The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខ្មង​គោ​អាំង​ជ្រលក់​ទឹក​ប្រហុក រសជាតិ​ប្រចាំ​ត្រកូល​ហាង​តា​សេត




ខ្មង​គោ​អាំង​ជ្រលក់​ទឹក​ប្រហុក រសជាតិ​ប្រចាំ​ត្រកូល​ហាង​តា​សេត

Content image - Phnom Penh Post
ខ្មង​គោ​ជ្រលក់​ទឹក​ប្រហុក​ថែម​ម្ទេស និង​បន្លែ​អន្លក់​មាន​រសជាតិ​ឆ្ងាញ់​។ រូប សហការី

ខ្មង​គោ​អាំង​ជ្រលក់​ទឹក​ប្រហុក រសជាតិ​ប្រចាំ​ត្រកូល​ហាង​តា​សេត

ភ្នំពេញ: ភោជនីយដ្ឋាន តាសេត ដែល​ល្បី​ឈ្មោះ​ខាង​យក​អវយវៈ​គោ​មក​ច្នៃ​ធ្វើជា​ម្ហូប​ប្លែក​បាន​បញ្ចេញ​នូវ​មុខម្ហូប​ពិសេស​របស់​ខ្លួន​មួយ​មុខ​ទៀត​គឺ ខ្មង​គោ​អាំង​ជ្រលក់​ទឹក​ប្រហុក ជា​គ្រឿង​ក្លែម​ដែល​ភ្ញៀវ​ភាគ​ច្រើន​មក​ទីនេះ​តែង​តែ​កុម្ម៉ង់​ញ៉ាំ។

ម្ចាស់​ហាង​ដែល​មាន​ទឹកមុខ​រួសរាយ​រាក់ទាក់​គាត់​បាន​និយាយ​ថា៖ «ហាង​របស់​ខ្ញុំ​នេះ​បើក​លក់​ម្ហូប​ប្រភេទ​អវយវៈ​គោ​នេះ​គឺមាន​បទពិសោធ ១០ ឆ្នាំ​មក​ហើយ អ៊ីចឹង​គឺ​ខ្ញុំ​ដឹង​ច្បាស់​លាស់​ពី​អវយវៈ​គោ​តែម្ដង»។

ម្ចាស់​ហាង តា​សេត បន្តថា៖ «ហាង​ខ្ញុំ​នេះ​កាល​ពីមុន​គឺ​មិន​ដែល​មាន​ការ​ផ្សព្វផ្សាយ​អី​នោះ​ទេ តែ​ដោយ​សារ​បច្ចុប្បន្ន​គ្រួសារ​ខ្ញុំ​គាត់​ចេះ​តែ​បង្ហោះ​រូប​តាម​ហ្វេសប៊ុក អ៊ីចឹង​ទៅ​គឺ​មាន​ភ្ញៀវ​មក​ញ៉ាំ​ច្រើន​មែន​ទែន ជា​ពិសេស​ចុង​សប្តាហ៍​គឺ​ភ្ញៀវ​គាត់​មក​ច្រើន ហើយ​គ្មាន​ក្យូស​ឲ្យ​ភ្ញៀវ​អង្គុយ​គ្រប់​ទេ អ៊ីចឹង​ភ្ញៀវ​អាច​ទូរស័ព្ទ​មក​កក់​កន្លែង និង​កុម្ម៉ង់​ម្ហូប​ទុក​ទើប​ងាយ​ស្រួល​ដោយ មិន​ចាំបាច់​រង់ចាំ​យូរ»។

ខ្មង​គោ​អាំង​ពិសេស​នេះ​គឺ​ងាយ​ស្រួល​ធ្វើ​មិន​ចំណាយ​ពេល​យូរ​ប៉ុន្មាន​ទេ ដោយ​គ្រាន់​តែ​យក​ឆ្អឹង​គោ​ដែរ​ជាប់​ខ្លាញ់​តិចៗ​យក​ទៅ​លាង​ឲ្យ​ស្អាត ទុក​វា​ឲ្យ​ស្រស់​ទឹក​បន្ទាប់​មក​ទៅ​ប្រឡាក់​គ្រឿង (រសជាតិ​ប្រចាំ​ត្រកូល) បន្ទាប់​មក​យក​វា​ទៅ​អាំង​ឲ្យ​ឆ្អិន រួច​សឹម​ហាន់​ដាក់​លើ​ជ្រញ់ ឬ​ចាន​ក៏បាន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ឬ​ដាក់​ទាំង​មូល​នៅ​លើ​ជ្រញ់​ទុក​ឲ្យ​ភ្ញៀវ​ហាន់​ញ៉ាំ​ខ្លួនឯង​ក៏បាន។

ហាង​តា​សេត ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ ៩២៤ ៧៤៨៕

អត្ថបទគួរចាប់អារម្មណ៍