The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ញ៉ាំ​អាហារ Takaraya ដូច​បាន​ទៅ​ដល់​ជប៉ុន




ញ៉ាំ​អាហារ Takaraya ដូច​បាន​ទៅ​ដល់​ជប៉ុន

អាហារ​ជប៉ុន​ស៊ូស៊ី​នៅ​ហាង Takaraya​។
អាហារ​ជប៉ុន​ស៊ូស៊ី​នៅ​ហាង Takaraya​។ ឈឹម ស្រីនាង

ញ៉ាំ​អាហារ Takaraya ដូច​បាន​ទៅ​ដល់​ជប៉ុន

ភ្នំពេញ: ស្ថិត​នៅ​កាច់ជ្រុង​ផ្លូវ ៣១៣ និង​ផ្លូវ ៥៦៦ សង្កាត់​បឹកកក់ ១ ខ័ណ្ឌ​ទួលគោក ហាង​អាហារ​ជប៉ុន Takaraya ទើប​នឹង​​បើក​ថ្មី​គ្រាន់តែ​មើល​ពី​ខាង​ក្រៅ​ក៏​មាន​ការ​ទាក់​ភ្នែក​ជាមួយ​សោភណភាព​វាលស្មៅ​បៃតង​បន្ទប់​កញ្ចក់ និង​ម្លប់​រុក្ខជាតិ​​ដ៏ត្រជាក់​ភ្នែក។

ជា​ហាង​លក្ខណៈ​​​គ្រួសារ​របស់​ជប៉ុន​ដែល​មាន​ការ​ចម្អិន​ម្ហូប​ដោយ​មេចុងភៅ​ជំនាញ​បញ្ចេញ​ថ្វីដៃ​ផ្ទាល់​នៅ​ចំពោះ​មុខ​ភ្ញៀវ​តែ​ម្ដង។

គ្រាន់តែ​ឈាន​ជើង​ចូល​ហាង​ Takaraya Japanese Restaurant House ភ្លាម បុគ្គលិក​នារី​ស្រស់ស្អាត​ស្លៀកពាក់​បែប​ប្រពៃណី​ជប៉ុន​បាន​បញ្ចេញ​ស្នាម​ញញឹម​រាក់ទាក់​ព្រម​ទាំង​ឱន​គោរព​​ភ្ញៀវ​ហើយ​ធ្វើឲ្យ​មាន​អាម្មរណ៍​ហាក់​ដូចជា​ទៅ​ដល់​ប្រទេស​ជប៉ុន​តែ​ម្តង ។

Content image - Phnom Penh Post

ដើម​ឫស្សី​ត្រូវ​បាន​ដាំ​តាម​របង និង​មាន​សំណង់​កូន​ផ្ទះ​ជប៉ុន​តូច​នៅ​ខាង​មុខ​ហាង​បំភ្លឺ​ដោយ​អំពូល​​គោម​បែប​ជប៉ុន។ រីឯ​ នៅ​ចំហៀង​ហាង​មាន​ដាំ​ស្មៅ​ខៀវ​ខ្ចី​ធ្វើ​ជា​កម្រាល​ឲ្យ​បន្ទប់​កញ្ចក់​បួន​ជ្រុង​ដែល​ភ្ញៀវ​អាច​អង្គុយ​មើល​ឃើញ​ទេសភាព​ខាង​ក្រៅ​បាន។

ទន្ទឹម​នឹង​នោះ​នៅ​ខាង​ក្នុង​ហាង​មាន​ប្រភេទ​បន្ទប់​ចម្អិន​អាហារ​ដូចជា​បន្ទប់​ Teppanyaki, Robatayaki, sushi room, Omakase, ស៊ុប shabu-shabu ដែល​អាច​ញុំា​បាន​គ្នា ៣ នាក់​ជាដើម។

បន្ទប់​ទទួលទាន​ជា​លក្ខណៈ​ឯកជន Takaraya Japanese restaurant មាន​បម្រើ​នូវ​ម្ហូប​ជប៉ុន​ជាច្រើន​ប្រភេទ​ដូចជា​ស៊ូស៊ី ស៊ុប​បែប​បុរាណ​ជប៉ុន មីស៊ុប សាច់​ត្រី​សាល់ម៉ុន​អាំង សាច់ជ្រូក​បំពង បង្គា​បំពង និង​ម្ហូប​ជាច្រើន​ទៀត។

បន្ទប់​កញ្ចក់​ព័ទ្ធ​ដោយ​ស្មៅ​បៃតង​ខ្ចី​។
បន្ទប់​កញ្ចក់​ព័ទ្ធ​ដោយ​ស្មៅ​បៃតង​ខ្ចី​។ ឈឹម ស្រីនាង

សម្រាប់​អាហារ​ឈុត​តូច​គឺ​ក្នុង​តម្លៃ​ ៩,៨០ ដុល្លារ​ដែល​មាន​ទាំង​ម្ហូប និង​បង្អែម។ សម្រាប់​អាហារ​ឈុត​ធំ​វិញ​គឺ​មាន​តម្លៃ​ត្រឹមតែ ២៨,៨០ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ញ៉ាំ​គ្នា​ ២ ​ទៅ​ ៣ ​នាក់​។

ជា​រៀង​រាល់​ខែ​មេចុងភៅ​ប្រចាំ​ហាង​ក៏​មាន​បង្កើត​នូវ​មុខម្ហូប​ប្លែក​ប្រើ​គ្រឿង​ផ្សំ​ពិសេស​ពី​ប្រទេស​ជប៉ុន​តែ​ម្តង​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ដែល​ចូល​មក Takaraya Japanese Restaurant៕

អត្ថបទគួរចាប់អារម្មណ៍