The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទឹកគ្រឿង​ពីហាង ដឹ វ៉ាញ​ អាំបាស​សាដ័រ




ទឹកគ្រឿង​ពីហាង ដឹ វ៉ាញ​ អាំបាស​សាដ័រ

Content image - Phnom Penh Post
ទឹកគ្រឿង ​និង​បន្លែ​អន្លក់​នៅ​ហាង ដឹ វ៉ាញ អាំបាស​សាដ័រ​។ ឈឹម ស្រីនាង

ទឹកគ្រឿង​ពីហាង ដឹ វ៉ាញ​ អាំបាស​សាដ័រ

ភ្នំពេញ: ស្ថិត​នៅ​ម្ដុំ​ផ្សារ​កាប់គោ ភោជនីយដ្ឋាន​ទើប​នឹង​បើក​ថ្មី ទាំង​ឈ្មោះ និងការ​តុបតែង​មានលក្ខណៈ​ទំនើប​បែប​អឺរ៉ុប​ក៏ពិត​មែន ប៉ុន្តែជាក់​ស្ដែង​អាហារ​នៅ​ទីនោះ​សុទ្ធ​សឹង​តែ​ជា​ម្ហូប​បែបខ្មែរ​។

ភោជនីយដ្ឋាន The Wine Ambassador មានបម្រើ​អាហារ​ពេល​ព្រឹក​ដូច​ជា​ ខគោ នំបញ្ចុកខ្មែរ នំបញ្ចុក​ជើង​ជ្រូក​ គុយទាវ និង​បាយ​ស្រូបជាដើម តម្លៃ ១ ម៉ឺន​រៀល។

សម្រាប់អាហារ​ថ្ងៃ​ត្រង់​មាន​មុខ​ម្ហូបដូច​ជា ម្ជូរ​ត្រប់ ត្រីកញ្ចុះ​ ឆា​គ្រឿង​ត្រប់ ក្ដាម​ប្រៃ បុក​កាពិ ពង​ទា​ត្រីប្រមា​ សម្ល​ប្រហើរ និងទឹកគ្រឿង។

ទឹក​គ្រឿង​ ដឹ វ៉ាញ អាំបាសសាដ័រ ចម្អិន​ពី ត្រី​រ៉ស់ សណ្តែកដី ប្រហុក ជីរនាងវង ជីរ​ប​ន្លា ស្លឹក​ខ្ទឹម អំបិល ស្ករស ម្សៅស៊ុប និង​ក្រូចឆ្មារ។

បន្លែ​អន្លក់​មាន សណ្តែកួរ ត្រប់​ស្រួយ កញ្ឆែត ផ្កាស្នោ ផ្កា​ខាត់ណា ត្រសក់ ប្រ​ពាយ និង​ននោង។វិធី​ចម្អិនគឺ មុនដំបូង​ត្រូវដាក់​ដាំទឹក​ឲ្យ​ពុះ រួច​ដាក់​ត្រី​ស្ងោ​រដោយ​ថែម​ម្សៅ​ស៊ុប​បន្តិច​ដើម្បី​បន្ថែម​រសជាតិ។ ក្រោយ​ពី​ស្ងោ​រត្រី​ឆ្អិន​ហើយ​នោះ ស្រង់​វា​ចេញ​ហើយ​ទុក​ឲ្យ​ត្រជាក់ សឹម​​បេះ​សាច់​ត្រី​ចេញ​ឲ្យ​អស់។

បន្ទាប់មកយក​សាច់​ត្រីមក​បុក​ឲ្យម៉ដ្ឋ ហើយ​ដួស​ដាក់​ក្នុង​ចាន​ទុក​មួយ​អន្លើ។ យក​ទឹក​ដែល​ស្ងោ​រ​ត្រី​បន្តិច មកដាក់​ដាំ​ឲ្យ​ពុះ​ ហើយ​បង់​ប្រហុក​ចូល។

បន្ទាប់មក​យក​ទឹកប្រហុក​មក​ចាក់​ជ្រំជាមួយ​សាច់​ត្រី រួច​ទើបបន្ថែម​គ្រឿងផ្សំ​ដូចជា អំបិល ស្ករស និង​ម្សៅ​ស៊ុប រួច​ចាក់ទឹក​ដែល​ស្ងោរត្រី​ដែល​​នៅសល់​នោះ​ចូល​បន្តិច​ កូរ​ចូលគ្នា​ឲ្យ​សព្វ​រួចចាំ​ដាក់​សណ្តែកដី​បុក​ចូល ច្របាច់ក្រូចឆ្មា​រ ឬក៏​អម្ពិល​​ទុំ ហើយ​ហាន់​ស្លឹក​ខ្ទឹម ជីររណា​រដាក់ចូល​ជាការ​ស្រេច។ភោជនីយដ្ឋាន ដឹ វ៉ាញ អាំបាស​សា​ដ័រ នៅផ្លូវ ២៩៤ ជិត​ផ្សារ​កាប់គោ៕

អត្ថបទគួរចាប់អារម្មណ៍