The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឆា​សាលាដ​សង​ពង​ទា​សាច់​ជ្រូក​ចិញ្ច្រាំ​ពី​ភោជនីយដ្ឋាន​អាយហ្វូត

ឆា​សាលាដ​សង​ពង​ទា​សាច់​ជ្រូក​ចិញ្ច្រាំ​ពី​ភោជនីយដ្ឋាន​អាយហ្វូត

ឆា​សាលាដ​សង​ពង​ទា​សាច់​ជ្រូក​ចិញ្ច្រាំ​ពី​ភោជនីយដ្ឋាន​អាយហ្វូត

130109_22c
130109_22c

ភ្នំពេញ : ស្ថិត​នៅ​ខាង​កើត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ភោជនីយដ្ឋាន​អាយហ្វូត (iFood) ដែល​មាន​ការ​តុប​តែង​ដោយ​សិង្ហរិម​ពណ៌​ខ្មៅ​រលោង​លាយ​ពូក​អង្គុយ​ពណ៌​ក្រហម​នោះ មិន​ត្រឹម​តែ​មាន​លក់​នូវ​ស៊ុប​ក្ដៅៗ​លើ​ចង្ក្រាន​ជាមួយ​បន្លែ និង​សាច់​នោះ​ទេ។ អាយហ្វូត​ក៏​មាន​ជម្រើស​ម្ហូប​ជា​ច្រើន​ប្រភេទ​សម្រាប់​ទទួល​ទាន​ជាមួយ​បាយ​ផង​ដែរ។

ក្នុង​ចំណោម​ម្ហូប​ទាំង​នោះ ឆា​សាលាដ​សង​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ​ពិត​ជា​ម្ហូប​សាមញ្ញ​ក៏​ពិត​មែន ប៉ុន្តែ​មាន​រសជាតិ​គួរ​ឲ្យ​ចាប់​ចិត្ត​មែន ដោយ​សារ​តែ​តុល្យភាព បន្លែ សាច់ និង​ស៊ុត ធ្វើ​ឲ្យ​រសជាតិ​អាហារ​នេះ​ឆ្ងាញ់​ត្រូវ​មាត់ និង​ផ្ដល់​គុណ​ប្រយោជន៍​សុខភាព​ដល់​អ្នក​ទទួល​ទាន​ថែម​ទៀត​ផង។

គ្រឿង​ផ្សំ​របស់​ម្ហូប​នេះ​រួម​មាន សាលាដ​សង សាច់​ជ្រូក ពង​ទា ខ្ទឹម​ស ស្ករ​ស អំបិល និង​ម្សៅស៊ុប។ សាច់​ជ្រូក​ត្រូវ​បាន​យក​ទៅ​ចិញ្ច្រាំ​រួច​ឆា​ជាមួយ​នឹង​ខ្ទឹម​ស មុន​នឹង​ដាក់​គ្រឿង​ផ្សំ​រួម​មាន​អំបិល ស្ករ​ស និង​ម្សៅ​ស៊ុប​ចូល។ រីឯ​បន្លែ​សាលាដ​សង​ត្រូវ​បាន​គេ​បង់​ក្នុង​ខ្ទះ​ឆា​ចុង​ក្រោយ ដោយ​ប្រើ​វែក​ឆា​កូរ​មួយ​ត្រឡប់ នោះ​បន្លែ​ក៏​ឆ្អិន​រួច​ជា​ស្រេច។ បន្ទាប់​មក គេ​អាច​ដួស​ឆា​ដាក់​ចាន អម​ជាមួយ​នឹង​ចំណិត​ពង​ទា​ស្ងោរ​បី​បួន​ដុំ។

ម្ហូប​នេះ​មាន​រសជាតិ​ស្រាល​ស្រទន់ ហើយ​បន្លែ​ក៏​នៅ​រក្សា​ពណ៌​បៃតង​ស្រស់។ ឆា​សាលាដ​សង​សាច់​ជ្រូក​ចិញ្ច្រាំ​នេះ​មាន​តម្លៃ​ប្រមាណ​ជា​៣​ដុល្លារ​ក្នុង​មួយ​ចាន។ ភោជនីយដ្ឋាន​អាយហ៊្វូត ស្ថិត​នៅ​ផ្ទះ​លេខ ៤៩ ផ្លូវ​លេខ ១៦១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។ ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ២១៦ ៣៥៨ និង ០៩៨ ២១៦ ៣៥៨៕

អត្ថបទគួរចាប់អារម្មណ៍