The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្ដាម​ថ្ម​ឆា​ម្រេច​កំពត​ពី​ភោជនីយដ្ឋាន Mr. Mab




ក្ដាម​ថ្ម​ឆា​ម្រេច​កំពត​ពី​ភោជនីយដ្ឋាន Mr. Mab

Content image - Phnom Penh Post
ម្ហូប​ក្ដាម​ថ្ម​ឆា​ម្រេច​កំពត​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ឈឹម ស្រីនាង

ក្ដាម​ថ្ម​ឆា​ម្រេច​កំពត​ពី​ភោជនីយដ្ឋាន Mr. Mab

ភ្នំពេញ: ​ភោជនីយដ្ឋាន Mr. Mab ដែល​ល្បី​នៅ​ខេត្ត​កែបត្រូវ​បាន​ ម្ចាស់​ហាង​លោក ឈឹម សុវណ្ណាឫទ្ធិ៍ ​សម្រេចចិត្ត​នាំយក​រសជាតិអាហារ​គ្រឿង​សមុទ្រ​ឆ្ងាញ់ៗ​​មក​កាន់​រាជធានី​ភ្នំពេញ។

ហាង​នេះ​ជំនាញ​ខាង​ចម្អិន​ម្ហូប​គ្រឿង​សមុទ្រ​តែ​ម្ដង​ដូចជា​ ក្ដាមថ្ម​ស្រស់ៗ​​ឆាជាមួយ​​ម្រេចកំពត​។

គ្រឿងផ្សំ​នៃ​ម្ហូប​នេះ​មាន​ដូចជា ក្ដាមថ្ម ​៣ ម្រេច​កំពត​ខ្ចី សាលាដ ប៉េងប៉ោះ ស្លឹក​ខ្ទឹម ជីរវ៉ាន់ស៊ុយ ខ្ទឹមបារាំង ម្ទេស ខ្ទឹមស ប្រេងខ្យង ប្រេងឆា ម្សៅស៊ុប ស្ករស និង​អំបិល។

ចំពោះ​វិធី​ចម្អិន​វិញ គឺ​ក្ដាមថ្ម​ត្រូវ​យក​ទៅ​លាងទឹក​ឲ្យ​ស្អាត រួច​បក​វា​ចេញ សឹម​កាប់​វាជា ៤។ ដង្កៀប​ក្ដាម​ត្រូវ​ដំ​បំបែក​បន្តិច​ដើម្បី​ឲ្យ​ចូល​ជាតិ និងងាយស្រួល​ក្នុង​ការ​ទទួលទាន។

ក្រោយពី​រៀបចំ​ក្ដាម​ហើយ យើង​ត្រូវ​យក​ខ្ទឹម​ស​ចិញ្ច្រាំ​មក​បំពង​ប្រេងឆាឲ្យ​ឡើង​ក្លិន​ឈ្ងុយ មុន​នឹង​ចាក់​ក្ដាម​ចូល។ បន្ទាប់ពី​ត្រឡប់​ក្ដាម​ឲ្យ​ឆ្អិន​មុន​ថែម​​អំបិល ម្សៅស៊ុប ប្រេងខ្យង និង​ស្ករស រួច​សឹម​ដាក់​ចំណិត​ខ្ទឹមបារាំង និង​ម្រេច​ខ្ចី​ចូល​ជា​ការ​ស្រេច។

ភោជនីយដ្ឋាន ​Mr. Mab ក៏មាន​ម្ហូប​សមុទ្រ​ឆ្ងាញ់ៗ​ដទៃ​ទៀ​ត​ដូច​ជា​ ខ្យង​ប៉ារ៉ា​លីង​អំបិល​ម្ទេស ឆា​មីសួ​បង្គា សម្ល​ម្ជូរ​អង្រ្កង​ អយស្ទើរ​ចំហុយ​​ខ្ទឹមស និង​បង្គា​អាំង​ចង្កាក់​​តម្លៃពី ៦ ទៅ ១០ ដុល្លារ​។

ហាង​នេះ​ស្ថិត​នៅ​ផ្ទះលេខ ១១០ ដេ ផ្លូវ ៣៦០ កាច់ជ្រុងផ្លូវ ១៦៣ រាជធានី​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍