The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទឹកកក​ក្រឡុក​ស្ត្រប៊ើរី​មួយ​កែវ ៥ ដុល្លារ បាន​តុក្កតា​ពោង Unicorn




ទឹកកក​ក្រឡុក​ស្ត្រប៊ើរី​មួយ​កែវ ៥ ដុល្លារ បាន​តុក្កតា​ពោង Unicorn

Content image - Phnom Penh Post
ចំណាយ ៥ ដុល្លារ​ភ្ញៀវ​អាច​ញ៉ាំ និង​ទទួល​បាន​ពោង Unicorn ។ Le TJ Cafe

ទឹកកក​ក្រឡុក​ស្ត្រប៊ើរី​មួយ​កែវ ៥ ដុល្លារ បាន​តុក្កតា​ពោង Unicorn

ភ្នំពេញ: កែវ​ទឹកកក​ក្រឡុក​ពណ៌​ផ្កាឈូក​ដ៏​ត្រជាក់​ស្រេង រចនា​តុបតែង​ដោយ​ក្រែម​សក្បុស​រោយ​គ្រាប់​ស្ករ​ចម្រុះ​ពណ៌ អម​ដោយ​ស្ករ​គ្រាប់ និង​នំ​សូកូឡា​សែន​ជាប់ចិត្ត ត្រូវ​បានដាក់​បន្តុប​លើ​កូន​តុក្កតា​ពោង​សេះ​ដុះ​ស្នែង (Unicorn) ដ៏គួរ​ឲ្យ​ស្រឡាញ់។

ភេសជ្ជៈ​លាយ​បង្អែម​នេះ​ពិតជា​ស័ក្ដិសម​សម្រាប់​អាហារ​ធាតុ​ក្ដៅ​នៃ​តំបន់​ត្រូពិច។ពិសេស​ការ​រចនា​ដ៏​ទាក់ទាញ រឹត​តែ​ធ្វើ​ឲ្យ​យុវវ័យ និង​ពិសេស​កុមារៗ មិន​រំលង​ការ​ថតរូប​អនុស្សាវរីយ៍ មុន​នឹង​ចាប់ផ្ដើម​លើក​ស្លាប​ព្រា និង​បំពង់​បឺត​ទទួល​ទាន។

តម្លៃ​មួយ​កែវ​ត្រឹម​តែ ៥ ដុល្លារ ទឹកកក​ក្រឡុក​ស្ត្រប៊ើរី​យូនីខន​នេះ មាន​លក់​នៅ​ហាង Le TJ Cafe ស្ថិត​នៅ​ម្ដុំ​សារមន្ទីរ​ទួលស្លែង។ ផ្តើម​ចេញ​ពីការ​ស្រឡាញ់​ចូលចិត្ត​ចិញ្ចឹមសត្វ​ឆ្កែ យុវជន ៤ នាក់​សម្រេចចិត្ត​បើក​កន្លែង​លេង​សត្វ និង​ហាង Le TJ Cafe និង TJ's house ដែរ​ដែល​ជា​ឈ្មោះ​សត្វ​ឆ្កែ​សំណព្វចិត្ត​របស់​ពួកគេ។

ម្ចាស់​ហាង​វ័យក្មេង ស៊ី ប៊ុនសុង ដែល​កំពុងតែ​លេង​ជាមួយ​នឹង​ឆ្កែ​ទាំង​ទឹកមុខ​រីករាយ បាន​និយាយ​ថា៖ «មុន​ដំបូង គឺ​មិត្ត​របស់​ខ្ញុំ​ម្នាក់​គាត់​ស្រឡាញ់​ឆ្កែ​ខ្លាំង អ៊ីចឹង​ទៅ​ពួកយើង​ក៏បាន​ទិញ​ឆ្កែ​មួយ ដាក់​ឈ្មោះ​ឲ្យ​វា​ថា TJ បន្ទាប់​មក​ទៀត​គាត់​ចង់​ទិញ​ឆ្កែ​បន្ថែម​ទៀត រហូត​បាន​ជា​ច្រើន​ក្បាល។ដល់​ពេល​ដែល​ឃើញ​ឆ្កែ​ច្រើន​ពេក​អ៊ីចឹង ពួកយើង​ក៏មាន គំនិត​បើក​ជា​កន្លែង​ដែល​អាច​ឲ្យ​ភ្ញៀវ ចូល​លេង សត្វ​ចិញ្ចឹម​ដើម្បី​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ជាដើម»។

នៅ​ហាង Le TJ Cafe មាន​លក់​សាច់​អាំង​អំបែង​នំគ្រក់​នេះ​មួយ​ឈុត ១០ ដុល្លារ អាច​ញ៉ាំ​បាន​គ្នា ២ នាក់។ ក្រៅ​ពីនេះ​ក៏មាន​ម្ហូប​ដូចជា ស៊ុប​ម្ទេស ស៊ុប​កូរ៉េ ត្រី​ខ្ចប់ TJ ពង​ក្រួច​ទឹកឃ្មុំ និង​ម្ហូប​ច្រើន​ជាង ៣០ មុខ​ទៀត។

ថ្មីៗនេះ​ហាង​កាហ្វេ​ទើប​តែ​បន្ថែម​នូវ​ទឹកកក​ក្រឡុក​ស្ត្រប៊ើរី ដែល​ភ្ញៀវ​អាច​ចំណាយ ៥ ដុល្លារ និង​ទទួល​បាន​តុក្កតា​ពោង​យូនីខន​ផងដែរ។ ចំពោះ​អ្នក​ដែល​ចូលចិត្ត​លេង​សត្វ​ចិញ្ចឹម​គឺអាច​ទៅ​លេង Le TJ និង TJ's House ដែល​មាន​ឆ្កែ​ស្អាតៗ ឆ្មា និង​កូន​កាំប្រមា​ជាដើម។

ហាង Le TJ ជ afe និង Le TJ's House ស្ថិត​នៅ​ម្ដុំ​ទួលស្លែង ទូរស័ព្ទ​លេខ ០១៥ ៥៣៧ ១៣៥៕

Content image - Phnom Penh Post
ឈុត​ទឹកកក​ក្រឡុក​ស្ត្រប៊ើរី​ដាក់​លើ​តុក្កតា Unicorn។ រូបថត Le TJ Cafe

អត្ថបទគួរចាប់អារម្មណ៍