The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រំឆា​គ្រឿង​ស្លឹកកន្ទ្រោក​ពី Fish & Co

គ្រំឆា​គ្រឿង​ស្លឹកកន្ទ្រោក​ពី Fish & Co

គ្រំឆា​គ្រឿង​ស្លឹកកន្ទ្រោក​ពី Fish & Co

Content image - Phnom Penh Post

ភ្នំពេញ : គ្រាន់​តែ​ឈាន​ជើង​ចូល​ភោជនីយដ្ឋាន​Fish & Co នេះ​ភ្លាម ការ​រចនា​ខាង​ក្នុង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​បី​ដូចជា​បាន​ចូល​ទៅ​ក្រោម​បាតសមុទ្រ។

ផ្កាយ​សមុទ្រ ខ្យង​និង​ត្រី​សមុទ្រ​ធំ​មួយ​ត្រូវ​បាន​ព្យួរ​តាម​ជញ្ជាំង​ហាង ដែល​មាន​លាប​ពណ៌​ទឹកសមុទ្រ​លើ​ពិតាន មើល​ទៅ​ខៀវស្រងាត់​ដូច​ផ្ទៃ​សាគរ​អ៊ីចឹង។ ថ្វី​ដ្បិត​តែ​យីហោ​ហាង​សរសេរ​ថា «ត្រី» ក៏​ពិត​មែន ប៉ុន្តែ​ភោជនីយដ្ឋាន​ល្បី​នៅ​សិង្ហបុរី​មួយ​នេះ​មាន​បម្រើ​នូវ​ជម្រើស​គ្រឿងសមុទ្រ​និង​សាច់​សត្វ​ដទៃ​ទៀត​ជាច្រើន។

130716_22a
គ្រំសមុទ្រឆាគ្រឿងស្លឹកកន្ទ្រោកមានរសជាតិអាស៊ីកាត់អឺរ៉ុប ឈឹម ស្រីនាង

សម្រាប់​ថ្ងៃ​នេះ ខ្ញុំ​បាន​ជ្រើសរើស​យក​ម្ហូប​«គ្រំ​សមុទ្រ​ឆា​គ្រឿង​ស្លឹកកន្ទ្រោក» ដែល​មាន​រសជាតិ​បែប​អាស៊ី​កាត់​អឺរ៉ុប​ធ្វើ​ឲ្យ​លោក​អ្នក​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​មិន​សូវ​រងាន់។ សូម​រីករាយ​និង​សិក្សា​ពី​វិធី​ចម្អិន​ជាមួយ​នាង​ខ្ញុំ​ដូច​តទៅ។

គ្រឿងផ្សំ: គ្រំសមុទ្រ ស្លឹកកន្ទ្រោក ទឹកក្រែម គ្រឿង​ផ្សំ​រសជាតិ​សិង្ហបុរី អំបិល និង​ម្សៅស៊ុប។

វិធីចម្អិន : មុន​ដំបូង​ត្រូវ​យក​គ្រំសមុទ្រ​ទៅ​ដុះ​លាង​ឲ្យ​ស្អាត ហើយ​ទុក​ឲ្យ​ស្រស់​ទឹក។ បន្ទាប់​មក​យក​គ្រំ​ទៅ​រោយ​គ្រឿង​រសជាតិ​ដើម​ដែល​នាំ​ចូល​ពី​សិង្ហបុរី។ ក្រោយ​ពី​គ្រឿងផ្សំ​ចូល​ជាតិ​ជាមួយ​សាច់​គ្រំ​ហើយ ត្រូវ​ដាក់​វា​ឆា​នៅ​ក្នុង​ខ្ទះ​ដោយ​មាន​គ្រឿងផ្សំ​រសជាតិ​សិង្ហបុរី (ពណ៌​លឿង​រសជាតិ​ដើម) និង​ទឹកក្រែម រួច​ទុក​មួយ​អន្លើ​សិន។ ស្លឹកកន្ទ្រោក​ត្រូវ​យក​វា​ទៅ​ឆ្អើរ​ភ្លើង​បន្តិច រួច​បេះ​ដាក់​ចូល​ពី​លើ​ឆា​គ្រំ​នោះ​ជា​ការ​ស្រេច។

បើ​លោក​អ្នក​ចង់​ភ្លក្ស​រសជាតិដើម​នៃ​គ្រំសមុទ្រ​ឆាគ្រឿង​ស្លឹកកន្ទ្រោក សូម​អញ្ជើញ​ទៅ​កាន់​ភោជនីយដ្ឋាន​Fish & Co នៅ​ផ្ទះ​លេខ​១៣៩-១៤១ វិថី​ស៊ីសុវត្ថិ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៩៦៩៕

អត្ថបទគួរចាប់អារម្មណ៍