ក្រុងហាណូយ: លើស​ពី​បង្អែម ឆេ ប៊ុយ ឬ តៅស៊ន (​ស៊ុប​ផ្អែម​ផ្សំ​ពី​សម្បក​ក្រូច​ត្លុង ដូង និង​សណ្ដែកខៀវ​) គឺជា​អាហារសម្រន់​ពេញនិយម​នៅ​ប្រទេស​វៀតណាម​។

តៅស៊ន​ត្រូវ​បាន​លាយ​ជាមួយ​គ្រឿងផ្សំ​ចម្រុះ​ពណ៌​ដោយ​បន្ថែម​ដូង និង​ទឹកកក​យ៉ាង​ផ្អែម​ត្រជាក់​។

ឆេ សំដៅលើ​ភាព​ចម្រុះ​នៃ​បង្អែម​ពី​គ្រឿងផ្សំ​ប្លែកៗ​ដែល​ភាគច្រើន​ប្រើ​ទឹក​ស្ករ​ផ្សំ​ឡើង​ពី​ម្សៅ​គុដហ្សា​លាយ​ទឹក និង​ស្ករ​។ ទឹក​ស្ករ​នេះ​ត្រូវ​បាន​លាយ​ជាមួយ​ពោត សណ្ដែកខ្មៅ អង្ករ​ខ្ចី គ្រាប់​ឈូក សណ្ដែកខៀវ ទុរេន ត្រាវ ឬ​ដំឡូងជ្វា​។ បង្អែម ឆេ មួយ​ចាន​អាច​បន្ថែម​ចាហួយ​ចម្រុះ​ពណ៌ និង​សាច់ដូង​ផង​ដែរ​។

បង្អែម​បន្ថែម​ទឹកកក​ឈូស​ដែល​ជួយ​កាត់បន្ថយ​សារធាតុ​ផ្អែម និង​ផ្សំ​គ្រឿង​គ្រប់មុខ​បង្កើត​បាន​ជា​មុខ​បង្អែម​រដូវក្ដៅ​ដ៏មាន​ប្រជាប្រិយ​។

ក្រៅពី​សាច់​ដ៏ឈ្ងុយឆ្ងាញ់​របស់​វា​ផ្នែក​ស​របស់​ក្រូច​ត្លុង​ក្រោម​ស្រទាប់​សម្បក​បៃតង​ត្រូវ​បាន​ប្រើប្រាស់​ជា​គឿង​ផ្សំ​បង្អែម​។

ទឹកកក​ឈូស​តៅស៊ន​ថែម​សរសៃ​ដូង​។ រូបថត vns

អ្នកលក់​បង្អែម​អះអាង​ថា​អ្នក​ញ៉ាំ​មិនបាច់​បារម្ភ​ពី​ការកើន​ទម្ងន់​នោះ​ទេ ពីព្រោះ​សម្បក​ក្រូច​ត្លុង​កាត់បន្ថយ​កម្រិត​ខ្លាញ់​ក្នុង​ឈាម​ផង​ដែរ​។

អ្នកស្រី ង្វៀង ធូធូញូ ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ហ៊ូនគៀម បាន​និយាយ​ថា អ្នកស្រី​ចូលចិត្ដ​ទទួលទាន ឆេប៊ុយ​នៅ​តាម​ហាង​តូចៗ​លើ​ដង​វិថី ហៃបាត្រុង តាំងពី​អ្នកស្រី​នៅ​ក្មេង​។

អ្នកស្រី​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចូលចិត្ដ ឆេប៊ុយ ដោយសារ​វា​ជួយ​បន្សាប​ភាព​ក្ដៅ​នៃ​អាកាសធាតុ និង​ធ្វើឲ្យ​ស្រួលខ្លួន ជាពិសេស​យើង​អាច​ញ៉ាំ​គ្រឿងផ្សំ​ពី​សម្បក​ក្រូច​ត្លុង​បាន​ផង​ដែរ​»​។

អ្នកស្រី ង្វៀក ធីឡេ ម្ចាស់​ហាង​ម្នាក់​បាន​លក់ ឆេប៊ុយ ២៥ ឆ្នាំ​បាន​ឲ្យ​ដឹងថា បង្អែម​មួយ​មុខ​នេះ​គឺជា​ប្រភេទ​បង្អែម​ដ៏ស្មុគស្មាញ​មួយ​ក្នុង​ចំណោម​សែស្រឡាយ​តៅស៊ន​។

អ្នកស្រី ឡេ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ចំហុយ​សណ្ដែកខៀវ​ ២ ​ដង​ដើម្បី​ឲ្យ​វា​មាន​សភាព​ទន់ តែ​រក្សា​គ្រាប់​ល្អ​។ ក្រូច​ត្លុង​ត្រូវ​បាន​កាត់​ចិត​យ៉ាង​សម្រិតសម្រាំង ពីព្រោះ​បើ​ថ្លោះធ្លោយ វា​អាច​ខូច​រសជាតិ​»៕ VNS/HR