The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទទួល​ទាន​ត្រី​សាល​ម៉ុន​បន្លែ​កិន​ក្បែរ​អាង​ទឹក​ផុស​កណ្ដាល​វាល​ស្រែ




ទទួល​ទាន​ត្រី​សាល​ម៉ុន​បន្លែ​កិន​ក្បែរ​អាង​ទឹក​ផុស​កណ្ដាល​វាល​ស្រែ

Content image - Phnom Penh Post
កន្លែង​ញ៉ាំ​ត្រី​សាល​ម៉ុន​បន្លែ​កិន ក្រេប​ស្រា​ នៅ​ក្បែរ​ហាង​ហែល​ទឹក។ ហុង មិនា

ទទួល​ទាន​ត្រី​សាល​ម៉ុន​បន្លែ​កិន​ក្បែរ​អាង​ទឹក​ផុស​កណ្ដាល​វាល​ស្រែ

សៀមរាប: ទិដ្ឋភាពវាល​ស្រែ និង​ដើម​ត្នោត​ មិន​មែន​ត្រឹម​តែ​ជា​​ផ្នែក​មួយ​នៃ​ជីវភាព​បែប​ជន​បទ​ឡើយ។ សព្វ​ថ្ងៃ​ទេសភាព​បែប​នេះ ត្រូវ​បាន​ទាំង​ភ្ញៀវ​បរទេស និង​​ទេសចរ​ខ្មែរ​លំដាប់​ខ្ពស់​ចាត់​ទុក​ថា​ជា​ទស្សនីយភាព​ដ៏​លន្លង់​លន្លោច​​គួរ​ឲ្យ​គយគន់​បំផុត។

ហេតុ​ដូច្នេះហើយ​ ទើប​សណ្ឋាគារ លំដាប់​ខ្ពស់ ​Hillocks Hotel & Spa ស្ថិត​នៅ​​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​រំលេច​វត្តមាន​ផុស​កណ្ដាល​វាល​ស្រែ។

សណ្ឋាគារ​មួយ​នេះ​អាច​ថា​ គឺ​ជា​ទិសដៅ​ទេសចរណ៍​មួយ​បន្ថែម​ពី​ការ​ដើរ​ទស្សនា​ប្រាង្គ​ប្រាសាទ នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ។ ភ្ញៀវ​ទេសចរ​អាច​ជ្រើសរើស​ទីនេះ​ជា​កន្លែង​ងូត​ទឹក​លេង​កម្សាន្ត និង​គយគន់​ទេសភាព​ថ្ងៃ​លិច​។

ខុស​ប្លែក​ពីអាង​ទឹក​នៅ​សណ្ឋាគារ​ដទៃ​ដែល​ហ៊ុមព័ទ្ធ​ដោយ​សំណង់​ខ្ពស់ៗ នៅ​សណ្ឋាគារ Hillocks Hotel & Spa អាង​ហែល​ទឹក​ផុស​កណ្ដាល​វាល​ស្រែ​ខៀវ​ស្រងាត់ អម​ដោយ​ដើម​ត្នោត​ខ្ពស់​ស្រឡះ ដែល​ទិដ្ឋភាព​នេះ​មើលទៅ​ពិតជា​ប្លែក​ភ្នែក​។

ក្រៅពី​ភ្ញៀវ​​​ស្នាក់​នៅ​សណ្ឋាគារ ទេសចរ​ក៏​អាច​មក​ទទួល​ទាន​អាហារ​ក្បែរ​អាង​ហែល​ទឹក និង​គយ​គន់​ថ្ងៃ​លិច​ ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​ដ៏​រ៉ូមេនទិក​ផង​ដែរ។​

អ្នក​អាច​​កុម្ម៉ង់​ត្រី​សាលម៉ុន​បន្លែ​កិន ឬ​ស្ដេក អម​ស្រា​សាំប៉ាញ ស្រាស ឬ​ស្រា​ក្រហម។​ ប្រសិន​បើ​ញ៉ាំ​ឆ្អែត ស្រក​ពោះ​បន្តិច​ក៏​អាច​ចុះ​ហែល​ទឹក​លេង​ ឬ​ក៏​គេង​ម៉ាស្សា​ក្បែរ​អាង​ហែល​ទឹក​ស្រូប​ខ្យល់​បរិសុទ្ធ​ក៏​បាន៕

អត្ថបទគួរចាប់អារម្មណ៍