The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​សាលម៉ុន​ឆា​អម្ពិល​ទុំ ចំណី​មាត់​ប្លែក​អាច​ទិញ​បាន​តាម​រទេះ​រុញ

ត្រី​សាលម៉ុន​ឆា​អម្ពិល​ទុំ ចំណី​មាត់​ប្លែក​អាច​ទិញ​បាន​តាម​រទេះ​រុញ

ត្រី​សាលម៉ុន​ឆា​អម្ពិល​ទុំ ចំណី​មាត់​ប្លែក​អាច​ទិញ​បាន​តាម​រទេះ​រុញ

130430_21b
130430_21b

ភ្នំពេញៈ សប្តាហ៍​នេះ​ក្រុមហ៊ុន​ខេ​អេស​ស៊ី​ស្តារ​បាន​បង្ហាញ​នូវ​មុខ​ម្ហូម​ថ្មី​ប្លែក​មួយ​មុខ​ទៀត​ហើយ​គឺ​ត្រី​សាលម៉ុន​ឆា​ទឹក​អម្ពិល​ជូរ​អែម។ ជា​ទូទៅ​ប្រជាជន​ខ្មែរ​យើង​ច្រើន​តែ​យក​ប្រភេទ​ត្រី​ធម្មតា​មក​ធ្វើ​ជា​ត្រី​ចៀន​ជូរ​អែម ឬ​មួយ​ក៏​ត្រី​បំពង​ទឹក​ត្រី​អម្ពិល​ទុំ​តែ​ប៉ុណ្ណោះ​ក៏​ប៉ុន្តែ​ឥឡូវ​នេះ​ដើម្បី​ភ្លក់​នូវ​រសជាតិ​ថ្មី គឺ​លោក ម៉ៅ វុត្ថា បាន​យក​ត្រី​សាលម៉ុន មក​បំពង​ជាមួយ​ទឹក​ត្រី​អម្ពិល​ទុំ​ដែរ​ធ្វើ​ឲ្យ​កាន់​តែ​មាន​រសជាតិ​ប្លែក​មួយ​កម្រិត​ទៀត។

របៀប​ធ្វើ​ងាយៗ​ក្នុង​ការ​ធ្វើ​នៅ​មុខ​ម្ហូម​មួយ នេះ​គឺ​គ្រាន់​តែ​ជ្រើស​រើស​នៅ​ត្រី​សាលម៉ុន​ដែល​មាន​សាច់​ល្អ​និង​ថ្មីៗ​បន្ទាប់​មក​យក​ទៅ​បំពង​ជាមួយ​នឹង​ប្រេង​ឆា​ដែល​ក្តៅ​ប្រមាណ​ជា​៣​នាទី ពី​ព្រោះ​ថា​សាច់​ត្រី​សាលម៉ុន​នេះ​គឺ​ឆាប់​ឆ្អិន​ជាង​ត្រី​ធម្មតា​របស់​យើង។ បន្ទាប់​មក​ស្រង់​ដាក់​ចាន​ទុក​មួយ​អន្លើ។

របៀប​ធ្វើ​ទឹក​អម្ពិល​ទុំ គឺ​ត្រូវ​យក​អម្ពិល​ទុំ​ទៅ​ត្រំា​នឹង​ទឹក​ក្តៅ​ដើម្បី​ឲ្យ​ចេញ​ជាតិ​ជូរ​បន្ទាប់​មក​ចិញ្រ្ចាំ​ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ ហើយ​យក​ទៅ​បំពង រួច​ចាំ​ចាក់​ទឹក​អម្ពិល​ឆា​ចូល​ជាមួយ​នឹង​ខ្ទឹម​ស រួច​ដាក់​គ្រឿង​ផ្សំ​ចូល​គ្នា​ដូច​ជា ម្សៅ​ស៊ុប ស្ករ និង​អំបិល ហើយ​ចាក់​ប្រេង​ខ្យង​ចូល​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​។ ឆា​មួយ​រំពុះ​រួច​ចាក់​ម្ទេស​ចូល​ជា​ការ​ស្រេច។ រៀប​ចំ​ត្រី​ដែល​បំពង​រួច​ដាក់​ចាន​ហើយ​ចាក់​ទឹក​អម្ពិល​ចូល​និង​រោយ​ជីរ​វ៉ាន់ស៊ុយ​ពី​លើ​ជា​ការ​ស្រេច។

សម្រាប់ អ្នក​មិន​មាន​ពេល​ធ្វើ​នូវ​មុខ​ម្ហូប​នេះ​អាច​រក​ទិញ​បាន​នៅ​តាម​រទេះ​រុញ ក្រុមហ៊ុន​ខេ​អេស​ស៊ី​ស្ដារ ដែល​មាន​លក់​នូវ​មុខ​ម្ហូប​ជា​ច្រើន​ប្រភេទ​ធ្វើ​ពី​ក្បាល​ត្រី​សាលម៉ុន ដូចជា សម្ល​តុំយុំា​ក្បាល​ត្រី​សាលម៉ុន សាលម៉ុន​លង់​ទឹក​ត្រី​អម្ពិល​ទុំ និង​ប្រហិត​ត្រី​សាលម៉ុន​ជា​ដើម ជាមួយ​តម្លៃ​មួយ​ចាន​មិន​លើស​៥​ពាន់​រៀល។

អាហារ​ខ្មែរ​ចម្អិន​ដោយ​លាយ​សាច់​ត្រី​សាលម៉ុន​ឆ្ងាញ់​ប៉ុន​ណា​សូម​សាក​ល្បង កុម្ម៉ង់​ភ្លក្ស​ឥឡូវ​នេះ​តាម​រយៈ​លេខ​ទូរស័ព្ទ​០៩២ ៨២៨ ២៨៣ និង​០១១ ៣៦៤​៤៤៤ ឯ​សេវា​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ៕

អត្ថបទគួរចាប់អារម្មណ៍