The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ញាំ​ស្ដៅ​លាយ​ជាមួយ​នឹង​សាច់ជ្រូក និង​កំពឹស​ លក្ខណៈ​គ្រួសារ​ពី​ហាង មាតុភូមិ




ញាំ​ស្ដៅ​លាយ​ជាមួយ​នឹង​សាច់ជ្រូក និង​កំពឹស​ លក្ខណៈ​គ្រួសារ​ពី​ហាង មាតុភូមិ

Content image - Phnom Penh Post
ញាំ​ស្ដៅ​លាយ​ជាមួយ​សាច់​ជ្រូក​ កំពឹស​រសជាតិ​ប្រចាំ​គ្រួសារ​ពី​មាតុភូមិ។

ញាំ​ស្ដៅ​លាយ​ជាមួយ​នឹង​សាច់ជ្រូក និង​កំពឹស​ លក្ខណៈ​គ្រួសារ​ពី​ហាង មាតុភូមិ

ភ្នំពេញ: ចង់​ញ៉ាំ​ញាំ​ស្តៅ​ឬទេ? ប្រាកដ​ណាស់ សព្វថ្ងៃ​នេះ សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ​ពិតជា​នឹក​ម្ហូប​បែប​ស្រុក​ស្រែ តែ​គ្មាន​ពេល​ធ្វើ ជាពិសេស​អ្នក​ធ្វើការ​តែម្តង។

សំខាន់​អ្នក​ភ្នំពេញ មិន​មាន​ពេល​វេលា​ទៅ​ទិញ​បន្លែ សាច់​នៅ​តាម​ទីផ្សារ ដោយ​ចំណាយ​ពេល​ច្រើន​ធ្វើ បើ​គូ​ស្វាមី​ក្មេងៗ​វិញ​រឹត​តែ​មិន​សូវ​ចេះ​ចម្អិន​ម្ហូប​ទៀត។ អ៊ីចឹង​មាន​តែ​រក​ហាង​បម្រើ​ម្ហូប​ទាំង​នេះ។

នៅ​ហាង មាតុភូមិ អ្នក​នៅ​ទីក្រុង​ភ្នំពេញ ភាគ​ច្រើន​បាន​ដឹង​ថា ហាង​នេះ​លក់​នូវ​មុខម្ហូប​បែប​ខ្មែរ​ស្រុក​ស្រែ​ច្រើន ទាំង​គ្រឿង ផ្អក ប្រហុក អន្លក់ ញាំ​ជាដើម ដើម្បី​បំពេញ​តម្រូវការ​ដល់​អតិថិជន​រស់នៅ​ក្រុង​ភ្នំពេញ​ពិបាក​រក​ញ៉ាំ និង​មិន​មាន​ពេល​ចម្អិន។

នៅថ្ងៃនេះ ហាង មាតុភូមិ បាន​បញ្ចេញ​មុខម្ហូប​ពិសេស​របស់​ខ្លួន​បន្ថែម​មួយ​មុខ​ទៀត​ដែល​អ្នក​រាល់គ្នា​ប្រាកដ​ជា​ចង់​សាក​ភ្លក្ស​រសជាតិ​ជា​មិន​ខាន ជាពិសេស អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ល្វីង គឺ​ញាំ​ស្តៅ​សាច់​ជ្រូក កំពឹស រសជាតិ​ប្រចាំ​គ្រួសារ។

ចុងភៅ មាតុភូមិ លួច​ខ្សឹប​ប្រាប់​ថា៖ «ញាំ​ស្តៅ​សាច់​ជ្រូក កំពឹស នេះ​គឺ​យើង​អាច​រៀន​ធ្វើ​បាន​យ៉ាង​ងាយៗ ដោយ​គ្រាន់​តែ​មាន​គ្រឿង​ផ្សំ ដូចជា ស្តៅ ១ ដុំ សាច់​ជ្រូក​ស្ងោរ​ឆ្អិន​ហាន់​ចំណិតៗ ត្រសក់​ចិត​ចំណិត ស្តើងៗ ប៉េងប៉ោះ​ទុំ ចិត​ចំណិត​ស្តើងៗ ស្ករ​ត្នោត ឬ​ស្ករស ទឹក​ប្រហុក ឬ​ទឹកត្រី ទឹក​អម្ពិល​ទុំ និង​ម្ទេស​ហាន់។ របៀប​ធ្វើ​វិញ​គឺ​មុន​ដំបូង យក​ស្តៅ​ទៅ​ស្រុស​ឲ្យ​ឆ្អិន​ល្មម បន្ទាប់​មក​បេះ​ដាក់​ចាន​ដោយ​លាយ​ជាមួយ​សាច់​ជ្រូក ប៉េង​ប៉ោះ ត្រសក់ ស្ករស ម្សៅ​ស៊ុប ទឹក​ប្រហុក ទឹក​អម្ពិល​ទុំ ម្ទេស រួច​ច្របល់​ចូលគ្នា​ឲ្យ​សព្វ ដាក់​កំពឹស និង​សណ្តែកដី​លីង​ចូល​ជាការ​ស្រេច៕

អត្ថបទគួរចាប់អារម្មណ៍