The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ញ៉ាំ​កាហ្វេ ក្លែម​អក្សរ​ជូនពរ​ធ្វើ​ពី​សន្លឹក​មាស​នៅ​ប្រទេស​ជប៉ុន




ញ៉ាំ​កាហ្វេ ក្លែម​អក្សរ​ជូនពរ​ធ្វើ​ពី​សន្លឹក​មាស​នៅ​ប្រទេស​ជប៉ុន

ញ៉ាំ​កាហ្វេ ក្លែម​អក្សរ​ជូនពរ​ធ្វើ​ពី​សន្លឹក​មាស​នៅ​ប្រទេស​ជប៉ុន

120703_23a
120703_23a

ក្រុង​តូក្យូ : ប្រទេស​ជប៉ុន​មាន​ប្រជាជន​និយម​ញ៉ាំ​កាហ្វេ​ច្រើន​ណាស់។ នៅ​លើ​ផ្លូវ​នានា​នៃ​ទីក្រុង​ដែល​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ មាន​ហាង​កាហ្វេ​រីក​ព្រោង​ព្រាត។ រីឯ​នៅ​តាម​ជញ្ជាំង​ក៏​សម្បូរ​ទៅ​ដោយ​ទូ​ម៉ាស៊ីន​លក់​កាហ្វេ​ដោយ​ស្វ័យ​ ប្រវត្តិ​ផង​ដែរ។

កាហ្វេ​ជាច្រើន​ប្រភេទ មិនថា​កាហ្វេ​ក្រែម កាហ្វេ​ខ្មៅ កាហ្វេ​ឡាតេ និង​កាហ្វេ​អ៊ីតាលី​នោះ​ទេ សុទ្ធ​តែ​ត្រូវ​បាន​បម្រើ​ទាំង​ក្ដៅ និង​ត្រជាក់​ទៅ​តាម​រដូវ​កាល។ ដូច្នេះ​តើ​ធ្វើយ៉ាង​ណា​ទៅ​ទើប​អាច​ផលិត​កាហ្វេ​ថ្មី​ដែល​ទាក់ទាញ​អតិថិជន នោះ។ ចម្លើយ​គឺ «កាហ្វេ​ដែល​មាន​មាស​ពិតៗ»។

កាហ្វេ​ប្រភេទ​នេះ​ក៏​ធ្លាប់​បាន​ត្រូវ​តាំង​បង្ហាញ​នៅ​ពិព័រណ៍​ឧស្សាហកម្ម​ ឱសថ​អាស៊ី​ផង​ដែរ។​ នេះ​គឺជា​ការ​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន ស៊ូគូយ៉ូកា ដែល​គ្រប់​ពែង​កាហ្វេ​ មាន​សន្លឹក​មាស​ស្ដើង​អណ្ដែត​នៅ​លើ​ទឹក​កាហ្វេ​ពណ៌​ខ្មៅ​ក្រឹប។

ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ហ៊ាន​ទទួល​ទាន​មាស ដោយ​ពួក​គេ​អះអាង​ថា វា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទេ។

កាហ្វេ​នោះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា គីន គីរ៉ារ៉ា ដែល​មាន​ន័យ​ថា​មាស​ភ្លឺ​ចិញ្ចាច។ វា​ជា​កាហ្វេ​ដែល​មាន​សន្លឹក​មាស​សុទ្ធ​ស្ដើង​បំផុត ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជា​អក្សរ​ជូនពរ​ផ្សេងៗ ដូចជា​ «សូម​ឲ្យ​អាយុ​វែង» ឬ​ជូនពរ​ថ្ងៃ​កំណើត​» និង​រូប​បេះដូង​ជាដើម។

បើ​ទោះ​ជា​កាហ្វេ​នេះ​មាន​មាស​ក្ដី ក៏​អ្នក​មិន​ចាំបាច់​ភ័យ​នឹង​ចូល​ភ្លក្ស​ដែរ ដោយ​សារ​តែ​វា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចាប់ពី​១០​ដុល្លារ​ឡើង​ទៅ​ ប៉ុណ្ណោះ។ លើស​ពីនេះ​ទៅ​ទៀត ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​អះអាង​ពី​គុណ​ប្រយោជន៍​នៃ​កាហ្វេ​នេះ​ផង​ដែរ​ថា វា​ធ្វើ​ឲ្យ​រាងកាយ​មាន​អារម្មណ៍​ស្រស់ស្រាយ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។