កំពង់ធំ: គ្រាន់តែឮឈ្មោះថា «ក្អម» អ្នកដំណើរទាំងឡាយអាចនឹងនឹកដល់ទឹកដីល្បីខាងផលិតភាជនៈ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ពីរាជធានីភ្នំពេញទៅខេត្តបាត់ដំបង អាហារដ្ឋានក្អមមាស មានទីតាំងនៅខេត្តកំពង់ឆ្នាំង ជាកន្លែងដែលធ្វើក្អមឆ្នាំងពីដីឥដ្ឋ និងសាខាមួយទៀតស្ថិតនៅផ្លូវជាតិលេខ ៦ ខេត្តកំពង់ធំ ត្រង់ចំណុចឃុំប្រាសាទ ស្រុកសន្ទុក។
ក្នុងចម្ងាយពីភ្នំពេញប្រមាណជាង ១០០ គីឡូម៉ែត្រ ទៅកាន់ខេត្តទាំង ២ អ្នកដំណើរអាចឈប់សម្រាក ស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពវាលស្រែ និងលម្ហែកាយញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ ឃ្លាតឆ្ងាយពីបរិយាកាសទីក្រុង ដែលពោរពេញដោយសំឡេង និងអគារធំខ្ពស់។
អាហារដ្ឋានក្អមមាស ទាំង ២ សាខាមានរៀបចំទីតាំងសម្រាកលម្ហែ និងម្ហូបឆ្ងាញ់ៗ ដើម្បីទទួលភ្ញៀវឆ្លងកាត់តំបន់នេះ។ សាខាស្ថិតនៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ជាអាហារដ្ឋាន ដែលផ្តល់សេវាម្ហូបអាហារ បង្អែម កាហ្វេឆ្ងាញ់ ការ៉ាស់សាំង ហើយជាពិសេសមានបន្ទប់ទឹកអនាម័យល្អ។
អ្នកស្រី ថេន ណាត ជាមេចុងភៅដៃប្រសប់នៅអាហារដ្ឋានក្អមមាស បានឲ្យដឹងថា៖ «យើងមានមុខម្ហូបជាច្រើនមុខដូចជា មាន់ចេកបុកក្រសាំងខ្ចី ត្រកួនឆាគ្រឿងក្នុងមាន់ពិសេស ត្រីអាំងជ្រលក់ស្វាយទ្រាប់ស្លឹកចេក សម្លម្ជូរគ្រឿងត្រកួនទ្រាប់ស្លឹកចេក ដុតមាន់គ្រប់ប្រភេទ សម្លបែបស្រុកស្រែ នំបញ្ចុកទឹកសម្លខ្មែរ នំបញ្ចុកទឹកការី និងកាហ្វេក្អមមាសដ៏ឈ្ងុយឆ្ងាញ់ជាដើម ហើយថែមទាំងមានទំនិញល្អៗនៅក្នុងម៉ាតផងដែរ»។
អ្នកស្រី ណាត បន្តថា រាល់ការចម្អិនសាច់ និងបន្លែគ្រប់ប្រភេទ គឺធានាថាជាសាច់ និងបន្លែស្រស់ ដែលចិញ្ចឹមនិងដាំនៅក្នុងតំបន់នេះផ្ទាល់។
តោះ! អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៥ និងលេខ ៦ កុំភ្លេចឆៀងចូលសម្រាក និងញ៉ាំអាហារបែបស្រុកស្រែ នៅអាហារដ្ឋានក្អមមាស។ ទាក់ទងតាមទូរស័ព្ទលេខ ០១០ ៣៥ ៧៧ ១៤ និង០៩៧ ២២៩ ៩៥ ៥៥៕