សៀមរាប: ម្ហូបខ្មែរឆ្ងាញ់ៗងាយស្រួលរកញ៉ាំនៅពេលយប់ ជិតផាប់ស្ទ្រីត គឺមាននៅក្នុងផ្សារាត្រីអេហ្វែល ថាម ខនធេនន័រ សៀមរាប ដោយក្នុងនោះសម្បូរហាងម្ហូបខ្មែរ និង សូម្បីតែការតុបតែងហាងក៏ខុសប្លែកពីគ្នាដែរ។
ហាងនីមួយៗមានគំនិតនៃការរចនាម៉ូដមិនឲ្យជាន់គ្នាទេ។ ហាងខ្លះទៅដាក់ឈ្មោះទៅតាមប្រភេទមុខម្ហូបដែរខ្លួនលក់ ហាងខ្លះដាក់ឈ្មោះតាមខេត្តដែលខ្លួនរស់នៅ។ អ៊ីចឹងហើយបានជាមុខម្ហូបនីមួយៗ ដែលលក់ក្នុងហាងគឺមានគំនិតច្នៃខុសៗគ្នា។
ដូចជាម្ហូបនៅហាង Boozy Pub ម្ចាស់ហាងគាត់មានជំនាញក្នុងការធ្វើម្ហូបក្លែមដល់ភ្ញៀវ ហើយដឹងថាម្ហូបណាឆ្ងាញ់ឲ្យត្រូវជាមួយនឹងប្រភេទស្រាបៀរ ឬស្រាក្រឡុក។
ហាង Boozy Pub ល្បីម្ហូបបែបបំពង និងអាំង ដោយក្នុងនោះមាន ត្រីរ៉ស់សម្រស់ Boozy ក្រះអែបបុកសណ្តែកកួរ និងត្រីសមុទ្រឆាជូរអែមជាដើម។
ចំពោះភ្ញៀវនិយមរសជាតិម្ហូបប្លែកមាត់ ក្រពះអែបបុកសណ្តែកកួរគឺអាចទៅរកញ៉ាំបាននៅហាង Boozy Pub រសជាតិវាស្រួយឆ្ងាញ់មិនល្វីង ត្រូវគ្នាជាមួយនឹងសណ្តែកកួរបុកតែម្តង។
ទន្ទឹមនឹងនោះហាងមានជំនាញក្នុងការលាយគ្រឿងមិនឲ្យក្រពះល្វីង ពិសេសគឺសាច់ក្រពះឡើងស្រួយ។ ម្ហូបនៅ Boozy Pub មិនថ្លៃប៉ុន្មានទេ ដោយតម្លៃចាប់ពី ៤០០០ រៀលឡើងទៅ។
នៅក្នុងផ្សាររាត្រី អេហ្វែល ថាម ខនធេនន័រ សៀមរាប ក៏មានការប្រគំតន្ត្រីកំដរដល់ភ្ញៀវ ដែលចូលមកញុំាម្ហូបអាហារ ផឹកស្រាជួបជុំមិត្តភកិ្ត ជាដើម។ បន្ទាប់ពីញ៉ាំឆ្អែតហើយយើងអាចដើរតិចៗ ដើម្បីបន្តទៅរាំលេងកម្សាន្តនៅផាប់ស្ទ្រីត ផងដែរ។
ចង់ញ៉ាំក្រពះអែបសណ្តែកកួរបុកទេ? តោះទៅសាកញុំាទាំងអស់គ្នា រសជាតិអត់ល្វីងនៅ Boozy Pub ទូរស័ព្ទ លេខ០១០៩៩២ ៨៦៨៕