The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទឹកអំពៅ​ទុរេន​រសជាតិ​មិន​ផ្អែម​ខ្លាំង អ្នក​ខ្វះ​ជាតិ​ស្ករ​ញ៉ាំ​ហើយ​មាន​កម្លាំង

ទឹកអំពៅ​ទុរេន​រសជាតិ​មិន​ផ្អែម​ខ្លាំង អ្នក​ខ្វះ​ជាតិ​ស្ករ​ញ៉ាំ​ហើយ​មាន​កម្លាំង

Content image - Phnom Penh Post
រសជាតិ​មិន​សូវ​ផ្អែម​ខ្លាំង ផ្ដល់​កម្លាំង​ដល់​អ្នក​ខ្វះ​ជាតិ​ស្ករ​។ ហេង ជីវ័ន

ទឹកអំពៅ​ទុរេន​រសជាតិ​មិន​ផ្អែម​ខ្លាំង អ្នក​ខ្វះ​ជាតិ​ស្ករ​ញ៉ាំ​ហើយ​មាន​កម្លាំង

ភ្នំពេញៈ ទឹកអំពៅ​ទុរេន ជា​រូបមន្ត​ថ្មី​សម្រាប់​ហាង​ចេកអាំង 6A បាន​ច្នៃ​រូបមន្ត​ថ្មី​ពី​លោក ចក់ សុខផេង ជា​ម្ចាស់​ហាង​ផ្ទាល់​ដោយ​បាន​លាយ​ជាមួយ​ផ្លែ​ទុរេន ដែល​នាំ​យក​មកពី​ចម្ការ​ផ្ទាល់​នៅឯ​ខេត្ត​កំពង់ចាម និង​ល្បាយ​គ្រឿងផ្សំ​ជាច្រើន​មុខ​ទៀត​ឲ្យ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​។

ជាមួយ​តម្លៃ​ ១ ​កែវ ៧ ពាន់​រៀល​ក្នុង​ ១ ​ថ្ងៃ​ទឹកអំពៅ​ទុរេន​អាច​លក់​បាន​ចាប់ពី ៥០ ទៅ ១០០ កែវ​។

ម្ចាស់​ហាង​វ័យ​ ៣២ ​ឆ្នាំ​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​សិង្ហបុរី​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​នៅ​ថ្ងៃ​មួយ​ខ្ញុំ​កំពុង​នៅ​ហាង​ចេកអាំង​របស់​ខ្ញុំ ហើយ​ក៏​មាន​ជនបរទេស ២ នាក់​គាត់​បាន​ចូល​មក​ទិញ​ចេកអាំង​ហើយ​ក៏​បាន​ហៅ​ទឹកអំពៅ​ដែល​គេ​លក់​នៅ​តាម​រទេះ​នៅ​ជិត​ហាង​ខ្ញុំ​មក​ញ៉ាំ ប៉ុន្តែ​នៅពេល​ដែល​បាន​ទឹកអំពៅ​ហើយ​ជនបរទេស​ដែល​ជា​អ្នក​ហៅ​ទឹកអំពៅ​បែរ​ជា​និយាយ​ថា ទឹកអំពៅ​នេះ​មិន​មាន​អនាម័យ​នោះ​ទេ ហើយ​មិត្តភក្តិ​របស់​គាត់​បាន​ប្រាប់​គាត់​ថា មិន​ឲ្យ​ញ៉ាំ​ទេ​ខ្លាច​ឈឺ​ពោះ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​»​។

Content image - Phnom Penh Post
ទឹកអំពៅ​ទុរេន​មាន​របៀប​ធ្វើ និង​ការវេចខ្ចប់​ប្រកប​ដោយ​អនាម័យ​។ ហេង ជីវ័ន

លោក ចក់ សុខផេង បាន​រំឭក​ទៀត​ថា​៖ «​ខ្ញុំ​ក៏​បាន​គិតថា​ក្នុង​នាម​ខ្លួន​​ជា​ម្ចាស់​ហាង​ចេកអាំង​ម្នាក់​ដែល​ពួកគាត់​បាន​មក​ទិញ ម៉េច​ក៏​បណ្តោយ​ឲ្យ​ភ្ញៀវ​និយាយ​ពី​ផលិតផល​ក្នុង​ស្រុក​បែបនេះ​។ ខ្ញុំ​ក៏​សម្រេចចិត្ត​បង្កើត​ជា​ទឹកអំពៅ​ទុរេន​នេះ​ឡើង​មក​ដោយ​មាន​ការវេចខ្ចប់​ត្រឹមត្រូវ​មាន​អនាម័យ ជាពិសេស​នោះ​មាន​លក្ខណៈ​ប្លែក​ពី​ទឹកអំពៅ​ដែល​គេ​លក់ ដោយ​ខ្ញុំ​បាន​បន្ថែម​នូវ​ផ្លែ​ទុរេន​ស្រស់​»​។

អ្នកជំនួញ​លើ​វិស័យ​ចំណីអាហារ​រូបនេះ​បាន​បញ្ជាក់​ពី​រសជាតិ​នៃ​ការផ្សំ​សារធាតុ​ផ្អែម​បញ្ចូល​គ្នា​ដែរ​ថា​៖ «​នៅពេល​ដែល​ផ្សំ​របស់​ផ្អែម​ចូល​គ្នា​ទៅ​បែរជា​មិន​សូវ​ផ្អែម​ទៅ​វិញ ហើយ​ថែម​ទាំង​ឆ្ងាញ់ និង​ឈ្ងុយ​ទុរេន​ទៀត​ផង​ដោយ​រូបមន្ត​នេះ​ខ្ញុំ​បាន​សាកល្បង​ធ្វើ​ញ៉ាំ​នៅ​ផ្ទះ​ជាច្រើន​ដង​ទម្រាំ​តែ​បាន​រសជាតិ​មួយ​អាច​ដាក់​នៅ​លើ​ទីផ្សារ​បាន​»​។

លោក​ក៏​មាន​គម្រោង​ធ្វើ​ទឹកអំពៅ​ជីរអង្កាម ទឹកអំពៅ​ក្រូច​វល្លិ ទឹកអំពៅ​ម្នាស់ ទឹកអំពៅ​ស្លឹក​តើយ ទឹកអំពៅ​ត្របែក និង​ផ្សំ​ពី​ផ្លែឈើ​ឯទៀត​។

ទឹកអំពៅ​ទុរេន​មាន​សាខា​មួយ​នៅ​ផ្លូវ 6 A និង​មួយ​ទៀត​នៅ​ផ្លូវ ៣០៦ ទូរស័ព្ទ ០១០ ២២២ ៣៣២៕

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។