The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ថ្ងៃត្រង់​មិនដឹង​ចង់ញ៉ាំ​អី សាកមី​ហុងកុង​ ហាង​ទាខ្វៃ​ហៃសូ​ម្ដងមើល




ថ្ងៃត្រង់​មិនដឹង​ចង់ញ៉ាំ​អី សាកមី​ហុងកុង​ ហាង​ទាខ្វៃ​ហៃសូ​ម្ដងមើល

Content image - Phnom Penh Post
មីហុងកុង​មាន​សាច់ខ្វៃ តម្លៃសមរម្យ និង​រសជាតិ​ឆ្ងាញ់​។ ហុង មិនា

ថ្ងៃត្រង់​មិនដឹង​ចង់ញ៉ាំ​អី សាកមី​ហុងកុង​ ហាង​ទាខ្វៃ​ហៃសូ​ម្ដងមើល

ភ្នំពេញ: ភោជនីយដ្ឋាន​ទាខ្វៃ​ហៃសូ​ដែល​ស្ថិតនៅលើ​ដង​មហាវិថី​ព្រះសីហនុ​ជិត​ការ៉ាស់​សាំង​កាល់តិច មិន​ត្រឹមតែ​ជាហាង​លក់​ទាខ្វៃ​នោះទេ​គឺមាន​លក់នូវ​ប្រភេទ​មីបែប​សិង្ហ​បុរី បែប​ហុងកុង​ផងដែរ។

សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិននេះ អតិថិជន​អញ្ជើញ​មក​ទទួលទាន​បានយ៉ាង​ងាយស្រួល​នៅហាង​ទាខ្វៃ​ហៃសូ ដោយ​មិនចាំបាច់​ចំណាយពេល​ច្រើន​ក្នុងការ​ចម្អិន។

សរសៃ​មី​បែប​ហុងកុង​នេះ​គឺមាន​រសជាតិ​ឆ្ងាញ់​មិន​រងាន់​សាច់មី​ទន់​ខុសពី​សាច់មី​យើង​ធម្មតា ដោយ​មីនេះ​ឆា​ជាមួយ​នឹង​សាច់​សាស៊ីវ សាច់ជ្រូក​ខ្វៃ លាយ​ជាមួយ​គល់​គូឆាយ ម្ទេសហាវ៉ៃ​ចម្រុះ​ពណ៌ ធ្វើឲ្យ​មានក្លិន​ឈ្ងុយ និង​រសជាតិ​ឆ្ងាញ់ប្លែក។

សម្រាប់មី​បែប​ហុងកុង​នេះ​មានតម្លៃ ១ ចាន ១ ម៉ឺនរៀល និង​អាចញ៉ាំ​វេលា​ថ្ងៃត្រង់ ប្រសិនបើ​អ្នក​ពិបាក​រកនឹក​ម្ហូបម្ហា​ញ៉ាំ​ជាមួយ​បាយ។ «ទាខ្វៃ​ហៃ​សូ» ជាឈ្មោះ​ហាង​ដែលអាច​សម្គាល់​បាន​ដោយមាន​ព្យួរ​ទាខ្វៃ​ពីរបី និងជ្រូក​ខ្វៃរ​ណេង​រណោង​នៅ​ពីមុខ​ហាង។

ហាង​នេះមាន​ប្រភព និង​ឈ្មោះល្បី​មកពី​ប្រទេសថៃ​តែម្តង ទាំង​ស្តង់ដារ របៀប​ធ្វើ និង​អនាម័យ។ ប្រជាជន​ខ្មែរដែល​ធ្លាប់​ភ្លក្ស​រសជាតិ​នេះនៅ​ប្រទេសជិតខាង​អាច​ស្វែងរក​រសជាតិ​អាហារ​ដូចគ្នានេះ​នៅហាង​ទាខ្វៃ​ហៃសូ​ក្នុង​រាជធានី​ភ្នំពេញ។

សម្រាប់​ឈុត​បាយ មីទាខ្វៃ ជ្រូកខ្វៃ និង​សាច់សាស៊ីវ​មានតម្លៃ​ចាប់ពី ២ ដុល្លារ​រហូតដល់ ៤,៧៥ ដុល្លារ។

ចំពោះ​អាហារ​សម្រន់ ដូចជា ចាយ៉​បំពង គាវ​បំពង និងឈុត​បំពងរួម​គ្រប់មុខ​មានតម្លៃ​ចាប់ពី ១,៧៥ ដុល្លារ​រហូតដល់ ៦ ដុល្លារ។ ទូរស័ព្ទ​លេខ ០១៦ ៩៧០ ៧៥៣៕

អត្ថបទគួរចាប់អារម្មណ៍