The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដុត​មីសួ​ឆ្នាំង​ដែក​ឆ្ងាញ់​ប្លែក​តែ ២២០០០ រៀល​




ដុត​មីសួ​ឆ្នាំង​ដែក​ឆ្ងាញ់​ប្លែក​តែ ២២០០០ រៀល​

Content image - Phnom Penh Post
ដុត​មីសួ​ឆ្នាំង​ដែក​បង្គា អាច​ទទួលទាន​ជាមួយ​បាយ​។ ផា លីណា

ដុត​មីសួ​ឆ្នាំង​ដែក​ឆ្ងាញ់​ប្លែក​តែ ២២០០០ រៀល​

ភ្នំពេញ: ក្រោយពី​ជោគ​ជ័យ​ក្នុងការ​បើក​ហាង​ស៊ុប​ចង្កាក់​ Volcano បាន ៨ សាខា​រួចមក ម្ចាស់​ហាង​លោក ឡោ​ស៊ុន​ថេ​ង កំលោះ​វ័យក្មេង​រូបនេះ​បាន​មាន​គំនិត​បើក​ហាង​ថ្មី​មួយទៀត ផ្ដល់​ជម្រើស​ម្ហូប​ពិសេស​ជាង​មុន​ជាច្រើន​ស្ថិត​នៅជិត​ស្ពាន​នាគ​កោះ​ពេជ្រ។

ដៃឈរ​កាត់​ក្តាម​ដាក់ឆា​បណ្តើរ ​និយាយ​បណ្តើ​រ ម្ចាស់​ហាង​រូបនេះ​ថ្លែង​ថា៖ «ខ្ញុំ​បើក​ហាង Cambo Meatball នេះ​ឡើងគឺ​ចង់បង្ហាញ​នូវមុខ​ម្ហូបថ្មីៗ​ប្លែក​ដែល​មិនសូវ​មាន​លក់​នៅ​ប្រទេស​យើង។ មុននឹង​បាន​បើកហាង​មួយ​នេះ​គឺខ្ញុំ​ខំគិត និង​ដើរ​លេងទៅ​ប្រទេស​គេ​ច្រើន រួច​មាន​គំនិត​យក​ម្ហូប​ប្លែកៗ​យកមក​ច្នៃ​បន្ថែម។ខ្ញុំ​សាក​ល្បង​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​សិន ភ្លក្ស​ជាច្រើន​ដង​ទម្រាំ​ត្រូវ​រសជាតិ​ទើប​ចាប់ផ្តើម​ដាក់​លក់​ជូនឲ្យ​ភ្ញៀវ ហើយ​ចាំ​ទទួល​ការ​រិះគន់​ពីភ្ញៀវ​មួយ​អាទិត្យ ទើប​យើង​ផ្សំ​រសជាតិ​ឲ្យ​ត្រូវចិត្ត​ភ្ញៀវ»។

​ហា​ងនេះ​ដំបូង​ឡើយ​ផ្តើម​លក់​ នំគ្រក់​ខ្យង និង​នំគ្រក់​គ្រឿង​សមុទ្រ ដែល​ជា​អាហារ​ថ្មី​ប្រចាំ​ហាង​តែម្តង។

លោក ឡោ ស៊ុនថេង រៀបរាប់​បន្ត​ថា៖ «បន្ទាប់​មក​ខ្ញុំក៏​ចាប់​ផ្តើម​បន្ថែម​ប្រភេទ​អាហារ​​តាម​ផ្លូវ​ល្បីនៅ​ប្រទេស​គេគឺ​ដុត​មីសួ​ឆ្នាំង​ដែក​គ្រឿង​សមុទ្រ មឹក បង្គា និង​ក្តាមថ្ម ដែល​ជា​ម្ហូប​លក់​ដាច់​ខ្លាំង​តែម្តង»។

ដំបូង​លោក​សាក​ល្បង​លក់​ក្នុង​មួយថ្ងៃ​បាន​តែ ២០ ទៅ ៣០ ឆ្នាំង​ប៉ុណ្ណោះ។ មួយ​សប្ដាហ៍​ក្រោយ​មក ការ​លក់​បាន​កើន​ឡើង​រហូត​ដល់ ២០០ ទៅ ៣០០ ឆ្នាំង ដោយ​តម្លៃ​មួយ​ឆ្នាំង ២២០០០ រៀល។

ក្រៅពី​ដុត​មីសួ​ឆ្នាំង​ដែក​គ្រឿង​សមុទ្រ​ហាង​ក៏មាន​លក់​ស៊ុប​ព្រុយ​ត្រីឆ្លាម ប៉ាវ​ហ៊ឺ​ ដោយ​ក្នុង​មួយឆ្នាំង​តម្លៃ ៤ ម៉ឺនរៀល នំគ្រក់​គ្រឿង​សមុទ្រ ១២ នំ​តម្លៃ ១២០០០ រៀល លៀស​សមុទ្រ​អប់​ទឹកដោះ​គោ បុក​បំពេញ​រាជ​ខ្យង និង​ម្ហូប​ជាច្រើន​មុខ​ទៀត។

Cambo Meatball អាច​ទំនាក់​ទំនងតាម​លេខ​ ០១២​ ៩០​០ ៤០៤៕

អត្ថបទគួរចាប់អារម្មណ៍