សៀមរាប: ជិត​ចូលឆ្នាំ​ចិន​ហើយ តែ​មិន​ដឹង​ជា​ទៅ​លេង​នៅ​ទីណា​មែន​ទេ? តោះ​ទៅ​លេង​សៀមរាប ដែល​ជា​តំបន់ ទេសចរណ៍​មាន​កន្លែង​ដើរ​លេង​ច្រើន ជា​ពិសេស​នោះ​គឺ​កន្លែង​ញ៉ាំ​អី​តែម្តង ដោយសារ​តែ​អាជីវករ​នៅ​ទី​នោះ​ចេះច្នៃ​ប្រឌិត​មុខម្ហូប​ពិសេសៗ​ជា​ច្រើន​បំពេញ​តម្រូវការ​អតិថិជន។

បន្ទាប់ពី​យើង​ដើរលេង​ពេល​ថ្ងៃ​ហត់​នឿយ​ហើយ នៅ​ពេល​យប់​ប្រាកដ​ជា​ចង់​រក​កន្លែង​សម្រាប់​អង្គុយ​ញ៉ាំ​អី ឬក៏​ក្រេប​ស្រា ជុំ​មិត្តភក្តិ​ជា​មិន​ខាន។

ក្នុង​ចំណោម​កន្លែង​ដើរ​លេង​ទទួល​ទាន​ពេល​រាត្រី ផ្សារ​រាត្រី​អេហ្វែល​ថាម​ខនធេនន័រ សៀមរាប ជាទី​សម្បូរ​ទៅ​ដោយ​មុខម្ហូប​ច្រើន​ជម្រើស ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​នៅ​ភ្នំពេញ។

ដោយសារតែ​ជិត​ដល់​រដូវ​កាល​ចូល​ឆ្នាំ​ចិន លោក​អ្នក​អាច​សាក​ល្បង​ញ៉ាំ​ម្ហូប​ចិន បែប​អាហារ​តាម​ផ្លូវ​នៅ​ក្នុង​ហាង A Bite of China ដែល​មាន​លក់​ម្ហូប​គ្រឿង​សមុទ្រ​អាំង​បែប​ចិន និង​គាវ មាន​តម្លៃ​សមរម្យ ដោយ​គិត​ជា​ចង្កាក់ មួយ​ចង្កាក់​ចាប់​ពី ១០០០ រៀល​រហូតដល់ ៨០០០ រៀល។

ចំពោះ​រសជាតិ​វិញ​គឺ​ស្រដៀង​នឹង​ម្ហូប​នៅ​បរទេស ដោយសារ​រូបមន្ត​នៃ​ការ​ប្រឡាក់ និង​ធ្វើ​គឺ​យក​មក​ផ្ទាល់​ពី​ចិន​តែម្តង។ ដូច្នេះ​សម្រាប់​អ្នក​ឃ្លាន​គ្រឿង​សមុទ្រ​អាំង​ប្រឡាក់​គ្រឿង​ចិន​គឺ​អាច​មក​សាកល្បង​នៅ​ហាង A bite of China បាន​ជាមួយ​នឹង​តម្លៃ​សមរម្យ និង​ការ​ចម្អិន​ភ្លាម។

A bite of china ស្ថិត​នៅ​ក្នុង​ផ្សារ​រាត្រី​អេហ្វែល​ថាម​ខនធេនន័រ សៀមរាប ស្ថិត​នៅ​ផ្លូវ​ស៊ីវត្ថា ទូរស័ព្ទ​លេខ ០៧៧ ៨៨ ៥៨ ១៦៕