The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តោះ​រៀន​ធ្វើ​ប្រហុក​ដុត​ជ្រញ់​ ជាមួយ​កញ្ញា​ឧត្តម




តោះ​រៀន​ធ្វើ​ប្រហុក​ដុត​ជ្រញ់​ ជាមួយ​កញ្ញា​ឧត្តម

Content image - Phnom Penh Post
ប្រហុក​ដុត​ជ្រញ់​ជាមួយ​បន្លែ​អន្លក់ និង​អាច​ញ៉ាំ​ជាមួយ​បាយ​អង្ក​រ​សំរូប។ ហុង មិនា

តោះ​រៀន​ធ្វើ​ប្រហុក​ដុត​ជ្រញ់​ ជាមួយ​កញ្ញា​ឧត្តម

ភ្នំពេញ: ល្បី​ខាង​ស្នាដៃ​ធ្វើ​ម្ហូប​ខ្មែរ​ភោជនីយដ្ឋាន​កញ្ញា​ឧត្តម​ម្តុំ​ទួលគោក មាន​អាហារ​ដ៏កម្រ​សូវ​លក់​នៅ​ភ្នំពេញ ដូចជា ក្រពះ​ជ្រូក​ទ្រង់​គ្រឿង សាច់​គោដុត​បំពង​ឫស្សី ប្រហុក​ដុត​ក្រសាំង​រុំ​ស្លឹក​ចេក និង​ម្ហូប​បែប​ស្រុក​ស្រែ​ជាច្រើន​មុខ​ទៀត។

សប្តាហ៍​នេះ កញ្ញា​ឧត្តម បង្ហាញ​ពីរបៀប​ធ្វើ​ប្រហុក​ដុត​ជ្រញ់​ងាយៗ ដែល​ស្ត្រី​មេផ្ទះ​សម័យ​ថ្មី​អាច​រៀន​ធ្វើតាម ដោយ​មិន​ចំណាយ​ពេល​យូរ។

របៀប​ធ្វើ​ប្រហុក​ដុត​ជ្រញ់​មាន​គ្រឿង​ផ្សំ៖ ប្រហុក គល់​ស្លឹកគ្រៃ ក្រសាំង ខ្ទឹមស សាច់ជ្រូក​បីជាន់ ស្ករស ម្សៅ​ស៊ុប។ រីឯ​បន្លែ​អន្លក់​នោះ​មាន​ដូចជា ត្រប់ស្រួយ កញ្ឆែត ភ្លៅកង្កែប សណ្តែកកួរ ត្រសក់ ប្រពាយ និង​ម្ទេស​ហឹរ​ជាដើម។

របៀប​ចម្អិន៖ ដំបូង​យក​សាច់ជ្រូក​បីជាន់​ចិញ្ច្រាំ​ជាមួយ​ប្រហុក​ខ្ទឹមស និង​គល់​ស្លឹកគ្រៃ​ឲ្យ​ម៉ដ្ឋ។ បន្ទាប់​មក​ចិញ្ច្រាំ​ក្រសាំង​ដាក់​លាយ​ចូល​ប្រហុក​ដែល​ចិញ្ច្រាំ​រួច​បន្តិច រួច​សឹម​បន្ថែម​គ្រឿង​ផ្សំ​ចូល​ដូចជា ស្ករស និង​ម្សៅ​ស៊ុប ច្របល់​ចូលគ្នា​ឲ្យ​ចូលជាតិ សឹម​ដួស​ដាក់​លើ​ជ្រញ់ និង​បន្ថែម​ម្ទេស​ពីលើ។ បន្ទាប់​មក​ដាក់​ជ្រញ់​ដុត​លើ​ចង្ក្រាន​ធ្យូង​រហូត​ទាល់តែ​ឆ្អិន​ជាការ​ស្រេច។

ភោជនីយដ្ឋាន​កញ្ញា​ឧត្តម​ស្ថិត​នៅ​ជិត​វត្ត​នាគវ័ន ផ្ទះ​លេខ ១៥ ផ្លូវ​លេខ ៦០៨ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៦៩ ៧០០ ៦៦០៕

អត្ថបទគួរចាប់អារម្មណ៍