The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខ្យង​ចិញ្ច្រាំ​អាំង​មីសួ​ពីហាង ហ្រ្វេស​ មេនញ៉ូ ឆ្ងាញ់​ហើយ​អនាម័យ​ល្អ​




ខ្យង​ចិញ្ច្រាំ​អាំង​មីសួ​ពីហាង ហ្រ្វេស​ មេនញ៉ូ ឆ្ងាញ់​ហើយ​អនាម័យ​ល្អ​

Content image - Phnom Penh Post
ខ្យង​ចិញ្ច្រាំ​អាំង​មីសួ ​ជីរ​ពងទា​កូន និង​ជ្រលក់​អំបិល​ម្រេច​​។ ឈឹម ស្រីនាង

ខ្យង​ចិញ្ច្រាំ​អាំង​មីសួ​ពីហាង ហ្រ្វេស​ មេនញ៉ូ ឆ្ងាញ់​ហើយ​អនាម័យ​ល្អ​

ភ្នំពេញ: អាហារដ្ឋាន​ផ្ទះ​ពីរ​ល្វែង​ទើប​នឹង​បើក​ថ្មីនៅ​ម្ដុំ​បឹង​ត្របែក​ប្រជុំ​ដោយ​អាហារ​ប្លែកៗ​ជា​ច្រើនមុខ​។​

អ្នកនាង​​ ដា លីណា បាន​និយាយ​ថា៖ «មុន​នឹង​សម្រេច​បើក​​ហាង​ហ្នឹង ឃើញ​ថា​ក្មេងៗ​ភាគច្រើន​ឥឡូវ​គាត់​ចូលចិត្ត​ញ៉ាំ​អាហារ​ប្លែកៗ​ដូចជា​គ្រឿង​អាំង​ ចៀន​ ចំហុយ ស៊ុប ដែល​ពួកគេ​កម្រ​បាន​ញ៉ាំ»។

ដូច្នេះ​ហើយ​ទើប​អ្នកនាង​នឹក​ឃើញ​ចង់​យក​ម្ហូប​រូបមន្ដ​គ្រួសារ​ដែលអ្នក​នាង​ធ្លាប់​ញ៉ាំ​តាំង​ពី​តូច​មក​ចម្អិន​លក់​ប្រកប​ដោយ​អនាម័យ។

ម្ចាស់ហាង​រូបនេះ​បាន​អះអាង​ថា៖ «ខ្ញុំ​ធ្វើ​ម្ហូប​លក់សំខាន់​ផ្ដោត​ទៅ​លើ​អនាម័យ​ជា​ចម្បង ទាំង​គ្រឿងផ្សំ និង​របស់​ដែលយក​មក​ធ្វើលក់ ដោយសារ​តែ​ម្ហូប​ហ្នឹង ខ្ញុំ​ធ្វើ​លក់​ផង និង​ធ្វើ​ញ៉ាំ​ខ្លួនឯង​ផង​។ ណា​មួយចង់​ពង្រឹង​ម្ហូប​ដែល​លក់​ក្នុងហាង​តូចៗ​ហ្នឹង​​ថា​វា​ក៏មាន​អនាម័យដូច​ហាង​ធំដែរ»។

ចំពោះ​ម្ហូប​ខ្យង​ចិញ្ច្រាំ​អាំង​មីសួ​នេះ​ គឺ​ជា​រូបមន្ដ​​បន្សល់ទុក​ពីមិត្ត​ភក្ដិ​ជីតា​របស់​អ្នកនាង ដា លីណា តែម្ដង។ ម្ហូបនេះ​​គេ​លាយ​មីសួ ជាមួយ​សាច់​ខ្យង​ចិញ្ច្រាំ និង​ពង​ទា​ពីលើ​ រួច​យក​ទៅ​​អាំង​ក្នុង​កូន​ពែង។

ខ្យង​ចិញ្ច្រាំ​អាំង​មីសួ​នេះ​គេ​ញ៉ាំ​ជាមួយ​ជីរ​ពងទាកូន​ និងអំបិល​ម្រេច​ក្រូច​ឆ្មារ។ហាង ហ្រ្វេស​ មេនញ៉ូ ក៏​មានម្ហូប​ឆ្ងាញ់​ៗ​ដទៃ​ទៀត​ដូច​ជា បុក​សណ្ដែក​កួរប្រហុកស្បែក​ជ្រូក​បំពង​ ស៊ុប​គោ យ៉ាវហន ជើង​មាន់​បំពង​ខ្ទឹមស មាន់​អាំង​ស្លឹក​ក្រូច​សើច​ ជាដើម។

អាហារដ្ឋាន ហ្រ្វេស មេនញ៉ូ ស្ថិត​នៅ​ផ្លូវ ១០១ សង្កាត់បឹង​ត្របែក ច្រក​ចូល​តាម​ហាង​សមុទ្រ​ទឹកកក៕

អត្ថបទគួរចាប់អារម្មណ៍