The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម​ក្នុង​ម្នាស់

ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម​ក្នុង​ម្នាស់

ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម​ក្នុង​ម្នាស់

140204_22a
បុគ្គលិកហាងបង្ហាញជូនមុខម្ហូប ទិដ្ឋភាពក្នុងហាង មុខម្ហូបឆាឆ្អឹងជំនីរជ្រូកជូរអែមក្នុងផ្លែម្នាស់ ឈឹម ស្រីនាង

ភ្នំពេញ : ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​លេខ​១៧៨ ខាង​ជើង​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ភោជនីយដ្ឋាន Odyssey សម្បូរ​ទៅ​ដោយ​មុខម្ហូប​ប្លែកៗ​ជាច្រើន។

ថ្ងៃ​នេះ ភ្នំពេញ​ប៉ុស្ដិ៍ នឹង​នាំ​លោក​អ្នក​ទៅ​ភ្លក្ស «ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម​ក្នុង​ម្នាស់​» នៅ​ទី​នោះ​ដែល​មាន​រូបមន្ត​ចម្អិន​ដូច​ខាងក្រោម​នេះ ៖

គ្រឿងផ្សំ : ឆ្អឹងជំនីរ​ជ្រូក ខ្ទឹម​បារាំង ម្ទេសប្លោក​ហាវ៉ៃ​បៃតង និង​ក្រហម ប៉េងប៉ោះ ខ្ទឹមស ម្នាស់ ទឹក​ប្រេងខ្យង ស្ករស ម្សៅស៊ុប អំបិល ទឹកត្រី ប្រេងឆា និង​ម្សៅឆា។

វិធី​ចម្អិន : ដំបូង​ត្រូវ​យក​ឆ្អឹងជំនីរ​ជ្រូក​លាង​ទឹក​ឲ្យ​ស្អាត រួច​កាត់​ជា​កង់ៗ​ប្រមាណ​២​ថ្នាំង​ដៃ​ហើយ​ទុក​មួយ​អន្លើ​សិន។ បន្ទាប់​មក​ត្រូវ​យក​ឆ្អឹងជំនីរ​ជ្រូក​នោះ​ទៅ​ប្រឡាក់​គ្រឿង​រួមមាន ម្សៅស៊ុប ស្ករស ប្រេងខ្យង និង​អំបិល រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា​ឲ្យ​ឡើង​ក្រហម។ ឆ្អឹងជំនីរ​ជ្រូក​ដែល​បំពង​រួច​ត្រូវ​ដាក់​ឲ្យ​ស្រក់​ខ្លាញ់​អស់។ បន្លែ ខ្ទឹម​បារាំង ម្ទេសប្លោក​ហាវ៉ៃ​បៃតង និង​ក្រហម ប៉េងប៉ោះ ត្រូវ​ហាន់​ជា​ចំណិត ហើយ​ឆា​ជាមួយ​គ្រឿង លាយ​ម្សៅឆា​ឲ្យ​ឡើង​ខាប់​មុន​នឹង​ចាក់​ឆ្អឹងជំនីរ​បំពង​ចូល រួច​ដួស​ដាក់​ក្នុង​ម្នាស់​ជា​ការ​ស្រេច។

ចង់​ដឹង​ថា​មុខម្ហូប​ខាង​លើ​នេះ មាន​រសជាតិ​យ៉ាង​ណា ភោជនីយដ្ឋាន Odyssey ស្ថិត​នៅ​ផ្ទះ​លេខ ៦៧បេ ផ្លូវ​លេខ​១៧៨ (ខាង​ជើង​សារមន្ទីរជាតិ) សង្កាត់​ជ័យជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ទាក់ទង​លេខ​ទូរស័ព្ទ ០១៥ ៧៧៦ ៥៥៧៕

អត្ថបទគួរចាប់អារម្មណ៍