ក្រុង​ហ្ស៊េរុយសាឡិម៖ លោក មូសេ ហ្គេនស្ល័រ បាន​បើក​គម្រប​ឆ្នាំង​អាលុយមីញ៉ូម​ធំ​ យក​វែក​ដួស​សម្ល​ខ​សណ្ដែក ដំឡូង​បារាំង និង​សាច់​គោ។

នេះ​គឺ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នៅ​ភោជនីយដ្ឋាន Maadaniat Chef ​ភាគ​កណ្ដាល​ Bnei Brak ដ៏​សម្បូរ​ហាង​ម្ហូប​ប្រពៃណី ជ្វីហ្វ-អឺរ៉ុប​ប្រពៃណី​។

ត្រី​ហ្គេហ្វាល់ និង​ដំឡូង​ដុត​ គូហ្គេល បន្ថែម​គ្រឿង​ក្រហម​ រូបមន្ដ​ប្រចាំ​ហាង​ ហាមីន ឬ​ហៅ​ថា ខូលែន​ ហើយ​វា​ត្រូវ​បាន​ទទួល​ទាន​​ដោយ​ជនជាតិ​ជ្វីហ្វ​សម្រាប់​ឱកាស​ជួប​ជុំ​អាហារ​ថ្ងៃ​ត្រង់​ថ្ងៃ​សៅរ៍​ តាំង​ពី​បរម​បុរាណ ខ​គោ​នៅ​តែ​ពេញ​និយម​នៅ​អ៊ីស្រាអែល​។

ខណៈ​ពលរដ្ឋ​អថូដុក​ក្នុង​ស្រុក​អង្គុយ​​តុ​ទទួល​ទាន​ខ​គោ ស្ដ្រី​ចំណាស់ ៣ នាក់ និង​បុរស​ម្នាក់ ដែល​ជា​មនុស្ស​ក្រៅ​អថូដុក បាន​មក​ទី​នេះ​ដោយសារ​តែ​រសជាតិ​ម្ហូប​ដ៏​ឆ្ងាញ់​​។

ភ្ញៀវ​រីករាយ​នឹង​ទទួលទាន​ម្ហូប ហាមីន ដែល​សំដៅ​លើ​ខគោ​ក្ដៅៗ​​។ រូបថត AFP

អ្នក​ទាំង ៤ មក​ពី​ទីក្រុង​ក្បែរ​ខាង​ ដូចជា ហ្គីវ៉ាតាយីម និង​រ៉ាម៉ាត ហ្គាន ដោយ​នាំ​គ្នា​មក​ប្រារឰ​ខួប​កំណើត​ជាមួយ​​អាហារ​ធ្លាប់​ទទួល​ទាន​តាំង​ពី​កុមារភាព​។ រថយន្ដ​ក្រុង​បាន​ទម្លាក់​ភ្ញៀវ​ចាស់ៗ​​មក​ពី​​ Kfar Daniel ជា​ភូមិ​ស្ថិត​នៅ​ចន្លោះ​ក្រុង​ហ៊្សេរុយសាឡិម និង​តែល អាវីវ​ ជាមួយ​មគ្គុទ្ទេសក៍​ Yair Landsberg។

លោក​និយាយ​ថា​៖ «​ខគោ​ដែល​យើង​ទទួល​ទាន​តាំង​ពី​កុមារភាព ​គឺ​ជា​អនុស្សាវរិយ​មិន​អាច​បំភ្លេច​បាន​។ គ្រាន់​តែ​ហិត​ក្លិន​ យើង​ចាប់​ផ្ដើម​នឹក​ឃើញ​ដល់​អតីតកាល​ដ៏​អាឡោះអាល័យ​»។

ម្ហូប ហាមីន មាន​ន័យ​ថា «​របស់​ក្ដៅៗ» ជា​ភាសា ​Hebrew អាច​មាន​ប្រវត្ដិ​តាំង​ពី​សម័យ Mishna ជា​អំឡុង​ពេល​បក​ប្រែ​ផ្ទាល់​មាត់​នៃ​គម្ពីរ Torah ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាគ្សា​អំពី​របៀប​នៃ​ការ​ថែរក្សា​ម្ហូប​ឲ្យ​ក្ដៅ​នៅ​ថ្ងៃ Sabbath​។

លោក ស្មីល ហូឡាន ជា​ប្រធាន និង​ជា​អ្នក​នាំ​ចេញ​នូវ​វប្បធម៌ និង​អាហារ​ជ្វីហ្វ បាន​និយាយ​ថា​៖ «ច្បាប់​សាសនា​ជ្វីហ្វ​បាន​ហាម​ឃាត់​ការ​ចម្អិន​ម្ហូប​នៅ​ថ្ងៃ​សៅរ៍ តែ​យើង​អាច​រៀបចំ​ចម្អិន​មុន ​១ ​ថ្ងៃ​ និង​រក្សា​ទុក​ឲ្យ​ក្ដៅ​រហូត​ដល់​ថ្ងៃ​សម្រាក Sabbath»៕ AFP/HR