន​បានគ្នា ២ នាក់ មាន​តម្លៃ​ប្រមាណ ៥០ ដុល្លារ​​។ ហុង មិនា

ក្ដាមថ្ម​ឆាខ្ទឹមស​ដ៏ពេញ​និយម​កុម្ម៉ង់​ពីភោជនីយដ្ឋាន ទន្លេ​បាសាក់ ១

ភ្នំពេញ: ក្រោយ​ការផ្លាស់ប្ដូរ​ពីភោជនីយដ្ឋាន​ប៊ូហ្វេ​ទៅជា​កន្លែង​ទទួល​ទាន​អាហារ​កុម្ម៉ង់​លំដាប់​ខ្ពស់ ភោជនីយដ្ឋាន​ទន្លេបាសាក់ ១ បច្ចុប្បន្ន​មានការ​តុបតែង​រចនា​ហាង និង​បរិក្ខារ​ប្រើប្រាស់​ដ៏ប្រណីត។

ទាំង​បរិយាកាស សង្ហារិម ចាន កែវ សម​ស្លាបព្រា ត្រូវបាន​តម្រៀប​លើតុ​យ៉ាង​រៀបរយ​លំដាប់​ផ្កាយ។

ក្រឡេក​ទៅមើល​បញ្ជី​មុខម្ហូប​វិញ ភ្ញៀវមាន​ជម្រើស​ជាច្រើន​ដូចជា​អាហារ​ខ្មែរ ចិន ថៃ និង​វៀតណាម ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​ដើម។ ម្ហូប​ពិសេស​ប្រចាំ​ហាង​មានដូចជា ស៊ុបពីរ​រសជាតិ​ឆ្នាំង​នាគ ប្រហុក​ដុត​ជ្រញ់ សាច់មាន់​ឆាម្រេច​ផ្ទាប់​បាយ​ដំណើប បង្គា​បំពង​ម៉ា​យូណេស អយស្ទ័រ​ក្រឡុក​ពងទា​បំពង និង​ឆ្អឹងជំនីរ​ជ្រូក​បំពង។

ក្នុងចំណោម​នោះ ម្ហូប​ដ៏ពេញ​និយម​មួយទៀត​គឺ​ក្ដាមថ្ម​ឆាខ្ទឹមស។ ក្ដាមថ្ម​ដែល​មិនសូវ​សម្បូរ​លក់​ដូច​ក្ដាមសេះ សាច់​របស់​វាមាន​រសជាតិ​ឆ្ងាញ់ ហើយ​ពេលឆា​ជាមួយ​ខ្ទឹមស និង​គ្រឿងផ្សំ​ដទៃទៀត រសជាតិ​របស់វា​ពិតជា​ធ្វើ​ឲ្យភ្ញៀវ​ចង់​វិល​ត្រឡប់មក​ទទួលទាន​ជាថ្មី។

ក្ដាមថ្ម​ឆា​ខ្ទឹមស​មួយចាន​តម្លៃ​ប្រមាណ ៥០ ដុល្លារ មាន​បម្រើ​នៅ​ភោជនីយដ្ឋាន ទន្លេ​បាសាក់ ១ ស្ថិត​លើ​មហាវិថី​ម៉ៅសេទុង ម្ដុំទួល​ទំពូង៕

អត្ថបទគួរចាប់អារម្មណ៍