ភ្នំពេញ: ភោជនីយដ្ឋានស្វាងតារាបានបើកសាខាខ្លួនបន្ថែមនៅជិតរង្វង់មូលជ្រោយចង្វា ជាមួយទីតាំងហាងស្អាតរចនាម៉ូដបែបទាន់សម័យថ្មី មានផាសុកភាពល្អងាយស្រួលអង្គុយជួបជុំមិត្តភក្ដិ ឬក៏ប្រជុំការងារ។
សម្រាប់អ្នកដំណើរ ឬក៏អ្នករស់នៅម្តុំជ្រោយចង្វា ហាងស្វាងតារាមានការពេញនិយមជាងគេគឺមីកូឡាដែរជាម្ហូបពិសេសប្រចាំហាងតែម្តង។
ម្យ៉ាងទៀតសម្រាប់អ្នកបាត់ដំបងគឺច្បាស់ជាស្គាល់ពីមីកូឡានេះ។ ដោយមិនចាំបាច់ទៅដល់បាត់ដំបងដើម្បីញ៉ាំមីកូឡា ហាងស្វាងតារាម្តុំជ្រោយចង្វារក៏មានបម្រើមីកូឡានេះជាមួយរសជាតិឆ្ងាញ់ និងល្បីតៗមាត់គ្នាពីសំណាក់ភ្ញៀវតែម្ដង។
យ៉ាងណាក្រៅពីមីកូឡារសជាតិពិសេសប្រចាំហាងហើយនោះ ស្វាង តារា ក៏មានបម្រើ ហ្វឺ គុយទាវកាត់ មីកាហាយ នំបុ័ងខគោ បាយគ្រឿងសមុទ្រ បបរសាមចូក បបរមាន់ បបរឈាមជ្រូក និងគុយទាវជាដើម។
ចំពោះអាហារសម្រន់ពិសេស់ពេលថ្ងៃត្រង់ ភោជនីយដ្ឋាន ស្វាងតារា ល្បីជាងគេគឺ គួងបង្គាសាច់ជ្រូក។ វាមានរសជាតិឆ្ងាញ់ជាប់មាត់ជាមួយនឹងទឹកត្រីម្ទេសហឹរឆ្ងាញ់។ មួយចានញ៉ាំឆ្អែតតែម្តងសម្រាប់ភ្ញៀវម្នាក់មានតម្លៃ ១២០០០ រៀល។ ចំពោះភេសជ្ជៈ ស្វាងតារា ក៏ល្បីមានកាហ្វេឆ្ងាញ់នាំចូលពីប្រទេសឡាវផងដែរ។
ភោជនីយដ្ឋានស្វាងតារាបើកលក់ពីម៉ោង ៦ ព្រឹកដល់ ៨ យប់ ស្ថិតនៅផ្ទះលេខ ០៣ HB ផ្លូវជាតិលេខ ៦A ជិតរង្វង់មូលជ្រោយចង្វារ ទូរស័ព្ទលេខ ០១២ ៤៨០ ១៦៨៕