ភ្នំពេញ: ស្ថិតនៅម្ដុំទួលគោក បណ្ដោយផ្លូវផ្សារមាន់អាំង ភោជនីយដ្ឋាន ហ្វឺកាលី ដែលទើបបើកដំណើរការថ្មីថ្មោង បាននាំយករសជាតិគុយទាវហ្វឺ ពីរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក មកប្រទេសកម្ពុជា។ ម្ចាស់ហាងដែលជាអាណិកជនខ្មែរអាមេរិក បានបង្ហាញពីភាពពិសេសនៃគុយទាវហ្វឺរបស់ខ្លួន ដោយការប្រើឆ្អឹងគោអូស្ត្រាលីមករម្ងាស់ជាទឹកស៊ុប ខុសប្លែកពីរសជាតិគុយទាវហ្វឺទូទៅ។
មិនត្រឹមតែទឹកស៊ុបទេ សូម្បីតែសាច់ និងពោះគោ សុទ្ធសឹងតែជាផលិតផលពីគោអូស្ត្រាលី។ ប៉ុន្តែតម្លៃវិញ ក៏មិនសូវជាថ្លៃប៉ុន្មានដែរបើធៀបទៅនឹងតម្លៃគុយទាវហ្វឺផ្សេងទៀតនៅរាជធានីភ្នំពេញ។ ចំពោះតម្លៃវិញ គុយទាវហ្វឺកាលី ចានធម្មតា ៣,៨ ដុល្លារ ចានធំ ៤,៥ ដុល្លារ។ គុយទាវពិសេសមានថែមសាច់គោអូស្ត្រាលី ១ ចាន និង ១ ពាន់ ១ ចាន មានពីរប្រភេទគឺពិសេសចានតូច ៤,៥ដុល្លារ និងគុយទាវពិសេសចានធំ ៥,៥ ដុល្លារ។
គុយទាវហ្វឺកាលី គេច្រើននិយមទទួលទានជាមួយកូនចាខ្វៃ រសជាតិ និងរូបរាងប្លែកពីចាខ្វៃទូទៅ។ ក្រៅពីគុយទាវហ្វឺ ភ្ញៀវក៏អាចកុម្ម៉ង់ឆ្អឹងគោអូស្ត្រាលី មកហុតខួរឆ្អឹង និងញ៉ាំសាច់ជាប់ឆ្អឹងដ៏មានឱជារស។ អមជាមួយគុយទាវហ្វឺ ភេសជ្ជៈប្រចាំហាងហ្វឺកាលីគឺ តែទឹកដោះគោកាលី ដែលមានក្លិនឈ្ងុយពិសេស ក្នុងតម្លៃ ២,៨ ដុល្លារ។
ភោជនីយដ្ឋាន ហ្វឺកាលី ស្ថិតនៅផ្ទះលេខ ៦៣ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគក ជិតមន្ទីរពេទ្យវិចតូរៀ ទំនាក់ទំនងទូរស័ព្ទលេខ ០៧០ ៥៥ ៨៨ ៥៥៕