The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្ដាម​មីសួ កៀន​ផ្សារ​ទួលទំពូង​ឆ្ងាញ់ ហើយ​ថោក




ក្ដាម​មីសួ កៀន​ផ្សារ​ទួលទំពូង​ឆ្ងាញ់ ហើយ​ថោក

Content image - Phnom Penh Post
ក្ដាម​ចំហុយ​មីសួ ពី​ទួលទំពូង​គ្រឿង​សមុទ្រអាំង​។ ហុង មិនា

ក្ដាម​មីសួ កៀន​ផ្សារ​ទួលទំពូង​ឆ្ងាញ់ ហើយ​ថោក

ភ្នំពេញ: ពី​អាជីវកម្ម​លក់កៀន​របងផ្សារ​ទួលទំពូង ផ្ដើមពី​រោង​ប្រក់​ដំបូល​តូចមួយ ហាង «ទួល​ទំពូង​គ្រឿង​សមុទ្រ​អាំង» កាន់តែ​ពង្រីក​មាឌធំ​ឡើងៗ ជាមួយ​វត្តមាន​រថយន្ត និង​ម៉ូតូចត​ជាជួរ​តែម្ដង។

កំពុងតែ​មមាញឹក​នឹងភ្ញៀវ​បណ្ដើរ ឆ្លៀត​ងាកមក​ប្រាប់​អ្នកព័ត៌មាន​បណ្ដើរ កញ្ញា សេង រដ្ឋា ជាអ្នក​លក់បាន​និយាយថា៖ «ខ្ញុំបើក​កន្លែង​លក់​គ្រឿង​សមុទ្រ​អាំងនេះ​បាន​រយៈពេល ៤ ឆ្នាំជាង​មកហើយ គឺមាន​ភ្ញៀវ​ចូលគាំទ្រ​កាន់តែ​ច្រើនឡើង ដោយសារតែ​អាហារ​របស់​យើង​ត្រូវមាត់​អតិថិជន»។

យោងតាម​អ្នកលក់​រូបនេះ អតិថិជន​ស្គាល់​ហាង ទួល​ទំពូង​គ្រឿង​សមុទ្រ​អាំង ដោយសារ​រសជាតិ​ក្តាមឆា​ប្រចាំ​ហាង ដែល​កញ្ញា​អះអាងថា៖ «ភ្ញៀវ​គាត់ថា​រសជាតិ​ក្តាមឆា​នេះ​មានតែ​មួយ ដែល​ខុសពី​ហាង​ដទៃទៀត»។

ក្រៅពី​ក្ដាមឆា ម្ហូប​មួយមុខ​ទៀតក៏​ពេញនិយម​ខ្លាំង​ដែរ គឺក្ដាម​ចំហុយ​មីសួ ដែល​ភ្ញៀវ​មិនចាំបាច់​ទៅ​ភោជនីយដ្ឋាន​ចិន​ធំដុំ ក៏អាច​មក​ទទួលទាន​នៅក្បែរ​របងផ្សារ​ទួលទំពូង​ក្នុងតម្លៃថោក និង​ទទួលបាន​នូវ​រសជាតិ​ឆ្ងាញ់​ផងដែរ។

ក្រៅពី​បញ្ជាក់ថា​គ្រឿង​សមុទ្រ​នៅហាង​របស់​កញ្ញា ស្រស់ៗ ព្រោះ​លក់ដាច់​អស់​រាល់​ថ្ងៃនោះ កញ្ញា​ក៏​ទទួលស្គាល់​ពីភាព​យឺតយ៉ាវ​នៃ​សេវាកម្ម​ដោយសារ​ភ្ញៀវ​ច្រើនពេក​និងតម្រូវ​ឲ្យ​រង់ចាំ​យ៉ាងតិច ១០ ទៅ ១៥ នាទី។

ភ្ញៀវ​មិនចង់​រង់ចាំ អាច​ធ្វើការ​កុម្ម៉ង់​មុន ពី​ទួលទំពូង​គ្រឿង​សមុទ្រ​អាំង តាម​ទូរស័ព្ទ​លេខ ០១៧ ៩៩៨ ៧៥៧៕

អត្ថបទគួរចាប់អារម្មណ៍