The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជើង​មាន់​ហោះ​ផុយ​ឆ្ងាញ់​ពី​អាហារដ្ឋាន The Street




ជើង​មាន់​ហោះ​ផុយ​ឆ្ងាញ់​ពី​អាហារដ្ឋាន The Street

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ក្នុង​អាហារដ្ឋាន The Street។ ឈឹម ស្រីនាង

ជើង​មាន់​ហោះ​ផុយ​ឆ្ងាញ់​ពី​អាហារដ្ឋាន The Street

ភ្នំពេញ: អាហា​រដ្ឋា​ន the street ស្ថិតនៅ​ផ្ទះ​លេខ ២០២ តាម​បណ្តោយ​ផ្លូវ ១៤៣ ជា​ហាង​លក់​នូវ​​ប្រភេទ​អាហារ​សម្រន់​ដែល​ពេញនិយម​ហូប​នៅតាម​ចិញ្ចើម​ផ្លូវ។

សប្តាហ៍​នេះ ហាង The street បង្ហាញ​ពី​របៀប​ធ្វើ​អាហារ​សម្រន់​សម្រាប់​ទទួលទាន​ពេល​ថ្ងៃត្រង់ ឬក៏​ពេល​ល្ងាច​ជា​គ្រឿងក្លែម​ក៏បាន​។

នោះគឺ​ «ជើង​មាន់ហោះ» ដែល​មាន​គ្រឿងផ្សំ​​មាន​ដូចជា ជើងមាន់ សាលាដ ម្ទេសដៃនាង ក្រូចឆ្មារ​ ម្សៅ​ស៊ុប ស្ករស និង​អំបិល។​

របៀប​ធ្វើ មុនដំបូង​យក​ជើងមាន់​ទៅ​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់មក​យក​វា​ទៅ​ស្ងោរ​ឲ្យ​​ឆ្អិន ​រួច​ស្រង់​ទុក​មួយអន្លើសិន។

Content image - Phnom Penh Post
ជើង​មាន់ហោះ​ស្រូប​សុទ្ធ​​តែ​ម្ទេស​ក្រហម​ឆ្អិនឆ្អៅ។ ឈឹម ស្រីនាង

បន្ទាប់មក​ធ្វើ​ទឹកជ្រលក់​ម្ទេស​ហឹរ​សម្រាប់​ស្រូបពីលើ​ ដោយ​យក​ម្ទេសដៃនាង​ទៅបុក​ឲ្យ​ម៉ត់​ល្មម រួច​បន្ថែម​អំបិល ស្ករស ម្សៅ​ស៊ុប និង​ច្របាច់​ក្រូចឆ្មារ​ ហើយ​​ភ្លក្ស​រសជាតិ​វា​ជូរ​ហឹរ​​តាម​ចំណូលចិត្ដ។

ជើងមាន់​យើង​អាចយ​កវា​ទៅ​ក្លាស្សេបន្ទាប់ពី​ស្ងោរ​ឆ្អិន​រួច ហើយ​នៅ​ពេលដែល​ទទួលទាន​សឹម​ ស្រូប​ទឹក​ជ្រលក់​ម្ទេស​ពីលើ​ជាការ​ស្រេច។

សម្រាប់​អ្នកខ្លះ​គឺ​គេ​ចូលចិត្ត​ញ៉ាំ​អាហារ​បែប​ក្ដៅៗ គេ​ក៏​អាច​យក​ជើង​មាន់​នោះ​ទៅ​កម្ដៅ​ឡើងវិញ​សឹម​ស្រូប​ទឹកជ្រលក់​​ម្ទេស​ពីលើក៏បាន​។

The Street ​មានបម្រើ​នៅ​អាហារ​ជាច្រើន​ប្រភេទ​ទៀត​ដូចជា ប្រហិត​ភ្នំភ្លើង​ទឹកកក សាច់ជ្រូក​អាំង​ចង្កាក់ ជើងមាន់​បំពង​ខ្ទឹមស ឆ្អឹងជំនីរ​បំពង​ខ្ទឹមស ព្រុយ​ត្រី​សាលម៉ុ​ន​ប្រឡាក់​អំបិលម្ទេស​អាំង និង​អាហារ​ជាច្រើន​មុខ​ទៀត​ប្រកប​ដោយ​អនាម័យ​៕

អត្ថបទគួរចាប់អារម្មណ៍