The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រី​ សាបាក់​ អាំង​អំបិល​ម្ទេស​ស្រូប​សូយ៉ាគី​ជប៉ុន​ពី Tipsy Seafood




ត្រី​ សាបាក់​ អាំង​អំបិល​ម្ទេស​ស្រូប​សូយ៉ាគី​ជប៉ុន​ពី Tipsy Seafood

Content image - Phnom Penh Post
ត្រី​សាបាក់​អាំង​អំបិល​ម្ទេស​ស្រូប​ទឹក​សូយ៉ាគី​បែប​ជប៉ុន។ ឈឹម ស្រីនាង

ត្រី​ សាបាក់​ អាំង​អំបិល​ម្ទេស​ស្រូប​សូយ៉ាគី​ជប៉ុន​ពី Tipsy Seafood

ភ្នំពេញ: ជំនោរ​ខ្យល់​ទន្លេ​បក់មក​ត្រជាក់​ល្ហឹម​ អម​ដោយ​ទេសភាព​ដ៏​ស្រស់ស្អាតនៃ​ទីក្រុង​ភ្នំពេញ​ អ្នក​មើល​ឃើញ​ពីហាង​លក់​គ្រឿង​សមុទ្រ​ Tipsy Seafood ដែលស្ថិត​នៅ​បណ្តោយ​មាត់ទន្លេ​កោះពេជ្រ។

ខាងក្រៅ​ហាង​មានតុកៅអី​វែង​បួន​ជ្រុង​បីបួន​តម្រៀប​គ្នា​ បំភ្លឺដោយអំពូល​ភ្លើង​មូលព្យួរ​ពីលើ​ជួយបន្ថែម​សម្រស់​ហាង​មួយ​កម្រិត​។ផ្ទៃខាងក្នុង​ហាង​ធំទូលាយ មាន​កន្លែង​បម្រើ​ភេសជ្ជៈ និង​ស្រាបៀរ​ចំកណ្តាល​ហាង​តែម្ដង។

ការ​រចនា​ហាង​ Tipsy Seafood គឺ​ខុសគ្នាដាច់​ពីហាង​លក់​គ្រឿង​សមុទ្រ​នានា​នៅទី​ក្រុង​ភ្នំពេញ ជាពិសេស​ខាង​អនាម័យ ប៉ុន្តែតម្លៃ​វិញថោក​សមរម្យ​។

អ្នករត់​តុ​ទាំងស្រី​ប្រុស​សុទ្ធតែ​ពាក់​ម៉ាស់​ជ័រថ្លាបាំង​មាត់​ជានិច្ច។ក្នុងតម្លៃ ១៤០០០ រៀល ត្រី​សាបាក់​អាំង​ប្រឡាក់​អំបិល​ម្ទេស ត្រូវ​បាន​បន្ថែមរសជាតិ​កាន់តែ​ឆ្ងាញ់​ប្លែក​ដោយស្រូប​ទឹក​ជ្រលក់​បែប​ជប៉ុន​ម៉្យាង​ឈ្មោះ​ថាសូយ៉ាគី។

បើ​ញ៉ាំសាច់​ត្រីនេះ​ផ្ទាប់​ជាមួយ​ជ្រក់​សាលាដ ស្ពៃ​ក្ដោប ការ៉ុត និង​ម្ទេស​ រសជាតិ​ម្ហូប​នេះ​រឹតតែ​ឆ្ងាញ់​តែម្ដង។

ហាង Tipsy Seafood មានលក់​ គ្រឿង​សមុទ្រ​ជាច្រើន​ប្រភេទ​ដោយចម្អិន​បែប​ប្លែកៗ​ដូចជា​ស្នូកក្តាម​ពិសេស ត្រីបបែល​អាំង​អំបិល​ម្ទេស អយស្ទ័រ​ខ្នាតធំ​មកពី​កំពត ចំពុះទា​អប់ បង្គា​ទឹកកក បាយ​ត្រីប្រៃ ញាំ​ក្ដាមប្រៃ និងត្រី​សាបាក់​អាំង​អំបិល​ម្ទេសស្រូប​ទឹកសូយ៉ាគី​ជប៉ុន ​ជាដើម។ ភេសជ្ជៈ​ដែល​ពេញនិយម​នៅទីនោះ​គឺ​ទឹកអម្ពិលទុំ និង​ទឹកផ្កា​ម្ជូរព្រឹក៕

អត្ថបទគួរចាប់អារម្មណ៍