The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នំ​ប្រពៃណី​របស់​អង់គ្លេស បាធេនប៊ើក រាង​ដូច​អេប៉ុង​ចម្រុះ​ពណ៌




នំ​ប្រពៃណី​របស់​អង់គ្លេស បាធេនប៊ើក រាង​ដូច​អេប៉ុង​ចម្រុះ​ពណ៌

នំ​ប្រពៃណី​របស់​អង់គ្លេស បាធេនប៊ើក រាង​ដូច​អេប៉ុង​ចម្រុះ​ពណ៌

120710_22e
120710_22e

ក្រុង​ឡុងដ៍ : នំ​ប្រពៃណី​អង់គ្លេស​ដែល​មាន​រាង​ដូច​អេប៉ុង​លាង​ចាន​ពណ៌​លឿង និង​ផ្កាឈូក​ខ្ចី​នេះ​កំពុង​តែ​រង់ចាំ​ភ្ញៀវ​ទេសចរ​ដែល​នឹង​មក​ទស្សនា​កីឡា​ អូឡាំពិក​ដ៏​កុះករ​នៅ​ទីក្រុង​ឡុងដ៍។

បាធេនប៊ើក គឺជា​ឈ្មោះ​នំ​ប្រពៃណី​ដែល​មាន​រាង​ដូច​អេប៉ុង​នេះ​ហើយ។ នៅ​ពេល​ដែល​គេ​កាត់​វា​ជា​បន្ទះស្ដើង ​វា​មាន​រាង​ជា​ការ៉េ ដែល​ចម្រុះ​ដោយ​ពណ៌​លឿង លាយ​ផ្កាឈូក​ខ្ចី។ នំ​នេះ​ត្រូវ​បាន​ស្រោប​ដោយ​ស្ករ​តាំង​ម៉ែ​ម៉ាហ្ស៊ីផេន ដែល​ផ្សំ​ឡើង​ពី​ស្ករស និង​គ្រាប់​អាល់ម៉ុន។

នំ​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេចុងភៅ​រាជវាំង​ឈ្មោះ ហេស្តុន ប្លូមេនថាល (Heston Blumenthal) ដើម្បី​អបអរ​ព្រះ​រាជពិធី​អភិសេក​របស់​ព្រះនាង​ វិចតូរៀ និង​ព្រះអង្គម្ចាស់ ល្វីស៍ មក​ពី​រាជវង្ស​បាធេនប៊ើក។

មេចុងភៅ​អង់គ្លេស​រូប​នេះ​បាន​ច្បិច​យក​សិល្បៈ​នៃ​ការ​ចម្អិន​នំ​របស់​ អាល្លឺម៉ង់ ដើម្បី​ច្នៃ​ជា​នំ​បាធេនប៊ើក សម្រាប់​អបអរ​ពិធី​អភិសេក​សែរាជវង្ស​នេះ។ នំ​នេះ​ក៏​បាន​យក​ឈ្មោះ​តាម​សែរាជវង្ស​របស់​ព្រះអង្គម្ចាស់ ល្វីស៍ មកពីរាជវង្ស​បាធេនប៊ើក​រហូត​មក។

នំ​នេះ​ដើម​ឡើយ​ត្រូវ​បាន​ធ្វើ​ជា​ពីរ​ដំណាក់​កាល​ ដោយ​ចម្អិន​ដុំ​ពណ៌​លឿង និង​ពណ៌​ផ្កា​ឈូក​ផ្សេង​គ្នា​ រួច​យក​វា​មក​បិទ​ភ្ជាប់​គ្នា​ជា​រាង​ក្ដារ​អុក​វិញ​ដោយ​ប្រើ​ដំណាប់​ អាព្រីខត។ ផ្នែក​ពណ៌​លឿង​ផ្សំ​ឡើង​ពី​ប៊័រ ស្ករស ម្សៅ គ្រាប់អាល់ម៉ុន ម្សៅ​រសជាតិ​អាល់ម៉ុន ម្សៅ​ដុត​នំ ស៊ុត និង​ម្សៅវ៉ានីឡា។ រីឯ​ផ្នែក​ពណ៌​ផ្កាឈូក​ក៏​មាន​រូបមន្ត​ផ្សំ​ដូច​គ្នា​ដែរ ដោយ​គ្រាន់​តែ​គេ​មិន​ដាក់​ម្សៅ​រសជាតិ​អាល់ម៉ុន​ទេ តែ​បែរ​ជា​ប្រើពណ៌​សិប្បនិមិ្មត​មក​ជំនួស​វិញ។

បន្ទាប់ពី​ផ្នែក​ទាំង​ពីរ​ពណ៌​ត្រូវ​បាន​ដុត​ឲ្យ​ឆ្អិន នំ​នេះ​ត្រូវ​បាន​ស្រោប​ដោយ​ស្ករ​តាំង​ម៉ែម៉ាហ្ស៊ី​ផេន មួយ​ស្រទាប់​ពី​លើ​ទៀត ដើម្បី​ធានា​ឲ្យ​បាន​ភាព​ជាប់​ស្អិត។

បច្ចុប្បន្ន បាធេនប៊ើក គឺជា​នំ​ដែល​មាន​វត្តមាន​នៅ​សឹង​តែ​គ្រប់​តុ​អាហារ​អឺរ៉ុប នៅ​តាម​បណ្ដា​ប្រទេស​នានា។ វា​ត្រូវ​បាន​ទទួល​ទាន​ជា​អាហារ​ពេល​ព្រឹក អាហារ​សម្រន់ ឬ​ជា​បង្អែម​លាង​មាត់៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។