The Phnom Penh Post Search

Search form

ត្រី​ឆ្ពិនហៀរ​ពង​ លើ​ស្លឹក​ឈូក ពី​រីសត​ធម្មជាតិ​ស្រុក​យើង

Content image - Phnom Penh Post
ត្រី​ឆ្ពិនដុត​ផ្ទាប់​ជាមួយ​ទឹកត្រី​ស្វាយ ឬ​ទឹកត្រី​កោះកុង​នៅ​រីហ្សត ស្ថិត​ក្នុង​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប​​។ ផា លីណា

ត្រី​ឆ្ពិនហៀរ​ពង​ លើ​ស្លឹក​ឈូក ពី​រីសត​ធម្មជាតិ​ស្រុក​យើង

សៀមរាប: ​សម្រាប់​ភ្ញៀវ​ដែល​និយម​ស្ទូចត្រី និង​ចង់ភ្លក្ស​រសជាតិ​ត្រី​ចម្អិន​ស្រស់ៗ​ចេញ​ពី​ស្នាដៃ​នេសាទ​ខ្លួនឯង ក្រោម​បរិយាកាស​ស្រស់​ស្អាតដ៏​រ៉ូមេនទិក​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្ដភក្ដិ និងគូ​សង្សារ ប្រាកដ​ជាស្រក់​ទឹកមាត់​នឹង​មុខម្ហូប​ត្រីដុត​អំបិល​ផ្ទាប់​ទឹកត្រី​ស្វាយ និង​ទឹកត្រី​កោះកុង​យ៉ាង​ឆ្ងាញ់​ពិសា។

ស្ថិត​នៅ​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប (ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ក្រោម) រីហ្សត​ដែល​មាន​ផ្ទៃដី​ធំល្វឹង​ល្វើយ និងស្រះ​ចិញ្ចឹម​ត្រី​ជាច្រើន បើកដៃ​ឲ្យភ្ញៀវ​ស្ទូចត្រី​បរិភោគ​ខ្លួនឯង​ក្នុង​មួយ​គីឡូក្រាម​តែ ៣ ដុល្លារ។

លោក ខាំ សេរី​ចន្ថា អនុ​ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្ដិ​នៃសម្ព័ន្ធ អេម​ប្រីស​ហ៊ោស្ពីតថល​លីតធីគ្រុប បានឲ្យ​ដឹង​ថា៖ «ទីនេះ​ជា​តំបន់​កម្សាន្ដ​ដែល​ភ្ញៀវ​អាច​គយគន់​ទេសភាព​ដ៏ស្រស់​ស្អាត ជាពិសេស សួនផ្កា សួន​កុមារ និង​ក្យូស​លម្ហែ។ ដូច្នេះ ភ្ញៀវ​ក៏អាច​ឆ្លៀតពេល​ស្ទូចត្រី រួចយក​មកឲ្យ​ចុងភៅ​យើង​ធ្វើម្ហូប​ជូន ដូចជា ត្រីដុត​អំបិល​ដ៏ពេញ​និយម​នេះ​ជាដើម»។

Content image - Phnom Penh Post
​រីសត​ធម្មជាតិ​ស្រុក​យើង មានក្យូស​សង់​នៅ​លើ​ស្រះ​ឈូក។ ផា លីណា

លោកបាន​បន្ដ​ថា៖ «ត្រី​ដែល​ភ្ញៀវស្ទូច​បាន​យើង​គិតថ្លៃ​មួយ​គីឡូក្រាម ៣ ដុល្លារ និង ២ ដុល្លារ​សម្រាប់​សេវាកម្ម​ចម្អិន​ហើយ​បើក្នុង​ករណី​ពួកគេ​ចង់​កុម្ម៉ង់​ទទួល​ទាន​ដោយ​មិន​ស្ទូច​ទេ យើង​គិតថ្លៃ​ទៅតាម​តារាង​មុខម្ហូប ដែល​មាន​តម្លៃ ៣៦ ០០០ រៀល​ក្នុងមួយ​ក្បាល»។

ជា​ទូទៅ ត្រីដុត​អំបិល អម​មកជា​មួយនូវ​ទឹកជ្រលក់​ពីរ​ប្រភេទ គឺ​ទឹកត្រី​សាប់​ស្វាយ និង​ទឹកត្រី​កោះកុង​សម្រាប់​បំពេញ​បំណង​អ្នក​ទទួល​ទាន​គ្រប់ៗ​រូប។ អ្វីដែល​សំខាន់​បន្ថែម​ពីលើ​រសជាតិ​ឆ្ងាញ់នៃ​ទឹកជ្រលក់​ទាំងពីរ​នេះ​គឺស្ថិត​ត្រង់​រសជាតិ​ដ៏ឆ្ងាញ់​នៃសាច់​ត្រី​ឆ្ពិន ដែល​ត្រូវ​បាន​ចាប់​មក​ចម្អិន​ភ្លាម​ស្រស់ៗ​ពីស្រះ​តែម្ដង។

ស្ថិត​លើក្យូស​សង់​លយ​លើផ្ទៃ​ទឹកស្រះ​ជាសួន​ផ្កាឈូក ភ្ញៀវ​ប្រាកដ​ជាមាន​អារម្មណ៍​ផាសុកភាព​ក្រោម​បរិយាកាស​ជំនោរ​ត្រជាក់ និង​បរិវេណ​ធំ​ទូលាយ។ សម្រាប់​ការកក់​ក្យូស​ដើម្បី​លម្ហែកាយ និង​កុម្ម៉ង់​អាហារ​សូម​ធ្វើការ​ទាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១២ ៩៦ ៩៨ ១៦៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​