The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ញ៉ាំ​បាញ់​កាញ់​វៀតណាម​នៅ​ភ្នំពេញ

ញ៉ាំ​បាញ់​កាញ់​វៀតណាម​នៅ​ភ្នំពេញ

ញ៉ាំ​បាញ់​កាញ់​វៀតណាម​នៅ​ភ្នំពេញ

130101_22d
130101_22d

ភ្នំពេញ : នៅ​ពេល​និយាយ​ដល់ «បាញ់​កាញ់» យើង​តែង​តែ​នឹក​ដល់​នំ​ម្សៅ​អង្ករ​រាង​សំប៉ែត​បួន​ជ្រុង​ប៉ុន​បាត​ដៃ ដែល​គេ​និយម​ទទួល​ទាន​ជាមួយ​ទឹក​ស៊ុប ឬ​ចម្អិន​លាយ​ជាមួយ​លត ឬ​បបរ​អង្ករ​ជាដើម។

ដោយ​ឡែក «បាញ់​កាញ់» វៀតណាម​មាន​រាង​រៅ​ខុស​ពី​បាញ់​កាញ់​ទូទៅ​ដែល​លក់​នៅ​ប្រទេស​កម្ពុជា។ បាញ់​កាញ់​វៀតណាម​មាន​រាង​ជា​សរសៃ​ធំ​វែងៗ​ស្រដៀង​នឹង​សរសៃ​បាញ់​ស្រ៊ុង​ដែរ ប៉ុន្តែ​វា​មាន​ពណ៌​ស​ថ្លា និង​មាន​ភាព​ស្វិត​ស្រដៀង​នឹង​មីសួ​ដែរ។

បាញ់​កាញ់​វៀតណាម ត្រូវ​បាន​គេ​ចម្អិន​ជាមួយ​ទឹក​ស៊ុប​និង​បរិភោគ​ជាមួយ​សាច់​ជើង​ជ្រូក ប្រហិត សាច់​មាន់ ឬ​គ្រឿង​សមុទ្រ​តាម​ការ​និយម។

នៅ​ភ្នំពេញ យើង​ក៏​អាច​ស្វែង​រក​ញ៉ាំ​បាញ់​កាញ់​វៀតណាម​នេះ​បាន​ដែរ។ សូម​សាកល្បង​ទៅ​វិថី​ឧកញ៉ា​នូកន ដែល​ជា​បណ្ដុំ​សមាគម​ប្រជាជន​វៀតណាម និង​ជា​កន្លែង​សម្បូរ​អាហារ​វៀតណាម​លក់​យ៉ាង​ព្រោង​ព្រាត។ នៅ​ជាប់​ហាង​អ៊ុត​សក់​ចន្ធូ និង​ទល់​មុខ​មន្ទីរពេទ្យ ២១៥ មាន​តូប​លក់​បាញ់​កាញ់​និង​នំ​បញ្ចុក​វៀតណាម​តម្រៀប​គ្នា ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ស្វាគមន៍​ភ្ញៀវ​ពី​ម៉ោង​៣​រហូត​ដល់​ម៉ោង​៩យប់​ឯណោះ។

នៅ​ទីនោះ​យើង​អាច​សាកល្បង​កុម្ម៉ង់​បាញ់​កាញ់​វៀតណាម ដោយ​មាន​ជម្រើស​សាច់​ជា​ច្រើន​ប្រភេទ​ដូច​ជា សាច់​ជ្រូក ជើង​ជ្រូក គ្រឿង​ក្នុង​ជ្រូក សាច់​មាន់ សាច់ទា គ្រឿង​ក្នុង​មាន់ ឬ​ទា ឈាម និង​ប្រហិត​ជាដើម។ បាញ់​កាញ់​វៀតណាម​នេះ​មាន​ដាក់​បន្លែ​សណ្ដែក​បណ្ដុះ ត្រកួន និង​ដើម​គូឆាយ ហើយ​ត្រូវ​បាន​លក់​ក្នុង​មួយ​ចាន​តែ​៥​ពាន់​រៀល​ប៉ុណ្ណោះ៕

អត្ថបទគួរចាប់អារម្មណ៍