The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នំ​ផេនខេក​ទឹកឃ្មុំ​ដុត​ស្រា​ពី​ភោជនីយដ្ឋាន​បារាំង Crepe Mania

នំ​ផេនខេក​ទឹកឃ្មុំ​ដុត​ស្រា​ពី​ភោជនីយដ្ឋាន​បារាំង Crepe Mania

នំ​ផេនខេក​ទឹកឃ្មុំ​ដុត​ស្រា​ពី​ភោជនីយដ្ឋាន​បារាំង Crepe Mania

140114_22c
140114_22c

ភ្នំពេញ : ស្ថិត​លើ​វិថី​លេខ​២១៤ កែង​នឹង​ផ្លូវ​លេខ​៥៥ ភោជនីយដ្ឋាន​ជ្រក​ក្រោម​ស្លាក​យីហោ Crepe Mania មាន​ការ​រចនា​បែប​សាមញ្ញ ស្រប​ទៅ​នឹង​ទស្សនវិស័យ​នៃ​ការ​ធ្វើ​អាជីវកម្ម​ម្ហូបអាហារ​របស់​ខ្លួន​ផង ដែរ។

អាហារដ្ឋាន​នេះ Crepe Mania មាន​ផ្ដល់​នូវ​ជម្រើស​អាហារ​ប្រពៃណី​បារាំង​បែប Crepe ជាច្រើន​ប្រភេទ និង​មាន​រសជាតិ​ប្រៃ ឬ​ផ្អែម​ទៅ​តាម​ប្រភេទ​របស់​វា​។ នំ​ក្រែប​ត្រូវ​បាន​គេ​ចម្អិន​ដោយ​ចាក់​ម្សៅ​នៅលើ​ខ្ទះ​ក្ដៅ ឬ​បន្ទះ​លោហៈ​រាប​ស្មើ ដោយ​មាន​ប៊័រ​នៅលើ​នោះ។ ម្សៅ​ត្រូវ​បាន​គេ​ផ្អៀង​ខ្ទះ​ពង្រាប​ឲ្យ​ស្ដើង និង​រាប​ស្មើ​ដូច​ការ​ចាក់​បាញ់​ឆែវ​ដែរ។ ក្រែប​ត្រូវ​បាន​គេ​ចម្អិន​ដោយ​មាន​ជម្រើស​ស្នូល​ជាច្រើន មិន​ថា​ស្នូល​ផ្អែម ឬ​ប្រៃ​ទេ។

ថ្ងៃ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​នឹង​បង្ហាញ ជូន​វិធី​ចម្អិន​ក្រែប ឬ​ផេនខេក​ទឹកឃ្មុំ ដែល​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​រួមមាន ម្សៅមី ពងមាន់ ទឹកដោះគោឆៅ ប៊័រ ទឹកឃ្មុំ និង​ស្រា។

វិធីចម្អិន​ដំបូង​ត្រូវ​យក​ប៊័រ​ទៅ​កម្ដៅ​រំលាយ​វា រួច​យក​ម្សៅមី​វាយ​ចូល​ជាមួយ​ពងមាន់ ទឹកដោះគោឆៅ និង​ប៊័រ​ដែល​រំលាយ​រួច។ វាយ​ល្បាយ​ខាង​លើ​ឲ្យ​សព្វ រួច​ចៀន​វា​លើ​ខ្ទះ។ ក្រោយពី​ចៀន​ឆ្អិន យើង​ត្រូវ​ដួស​ដាក់​ចាន ដោយ​ស្រូប​ទឹកឃ្មុំ​ពី​លើ រួច​ចាក់ស្រា​ពី​លើ​ដើម្បី​អុជ​ភ្លើង​ឲ្យ​ឆេះ​បន្ថែម​រសជាតិ​ឲ្យ​កាន់តែ ឆ្ងាញ់។

អ្នក​ក៏​អាច​មាន​ជម្រើស​ទទួលទាន​នំ​ផេនខេក នេះ​ជាមួយ​នឹង​ផ្លែឈើ​នានា​ដូចជា ចេក ម្នាស់ ផ្លែប៉ោម ក្រូចឆ្មារ និង​ស្ករស ជាដើម​តាម​ចំណូល​ចិត្ត​។

ហាង Crepe Mania ស្ថិត​នៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​២១៤​កែង​ផ្លូវ​៥៥ និង​បើក​បម្រើ​ពី​ម៉ោង​៨​ព្រឹក​ដល់​៧​យប់ ទូរស័ព្ទ​លេខ ០១២ ៥៣៣ ០១៩៕

អត្ថបទគួរចាប់អារម្មណ៍