ភ្នំពេញ: ក្រៅ​ពី​ល្បី​ខ្យង​អាំង​ខ្ទិះដូង​ខ្ទឹម​បំពង អាហារដ្ឋ​ន ៣ ជំនាញ ក៏ បាន​បញ្ចេញ​នូវ​មុខម្ហូប​ពិសេស​របស់ ខ្លួន​បន្ថែម​ទៀត​គឺ «ឆា​ទា​ព្រួស​ភ្លើង» ដែល​ជា​ម្ហូប​ត្រូវ​មាត់​អ្នក​ក្លែម​តែម្តង។

គ្រាន់តែ​ឮឈ្មោះ​គឺ ស្រក់​ទឹក​មាត់​បាត់​ទៅ​ហើយ! ឆា​ទា​ព្រួស​ភ្លើង គឺជា​ម្ហូប​ដែល​ពេញ​និយម​សម្រាប់​អ្នក​ក្លែម ដោយសារ​តែ​រសជាតិ​របស់​វា​ហឹរ​ឆ្ងាញ់ ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត។

លោក សយ វិរៈ ម្ចាស់​អាហារដ្ឋាន ៣ ជំនាញ និយាយ​ថា៖ «ទា​ដែល​យើង​យក​មក​ឆា​នេះ​គឺ​ខ្ញុំ​ទៅ​ទិញ​ផ្ទាល់​ពី​កន្លែង​ចិញ្ចឹម​តែម្តង រើស​យក​តែ​សាច់​ទា​ល្អៗ ដើម្បី​ពេល​ដែល​យើង​យក​វា​មក​ធ្វើ​ម្ហូប​គឺ​វា​មាន​រសជាតិ​ឆ្ងាញ់»។

ក្រៅពី​បញ្ជាក់​នូវ​ប្រភព​សាច់​ទា ដ៏​សម្រិត​សម្រាំង លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ជាពិសេស​ទា​នេះ​គឺ​ត្រូវ​បំផុត​សម្រាប់់​ឆា​គ្រឿង​តែម្តង​ជាមួយ​នឹង​គ្រឿង​ផ្សំ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ខ្លួនឯង រសជាតិ​របស់​វា​ប្លែក​ជាង​ហាង​ដទៃ»។

មិន​ត្រឹមតែ​ជា​ហាង​បម្រើ​អាហារ​នោះ​ទេ លោក វិរៈ បាន​បន្ត​ថា៖ «នៅ​ក្នុង​ហាង​របស់​ខ្ញុំ​ក៏​ទទួល​ធ្វើ​ម្ហូបអាហារ​សម្រាប់​ជប់​លៀង​ខ្នាត​តូចធំ​ផងដែរ មិន​ថា​ឡើយ​ភ្ញៀវ​កុម្ម៉ង់​ឲ្យ​ប្រឡាក់​សាច់ ១០ គីឡូក្រាម​ក៏​យើង​អាច​ធ្វើ​ឲ្យ​បាន ឲ្យ​តែ​កុម្ម៉ង់​គឺ​យើង​អាច​ធ្វើ​ឲ្យ​បាន​ទាំង​អស់ ជាមួយ​មុខម្ហូប​ជា​ច្រើន​មុខ​រសជាតិ​ឆ្ងាញ់ និង​អនាម័យ»។

អាហារដ្ឋាន ៣ ជំនាញ​ក៏​ល្បី​ខ្យង​អាំង​ខ្ទិះដូង​ខ្ទឹម​បំពង​មួយ​ចាន​ត្រឹម​តែ ៥ ០០០ រៀល កង្កែប​អាំង ១២ ០០០ រៀល និង​ឆ្អឹង​ជំនីរ​ជ្រូក ១ ចាន​តម្លៃ ៨ ០០០ រៀល។ ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០៨៩ ៧៧៨ ៨៧៧៕