The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី តែ ២៦០០០ រៀល




ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី តែ ២៦០០០ រៀល

Content image - Phnom Penh Post
ទាទ្រង់គ្រឿង​ដុតស្រា​ប្រេនឌី​ភ្លាមៗ​។ ឈឹម ស្រីនាង

ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី តែ ២៦០០០ រៀល

សៀមរាប: ស្ថិតនៅ​ខាងលើ​ដំបូល​រោងកុន Platinum Cineplex ខេត្ត​សៀមរាប ភោជនីយដ្ឋាន G-Green Sky Dining មានការ​រចនា​តុបតែង​បែបទាន់​សម័យថ្មី​ជាមួយ​បរិយាកាស​ខ្យល់​បរិសុទ្ធ​នៅ ពេលល្ងាច។

ស្ថិតនៅ​ទីខ្ពស់ ភ្ញៀវ​អាច​គយគន់​ទេសភាព​ស្រស់ស្អាត​នាពេល​យប់នៃ​ទីក្រុង​សៀមរាប ជាមួយការ ទទួលទាន​អាហារ​ក្រោមពន្លឺ ភ្លើង​ព្រឹម។

G-Green Sky Dinining នៅ​សៀមរាប ជាលក្ខណៈ Sky Bar ដែល​ដំបូងគេ​នៅក្នុង​ខេត្ត ទាំង​សេវាកម្ម​បម្រើភ្ញៀវ ការតុបតែង​ហាង​គឺមាន​ភាពខុស​ប្លែក​ពីហាង​នានា​នៅ​ទីនោះ។

ភ្ញៀវអាច​ជ្រើសរើស​កន្លែង​អង្គុយនៅ​ខាងក្នុង​ហាង​ក៏បាន ឬមួយ​ក៏អង្គុយ​នៅ​ខាងក្រៅ​ហាងដើម្បី​មើល​ទេសភាព ស្រូបខ្យល់​អាកាស ទៅតាម​ចំណង់​ចំណូលចិត្ត​ដែល​ភ្ញៀវចង់​ក៏បាន។

ម្ហូប​ពិសេស​ប្រចាំហាង G-Green Sky Dinining ដែល​គ្រាន់តែ​ឮឈ្មោះ​វា​ហើយ​ធ្វើឲ្យ​ភ្ញៀវចង់​ភ្លក្ស​ភ្លាមនោះ គឺទា​ទ្រង់គ្រឿង ដុត​ស្រា​ប្រេនឌី ជាមុខម្ហូប​ប្លែកមួយ ដែល​ច្នៃ​ដោយ​ចុងភៅ​ប្រចាំ​ហាង​តែម្តង។

ទា​ទ្រង់គ្រឿង ដុតស្រា​ប្រេនឌី​នេះ ក្នុង​មួយចាន​មានតម្លៃ​ត្រឹមតែ ២៦០០០ រៀល​ប៉ុណ្ណោះ។ សាច់ទា​ផុតមាន​រសជាតិ​ឆ្ងាញ់​ជាមួយ​គ្រឿង​បុក ហើយ​រឹតតែ​ពិសេស​គឺនៅពេល ដែល​ចុងភៅ​លើក​ម្ហូប​នេះមក ទើបគាត់​ចាប់ផ្តើម​ចាក់​ស្រាប្រេនឌី​ដុតភ្លាមៗ ដើម្បី​ឲ្យ​វាចូល​ជាតិគ្នា និងមាន​ក្លិន​ឈ្ងុយ មិន​រងាន់​ទៀតផង។

G-Green Sky Dinining ក៏មាន​ម្ហូប​ជាច្រើន​ទៀត​ដូចជា គ្រំ​ខ្មៅ ស្រូបទឹក​អម្ពិលទុំ ក្តាម​សក tempura បាញ់​ស៊ុង ផាក់​ឡូ​វ សាច់មាន់ បឺហ្គឺ​ពិសេស និង​ការ៉េម​ផ្លែឈើ​ដែល​ធ្វើដោយ​ខ្លួនឯង​ភ្លាម។

G-Green Sky Dinining ស្ថិតនៅ​ផ្លូវ​ស៊ីវត្ថា ភូមិ​ថ្មី ឃុំស្វាយដង្គុំ ខេត្ត​សៀមរាប៕

អត្ថបទគួរចាប់អារម្មណ៍