The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​សាបាក់​សៀមរាប​ពី​អាហារដ្ឋាន​ប្រិយមិត្ត​អង្គរ

ត្រី​សាបាក់​សៀមរាប​ពី​អាហារដ្ឋាន​ប្រិយមិត្ត​អង្គរ

ត្រី​សាបាក់​សៀមរាប​ពី​អាហារដ្ឋាន​ប្រិយមិត្ត​អង្គរ

130813_22a
ត្រីសាបាក់សៀមរាប ពីអាហារដ្ឋាន ប្រិយមិត្តអង្គរ ឈឹម ស្រីនាង

ភ្នំពេញ: ស្ថិត​នៅ​វិថី​លេខ​៣៣៥​កែង​៥៦៦ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក អាហារដ្ឋាន​ដែល​ជ្រកក្រោម​យីហោ​ថា «​ប្រិយមិត្ត​អង្គរ​» មាន​ម៉ូតូ​និង​រថយន្ត​ចត​ត្រៀបត្រា​រាល់​ៗ​ល្ងាច​។

ភ្ញៀវ​ដែល​មក​ទទួលទាន​នៅ​អាហារដ្ឋាន​នេះ​អាច​ជ្រើសរើស​អង្គុយ​នៅ​ខាង​ក្នុង ឬ​ក៏​នៅ​ខាង​ក្រៅ​ក្រោម​ម្លប់​ឆត្រក្រណាត់​ជា​ទី​មនោរម្យ​ផង​ដែរ​។

និយាយ​ពី​អាហារ​វិញ «​ប្រិយមិត្ត​អង្គរ​» ជា​កន្លែង​ដែល​ល្បី​ព្រោះ​តែ​មុខម្ហូប​ត្រី​សាបាក់​សៀមរាប​។ ដូច្នេះ​ហើយ​ភ្នំពេញ​ប៉ុស្ដិ៍​នឹង​នាំ​លោក​អ្នក​ទៅ​ស្វែងយល់​ពី​វិធី​ចម្អិន​មុខម្ហូប​មួយ​នេះ​តែ​ម្ដង​។

គ្រឿងផ្សំ : ត្រី​សាបាក់ ខ្ញី ការ៉ុត ស្ពៃក្ដោប ប៉េងប៉ោះ សាលាដ ម៉ាយូណេស អំបិល ស្ករស ខ្ទឹមស ម្ទេសដៃនាង ទឹកត្រី និង​ម្សៅស៊ុប ។

វិធីចម្អិន : ត្រី​សាបាក់​ត្រូវ​ខ្ចប់​ក្រដាស​អាលុយមីញ៉ូម រួច​យក​ទៅ​អាំង​ឲ្យ​ឆ្អិន​ដើម្បី​ចៀសវាង​ការ​បន្សល់​នូវ​ក្លិន​ឆ្អាប​។ រីឯ​ខ្ញី​ត្រូវ​យក​ទៅ​ហាន់​ជា​សរសៃ​តូច​ៗ​រួច​ឆា​ជាមួយ​ប្រេងឆា​ឲ្យ​ទន់​។ ការ៉ុត និង​ស្ពៃក្ដោប​ត្រូវ​ហាន់​ជា​សរសៃ​តូច​ៗ​ញុំា​ជាមួយ​ម៉ាយូណេស​។

បន្ទាប់មក​ទៀត​ត្រូវ​ធ្វើ​ទឹកត្រី​កោះកុង​ដោយ​យក​ខ្ទឹមស បុក​ជាមួយ​ម្ទេស រួច​បន្ថែម​ស្ករស ប៊ីចេង និង​ទឹកត្រី​ចូល​។ ដើម្បី​ឲ្យ​ទឹកត្រី​នោះ​ខាប់​អន្ធិល​យើង​ត្រូវការ​ដាក់​ម្ទេស និង​ខ្ទឹមស​ឲ្យ​ច្រើន​។

នៅ​ពេល​ទទួលទាន ត្រី​សាបាក់​ត្រូវ​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​ម៉ាយ៉ូណេស និង​ទឹកត្រី​កោះកុង​ក្នុង​ពេល​តែ​មួយ​ទើប​ឆ្ងាញ់​ពិសា​។

អាហារដ្ឋាន ប្រិយមិត្ត​អង្គរ​ស្ថិត​នៅ​ផ្ទះ​លេខ​៦២ ផ្លូវ​៣៣៥ កែង​ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍