The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នំ​ដំឡូង​ជ្វា​បង្អែម​ចំណូល​ចិត្ត​លោក​ប្រធានា​ធិបតី​អាមេរិក អូបាម៉ា

នំ​ដំឡូង​ជ្វា​បង្អែម​ចំណូល​ចិត្ត​លោក​ប្រធានា​ធិបតី​អាមេរិក អូបាម៉ា

នំ​ដំឡូង​ជ្វា​បង្អែម​ចំណូល​ចិត្ត​លោក​ប្រធានា​ធិបតី​អាមេរិក អូបាម៉ា

121225_22e
121225_22e

ក្រុង ញូវយ៉កៈ នេះ​ពុំ​មែន​ជា​រឿង​សម្ងាត់​នោះ​ឡើយ ដែល​ប្រធានា​ធិបតី​អាមេរិក​ដែល​ទើប​បាន​ជាប់​ឆ្នោត​មួយ​អាណត្តិ​ថ្មី​ទៀត លោក បារ៉ាក់ អូបាម៉ា បាន​បង្ហើប​ពី​ចំណូល​ផ្ទាល់​ចិត្ត​ខ្លួន​ថា លោក​ចូល​ចិត្ត​ញ៉ាំ​បង្អែម​ដ៏​សាមញ្ញ នោះ​គឺ​នំ​ឡូង​ជ្វា​។

នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​លោក អូបាម៉ា បាន​រំឭក​ថា៖ «កាល​ណោះ ក្រុម​ការងារ​យើង​ពិត​ជា​ឃ្លាន​ណាស់ ហើយ​យើង​ក៏​សម្រេច​ចិត្ត​សំចត​រក​អាហារ​ពេល​ល្ងាច​ទទួល​ទាន។ ពេល​នោះ​ខ្ញុំ​ពិត​ជា​នឹក​ឃើញ​ចង់​ញ៉ាំ​បង្អែម​ខ្លាំង​ពេក​។ ខ្ញុំ​ចង់​ញ៉ាំ​បង្អែម​នំ​ដំឡូង​ជ្វា​សំណព្វ​ចិត្ត​របស់​ខ្ញុំ​នេះ​ណាស់ ខណៈ​ពេល​បាន​មក​កាន់​ទឹក​ដី​នៃ​រដ្ឋ​ហ្វីឡាឌែល​ហ្វៀ​នេះ​ព្រោះ​បាន​ល្បី​ថា នៅ​ទី​នេះ​ពូកែ​ធ្វើ​នំ​ដំឡូង​ជ្វា ហើយ​វា​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ណាស់​។ ខ្ញុំ​នឹង​យក​វា​ជា​កាដូ​ផ្ញើ​ម្តាយ​ក្មេក​ខ្ញុំ​ផង​ដែរ​នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ»។

នំ​ដំឡូង​ជ្វា​ដែល​គេ​និយម​ចម្អិន​ក្នុង​ថាស​មាន​អង្កត់​ផ្ចិត​២​ចំអាម​នោះ មាន​គ្រឿង​ផ្សំ​ដូច​ជា ដំឡូង​ជ្វា​ពណ៌​លឿង ប៊័រ​ទន់ៗ ស្ករស ទឹក​ដោះ​គោ​ស៊ុត សណ្ដែក​កិន ម្សៅ​ឧប​ឈើយ (cinnamon) ម្សៅ​រសជាតិ​វ៉ានីឡា និង​ម្សៅ​នំដុត​ស្រួយ។

វិធី​ធ្វើ​នំ​ដំឡូង​ជ្វា​នេះ​គឺ​ងាយ​ស្រួល​ណាស់ ដោយ​ដំបូង​ត្រូវ​ស្ងោរ​ដំឡូង​រយៈ​ពេល​ពី​៤០ ទៅ​៥០​នាទី ដើម្បី​ឲ្យ​វា​ឆ្អិន​ស្មើ​សាច់ រួច​ប្រើ​ទឹក​ត្រជាក់​លាង​ដំឡូង​ទាំង​សម្បក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បក​សម្អាត​វា​ចេញ។

ចាប់​ផ្ដើម​វាយ​បំបែក​សាច់​ដំឡូង រួច​បន្ថែម​ប៊័រ ស្ករស ទឹក​ដោះ​គោ សណ្ដែក​ដី ម្សៅ​ឧបឈើយ ម្សៅ​រសជាតិ​វ៉ានីឡា និង​ម្សៅ​នំដុត​ស្រួយ រួច​ដាក់​ក្នុង​ថាស និង​ដុត​កម្ដៅ ១៧៥​អង្សារ​រយៈ​ពេល​១​ម៉ោង​នោះ​ជា​ការ​ស្រេច៕

អត្ថបទគួរចាប់អារម្មណ៍