The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​ទីឡាប់យ៉ា​ចំហុយ​មីសួ​ផ្សិត​ពី​ហានី​កាហ្វេ

ត្រី​ទីឡាប់យ៉ា​ចំហុយ​មីសួ​ផ្សិត​ពី​ហានី​កាហ្វេ

ត្រី​ទីឡាប់យ៉ា​ចំហុយ​មីសួ​ផ្សិត​ពី​ហានី​កាហ្វេ

Content image - Phnom Penh Post

ភ្នំពេញ : រីករាយ​ឆ្នាំ​សកល​២០១៣! ថ្ងៃ​នេះ​ខ្ញុំ​នឹង​ពាំនាំ​នូវ​ម្ហូប ត្រី​ចំហុយ​មីសួ​ពី​ហាង​កាហ្វេ ហានី។ សូម​រីករាយ​នឹង​វិធី​ចម្អិន​ដូច​ខាង​ក្រោម

គ្រឿង​ផ្សំ​រួម​មាន :

ត្រី​ទីឡាប់យ៉ា ៦ ខាំ

ជីរ​វ៉ាន់ស៊ុយ ១ កូន​ដុំ

ដើម​ខ្ទឹម ៣ ដើម

សៀង ១ ស្លាបព្រា​បាយ

ទឹក​ស៊ីអ៊ីវ ២ ស្លាបព្រា​កាហ្វេ

Content image - Phnom Penh Post
130101_22a
ត្រីទីឡាប់យ៉ាចំហុយមីសួ ពីហានី កាហ្វេ ឈឹម ស្រីនាង

ស្ករស ១ ស្លាបព្រា​កាហ្វេ

ប៊ីចេង ១/២ ស្លាបព្រា​កាហ្វេ

ម្រេច​ម៉ដ្ឋ ១ ចិប

មើម​ការ៉ុត ១ ខាំ

មីសួ ១/២ ខាំ

ត្រចៀក​កណ្ដុរ ១/២ ខាំ

ផ្សិត​ខ្មៅ ១/២ ខាំ

ផ្សិត​ចំបើង ១/២ ខាំ

ខ្ញី ១/២ ខាំ

របៀប​រៀបចំ​គ្រឿង​ផ្សំ : ត្រី​ទីឡាប់យ៉ា​ត្រូវ​ធ្វើ​ឲ្យ​ស្អាត និង​វះ​ពោះ​លាង​ឲ្យ​ស្អាត។ ការ៉ុត​ត្រូវ​ចិត​សម្បក​លាង​រួច​កាត់​ជា​កង់ៗ​ហើយ​ពុះ​ជា​បួន។ ដើម​ខ្ទឹម​និង​ជីរ​វ៉ាន់ស៊ុយ​ត្រូវ​លាង​ឲ្យ​ស្អាត ហើយ​កាត់​ជា​កង់ៗ។ ស្លឹក​ត្រចៀក​កណ្ដុរ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ហាន់​ស្ដើងៗ។ ផ្សិត​ខ្មៅ និង​ផ្សិត​ចំបើង​ត្រូវ​ត្រាំ​ទឹក​ហើយ​ពុះ​ជាពីរ។ ខ្ញី​ត្រូវ​ចិត​សម្បក​ចេញ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​ហាន់​ឲ្យ​ល្អិត​វែងៗ​ល្មម។ មីសួ​ក៏​ត្រូវ​កាត់​ជា​កង់ៗ​ល្មម។

របៀប​ធ្វើ : ដំបូង​ដាក់​ដាំ​ទឹក​ប្រហែល​ជាមួយ​វែក​សម្ល។ នៅ​ពេល​ដែល​ទឹក​ពុះ ត្រូវ​ដាក់​បន្លែ​ចូល ដូចជា​មើម​ការ៉ុត ស្លឹក​ត្រចៀក​កណ្ដុរ ផ្សិត​ខ្មៅ ផ្សិត​ចំបើង និង​ខ្ញី។ នៅ​ពេល​ដែល​ទឹក​ចាប់​ផ្ដើម​ពុះ ត្រូវ​ដាក់​ត្រី​មីសួ សៀង​ទឹកស៊ីអ៊ីវ ស្ករ​ស ប៊ីចេង ម្រេច​ចូល រួច​ទុក​មួយ​សន្ទុះ។ បន្ទាប់​មក​ដួស​ដាក់​ចាន ដាក់​ស្លឹក​ខ្ទឹម​និង​ស្លឹក​ជីរវ៉ាន់​ស៊ុយ រោយ​ពី​លើ​ជា​ការ​ស្រេច។

ហានី កាហ្វេ ស្ថិត​នៅ​លើ​ផ្លូវ​លេខ ៥១ វិថី​ប៉ាស្ទ័រ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។ ទាក់​ទង​ទូរស័ព្ទ ០១១ ៣៣ ៧៣ ២៧៕

អត្ថបទគួរចាប់អារម្មណ៍