The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គុយទាវ Num Tok ១ ម៉ឺនរៀល​នៅ​ផ្សារ​រាត្រី​កុងតឺន័រ




គុយទាវ Num Tok ១ ម៉ឺនរៀល​នៅ​ផ្សារ​រាត្រី​កុងតឺន័រ

Content image - Phnom Penh Post
គុយទាវ Num Tok មួយចាន​តម្លៃ ១ ម៉ឺន​រៀល​​។ ហុង មិនា

គុយទាវ Num Tok ១ ម៉ឺនរៀល​នៅ​ផ្សារ​រាត្រី​កុងតឺន័រ

ភ្នំពេញ: ស្ថិត​នៅក្នុង​ផ្សាររាត្រី​កុងតឺន័រ ហាង​លក់​ម្ហូបអាហារ​ជាច្រើន​ប្រភេទ​មាន​ទាំង​ម្ហូប​ខ្មែរ និងថៃ ជា​ចំណី​កំពុង​ពេញនិយម​សម្រាប់​យុវ-វ័យ​អង្គុយ​ញ៉ាំ​ពេល​ល្ងាច។

ក្នុង​នោះ​ដែរ ហាង​គុយទាវ ណាមតុក (Num tok) ជា​ប្រភេទ​គុយទាវ​ថៃ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់។

កញ្ញា រូស៊ី ល័ក្ខ ម្ចាស់​ហាង​គុយទាវ ណាម​តុក នៅ​ក្នុង​ផ្សារ​រាត្រី​កុង​តឺន័រ​បាន​និយាយ​ទាំង​ដៃ​កំពុងតែ​លើក​ចាន​គុយទាវ​ថា៖ «ខ្ញុំបើក​ហាង​នេះ​ឡើង​គ្រាន់តែ​ចង់​បង្ហាញ​នូវ​រសជាតិ​គុយទាវ​ដែល​យើង​យក​មក​ច្នៃ​ទឹកស៊ុប​បន្ថែម​តាម​បែប​ខ្មែរ តែ​នៅ​រក្សា​រសជាតិ​គុយទាវ​បែបថៃ​ដដែល និយាយ​រួម​គឺយើង​ច្នៃ​បន្ថែម​ឲ្យមាន​រសជាតិ​ឆ្ងាញ់​ត្រូវ​មាត់​អតិថិជន​ខ្មែរ​យើង​តែម្តង» សម្រាប់​គុយទាវ Num Tok នេះគឺ​ភ្ញៀវ​អាច​កុម្ម៉ង់​ជា​គុយទាវ ឬមី​ក៏បាន​ទៅតាម​ចំណង់​ចំណូល​ចិត្ត តែ​ជាទូទៅ​ភ្ញៀវ​ច្រើន​តែ​កុម្ម៉ង់​គុយទាវ ពីព្រោះ​វាមាន​រសជាតិ​ឆ្ងាញ់ សាច់​គុយទាវ​មិន​ស្អិត​ជាប់គ្នា ស៊ីគ្នា​ជាមួយ​ទឹកស៊ុប​តែម្តង។

នៅ​ក្នុងចាន​គុយទាវ​នោះ​មាន​ទឹកស៊ុប​ពណ៌​ឈាម​ជ្រូក សាច់គោ ឈាម​ជ្រូក ប្រហិត​សាច់គោ និង​ត្រកួន ហើយ​យើង​អាច​បន្ថែម​នូវ​គ្រឿង​ផ្សំ​រសជាតិ​ខាងក្រៅ​ដូចជា ទឹកម្ទេស ម្ទេស​ជ្រក់​ពិសេស​ប្រចាំ​ហាង ម្ទេសម៉ដ្ឋ និងស្ករ​តាម​ចំណូលចិត្ត។

គុយទាវ​មួយ​ចាន​តម្លៃ ១ ម៉ឺនរៀល​អាច​ឲ្យអ្នក​ញ៉ាំ​ល្មម​ឆ្អែត។ ក្រៅពី​គុយទាវ Num Tok នៅក្នុង​ហាង​នេះ​ក៏មាន​បាយ​ក្តាំង​ស្រួយ​រសជាតិ​ឆ្ងាញ់​ផងដែរ។

ហាង​គុយទាវ Num Tok ស្ថិត​នៅ​ក្នុង​ផ្សារ​រាត្រី​កុងតឺន័រ (Jet's Container Night Market) ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១១ ៥៧០ ០០៧៕

អត្ថបទគួរចាប់អារម្មណ៍