The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រីសាល់ម៉ុន​អាំង​ Eclipse Sky Bar

ត្រីសាល់ម៉ុន​អាំង​ Eclipse Sky Bar

ត្រីសាល់ម៉ុន​អាំង​ Eclipse Sky Bar

Content image - Phnom Penh Post

ភ្នំពេញ : ឥឡូវ​យើង​មិន​ចាំបាច់​ជិះ​យន្តហោះ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួលទាន​អាហារ​នៅ​អគារ​ខ្ពស់​ៗ​គយគន់​ទេសភាព​ទីក្រុង​ដែល​ពោរពេញ​ដោយ​សំណង់​ស្អេកស្កះ​ប៉ប្រ៉ះ​នឹង​ជើងមេឃ​នោះ​ទេ ព្រោះ​ប្រទេស​កម្ពុជា​យើង​ចាប់ផ្ដើម​មាន​អគារ​ខ្ពស់​ៗ​ផុស​បណ្ដើរ​ៗ​ហើយ ហើយ​ក្នុង​ចំណោម​នោះ​ហាង​Eclipse Sky Bar​កំពុង​តែ​ទទួល​បាន​ការ​ពេញនិយម​គួរ​ឲ្យ​កត់សម្គាល់​ពី​សំណាក់​បណ្ដា​យុវវ័យ និង​អ្នក​ធ្វើការ​ការិយាល័យ​ជាដើម​។

Content image - Phnom Penh Post
130827_22d
ត្រីសាល់ម៉ុនអាំងស្រូបទឹកម៉ាយ៉ូណេស ផា លីណា

ក្រៅពី​ភេសជ្ជៈ និង​ស្រាក្រឡុក ទីនោះ​ក៏​ល្បី​ថា​មាន​ម្ហូប​ឆ្ងាញ់​ៗ​ដែរ ដូចជា សាច់គោ​ឆាក្ដៅ ប៊ីស្ដឹក និង​ត្រី​សាល់ម៉ុន​អាំង​ផង​ដែរ​។ ថ្ងៃ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​នឹង​នាំ​អារម្មណ៍​លោកអ្នក​ទៅ​ភ្លក្ស​ត្រី​សាល់ម៉ុនអាំង (Grill Salmon Spinash)​ដែល​ស័ក្ដិសម​សម្រាប់​ទទួលទាន​ជា​អាហារ​ពេល​ល្ងាច​ប្រកប​ដោយ​ផាសុកភាព។

គ្រឿងផ្សំ : ត្រីសាល់ម៉ុន ដំឡូងបារាំង ស្ពៃតឿ ក្រូចឆ្មារ​ទឹក​ម៉ាយ៉ូណេស អំបិល ប្រេងអូលីវ ម្រេច និង​ម៉ាស្តាត។

វិធីចម្អិន : ត្រូវ​យក​ត្រីសាល់ម៉ុន​ទៅ​ចៀន​ឲ្យ​ឆ្អិន​ល្អ​។ ដំឡូងបារាំង​ត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​ដើម្បី​ឲ្យ​សាច់​របស់​វា​ទន់​ល្អ​។ ស្ពៃតឿ​ត្រូវ​យក​ទៅ​ឆា​ជាមួយ​ប្រេងខ្យង​។ ម៉ាយូណេស​ត្រូវ​លាយ​ជាមួយ​នឹង​ម៉ាស្តាត (Mustard) និង​ប្រេងអូលីវ ដោយ​បន្ថែម​អំបិល​និង​ម្រេចម៉ដ្ឋ​បន្តិច​នោះ​ជា​ការ​ស្រេច​។

Eclipse Sky Bar ស្ថិត​នៅ​ជាន់​ទី​២៣ អគារ​ភ្នំពេញ​ថៅវើរ មហាវិថី​ព្រះមុនីវង្ស​។​ទូរស័ព្ទ​លេខ (ចាប់​ពី​ម៉ោង​៥​ល្ងាច​ទៅ) ០២៣ ៩៦ ៤១ ៧១ និង​អ៊ីមែល bookings@eclipseskybar.com

អត្ថបទគួរចាប់អារម្មណ៍