ក្រុងហាណូយ: មុខម្ហូប​វៀតណាម​ត្រូវបាន​ផ្សំ​ឡើង​ពី​គ្រឿង​នៅ​បរិវេណ​ជុំវិញ​វាលស្រែ​។ ប្រជាជាតិ​មួយ​ដែលមាន​វប្បធម៌​ដាំ​ស្រូវ​រាប់ពាន់​ឆ្នាំ ពលរដ្ឋ​វៀតណាម​បាន និង​បន្ដ​ប្រើ​គ្រឿងផ្សំ​រសជាតិ​នានា​ដែល​អាច​រកបាន​នៅលើ​វាលស្រែ​។

សិប្បីសត្វ​ទាំងអស់​ដែល​រស់នៅ​ទាំង​ក្នុង និង​ជុំវិញ​វាលស្រែ​ត្រូវបាន​ប្រែក្លាយជា​អាហារ​ដ៏ឈ្ងុយឆ្ងាញ់​។

វាលស្រែ​រមែង​ជា​ផ្ទះ​ស្ដុកស្ដម្ភ​របស់​ក្ដាមស្រែ​តូចៗ​។ ពួកវា​មិន​ងាយ​ត្រូវបាន​កម្ចាត់​ឡើយ ពីព្រោះ​នៅពេល​ស្រែ​ស្ងួត​ទឹក ពួកវា​ជីក​កប់​ខ្លួន​ក្នុង​ភក់ និង​ចេញ​មកវិញ​នៅពេល​មានទឹក​។

មិន​ច្បាស់​ថា ប្រជាកសិករ​វៀតណាម​កែច្នៃ​អាហារ​ពិសេស​នេះ​ពី​ការប្រើប្រាស់​ក្ដាម​ចង្រៃ​ដែល​ស៊ី​ដើមស្រូវ​ទើប​ដាក់​គ្រាប់​នោះឡើយ​។

សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ក្ដាម​ត្រូវបាន​ប្រជាកសិករ​ចាប់​រួច​លាង​ទឹក​សម្អាត បកសម្បក និង​បុក​ក្នុង​ត្បាល់​ដោយ​ប្រើ​អង្រែ​ដើម្បី​ផលិត​កាពិ​ក្ដាម​។ សព្វថ្ងៃ​មនុស្ស​ប្រើ​ម៉ាស៊ីន​កិន តែ​ក្ដាម​ត្រូវ​ប្រើ​ត្បាល់បុក​ដដែល​ពីព្រោះ​វា​មាន​លក្ខណៈ​ល្អប្រសើរ​។

នំ​បញ្ចុក​ទឹក​កាពិ​ក្ដាម​អាច​ជា​អាហារ​ពេលព្រឹក ឬ​ពេល​ថ្ងៃត្រង់ ហើយ​ត្រូវបាន​ទទួលទាន​ក្រោយ​ម៉ោង​បាយ​ថ្ងៃត្រង់​នៅវេលា​ម៉ោង ៤ ឬ ៥ រសៀល​ផងដែរ​។ វា​ជា​មុខម្ហូប​ដ៏សាមញ្ញ ហើយ​ភ្ញៀវ​អាច​ភ្លក្ស​នៅតាម​ចិញ្ចើមផ្លូវ​ក៏បាន​។ បន្ថែម​ពី​នំ​បញ្ចុក​មួយ​ចានគោម អ្នកលក់​លើ​ចិញ្ចើមផ្លូវ​នឹង​បន្ថែម​តៅ​ស៊ូ​ចៀន​ស្រួយៗ​។ ​នំ​បញ្ចុក​ទឹក​ក្ដាម​ក៏ត្រូវ​បាន​ថែម​គ្រឿងផ្សំ​ច្រើន​មុខ​ទៀត​ទៅតាម​ចំណូល​ចិត្ដ និង​ការច្នៃប្រឌិត​រៀងៗ​ខ្លួន​។

នៅ​ទីក្រុង​ហាណូយ ហាង​នំ​បញ្ចុក​របស់​អ្នកស្រី វ៉ាន់ អាញ ល្បី​ដោយ​ការប្រើ​សាច់​ខ្លាញ់ជ្រូក​បំពង​។

អ្នកស្រី​បាន​និយាយថា​៖ «​ម្ដាយក្មេក​ខ្ញុំ​លក់​នំ​បញ្ចុក​ទឹក​ក្ដាម​នេះ ៣០ ឆ្នាំ​ហើយ​។ គាត់​បាន​បង្រៀន​ខ្ញុំ​ពី​វិធី​ធ្វើ​ទឹក​ស៊ុប​ប្រចាំ​គ្រួសារ ដើម្បី​លក់​ចិញ្ចឹមជីវិត​។ ខ្ញុំ​មាន​ម៉ូយ​ជាច្រើន​ដែល​តែងតែ​តាម​មក​គាំទ្រ​រាល់ពេល​យើង​រើ​ទីតាំង​ម្ដងៗ​»៕ VNS/HR