ភ្នំពេញ: ហាង The Best Food ក្រៅពីល្បីមាន់អាំងស្រុកពួកហើយក៏នៅមានម្ហូបជាច្រើនមុខទៀតដែរកំពុងតែទទួលការចាប់អារម្មណ៍ពីអតិថិជនមិនថាក្មេង ឬចាស់។
នៅពេលម៉ោងបាយថ្ងៃស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន ក្បែរការ៉េមតូតូ មនុស្សជាច្រើនអង្គុយទទួលទានស៊ុប តុមយ៉ាំ បង្កង ក្តាម ស៊ុបលត និងបង្កងចំហុយជាដើម។
ស៊ុបតុមយ៉ាំដាក់ក្នុងឆ្នាំង ទទួលការពេញនិយមច្រើន និងល្បីខ្លាំងតាំងពីពេលបើកហាងនេះពីដំបូងមកម្ល៉េះ។
លោក សុទ្ធ វិបុត្រ ថៅកែវ័យក្មេងដែលបាននាំយកនូវរសជាតិមាន់អាំងស្រុកពួកមកលក់នៅទីក្រុងភ្នំពេញ និងធ្វើឲ្យល្បីខ្លាំងហើយក្លាយជាម្ហូបប្រចាំហាង The Best Food បាននិយាយថា៖ «ស៊ុប តុមយ៉ាំនេះគឺលក់ដាច់មែនទែន ភ្ញៀវចូលចិត្តញ៉ាំច្រើន មិនថាក្មេងឬចាស់ ដោយសារតែរសជាតិវាមិនសូវហឹរខ្លាំងទេ ហើយចំពោះភ្ញៀវដែលចូលចិត្តហឹរខ្លាំងគឺអាចបន្ថែមម្ទេសបាន»។

សម្រាប់ស៊ុប តុមយ៉ាំមានពីរប្រភេទ ទី ១ ស៊ុបតុមយ៉ាំមីបង្កង មីសួរបង្កង លតបង្កង និងបាញ់កាញ់បង្កង ទី ២ ស៊ុបតុមយ៉ាំ មីក្តាម មីសួរក្តាម លតក្តាម និងបាញ់កាញ់ក្តាម។
លោកបន្តថា៖ «ស៊ុបតុមយ៉ាំនេះគឺយើងបានច្នៃវាដាក់ក្នុងឆ្នាំងដី ដើម្បីជាសោភណភាពបន្ថែម និងមានការទាក់ទាញដល់ភ្ញៀវផងដែរ ហើយប្រភេទស៊ុបតុមយ៉ាំនេះគឺភ្ញៀវអាចញ៉ាំជាមួយទឹកជ្រលក់ពិសេសប្រចាំហាងមានរសជាតិឆ្ងាញ់ប្លែកមាត់ ពិសេសគឺស៊ីគ្នាជាមួយស៊ុបតុមយ៉ាំហ្នឹងតែម្តង។ ចំពោះស៊ុបតុមយ៉ាំបង្កង និងក្តាមគឺមានតម្លៃដូចគ្នា ១២៣០០ រៀល។
ហាង Best Food ដែលផ្ដល់បរិយាកាសត្រជាក់ភ្នែកលម្អដោយរុក្ខជាតិបៃតងនេះ មានទីតាំងចំនួនពីរសាខាទី ១ នៅស្ថិតផ្លូវ ១២២ ម្ដុំសន្ធរម៉ុក ខាងក្រោយ Tous Les Jours កម្ពុជាក្រោម និងសាខាទី ២ នៅផ្សារទំនើបអ៊ីអន ទូរស័ព្ទលេខ ០៩៨ ៨០៩ ៧៨៩៕