The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តិចច្រឡំ​ថាម្ហូប​បរទេស អាម៉ុក​ផ្ទាប់​នំអន្សមជ្រូក រសជាតិ​ម្ហូប​ខ្មែរពិតៗ




តិចច្រឡំ​ថាម្ហូប​បរទេស អាម៉ុក​ផ្ទាប់​នំអន្សមជ្រូក រសជាតិ​ម្ហូប​ខ្មែរពិតៗ

Content image - Phnom Penh Post
នំអន្សម​ជ្រូក​កាត់​កង់ៗ​ ស្ពៃតឿ និង​អាម៉ុក​ត្រី ជា​ការច្នៃ​ប្រឌិត​បែបថ្មី​ តែ​រក្សា​រសជាតិ​ខ្មែរ។ ហុង មិនា

តិចច្រឡំ​ថាម្ហូប​បរទេស អាម៉ុក​ផ្ទាប់​នំអន្សមជ្រូក រសជាតិ​ម្ហូប​ខ្មែរពិតៗ

ភ្នំពេញ: ក្រឡេកមើល​ពី​ខាងក្រៅ​មួយភ្លែត​ហាក់បី​ដូចជា​ភោជនីយដ្ឋាន​បរទេស ហាង Angkor Image ជាក់ស្ដែង​បម្រើ​ម្ហូបខ្មែរ​ច្នៃឲ្យ​មាន​លក្ខណៈ​ទំនើប សមស្រប​បរិយាកាស​ហាង​បែប​បស្ចិមប្រទេស ប៉ុន្តែ​នៅរក្សា​រសជាតិ​អត្តសញ្ញាណ​ខ្មែរ​ដដែល។

បើទោះជា​ម្ហូបដាក់​ក្នុង​ចានធំៗ អមដោយ​ស្រាក្រហម ស្រដៀង​នឹង​អាហារ​បារាំង តែតាម​ការពិត​រសជាតិ​របស់​វា​តម្រូវ​តាម​ការនិយម​របស់​ភ្ញៀវ​ខ្មែរ​តែម្ដង។ ឧទាហរណ៍​ដូចជា​ម្ហូប ឡុកឡាក់​សាច់​កង់​ហ្គូរូ ជាដើម។

ទោះជា​ម្ហូបនេះ​ប្រើ​សាច់សត្វ​ដែល​សម្បូរ​នៅ​ប្រទេស​អូស្ត្រាលី​ក្ដី ក៏​គ្រឿងផ្សំ​នៅតែ​រក្សា​រសជាតិ​បែប​ខ្មែរ​ដដែល។

សម្រាប់​ក្នុង​រូបភាព​នេះ ភ្ញៀវ​មើល​មួយ​ភ្លែត ការរៀបចំ​ចានម្ហូប អាច​ច្រឡំ​ថា​ជាអាហារ​បរទេស។ តាម​ការពិត​នេះជា​កន្ទោង​ស្លឹកចេក​ដាក់​អាម៉ុកត្រី និង​នំអន្សមជ្រូក​កាត់កង់ៗ ផ្ទាប់​ជាមួយ​ស្ពៃ​តឿ។

ទាំង​អាម៉ុក និង​នំអន្សម​នៅ​រក្សា​រសជាតិ​ខ្មែរ ដោយ​គ្រាន់តែ​បន្ថែម​នូវ​ការច្នៃប្រឌិត​ទឹក​ស្រូប (Sauce) និង​ការរចនា​នូវ​សោភ័ណភាព​ប៉ុណ្ណោះ។

ហាង Angkor Image ស្ថិតនៅ​ផ្លូវ​វត្តបូរ ជិត Privilege Boutique & Gloria Jeans ខេត្ត​សៀមរាប៕

អត្ថបទគួរចាប់អារម្មណ៍