The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បង្កង​ទន្លេ​អាំង​ជ្រលក់​ទឹក​អំបិល​ម្រេច​នៅ​ហាង The Grey Khmer Grill




បង្កង​ទន្លេ​អាំង​ជ្រលក់​ទឹក​អំបិល​ម្រេច​នៅ​ហាង The Grey Khmer Grill

បង្កង​ទន្លេ​អាំង​ជ្រលក់​ទឹក​អំបិល​ម្រេច​ក្រូច​ឆ្មារ​។
បង្កង​ទន្លេ​អាំង​ជ្រលក់​ទឹក​អំបិល​ម្រេច​ក្រូច​ឆ្មារ​។ ឈឹម ស្រីនាង

បង្កង​ទន្លេ​អាំង​ជ្រលក់​ទឹក​អំបិល​ម្រេច​នៅ​ហាង The Grey Khmer Grill

ភ្នំពេញ: ជា​បណ្តុំ​នៃ​ហាង​អាហារ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍ សំណង់​ផ្ទះ​ខ្មែរ​នៅ​តំបន់ King's Road Angkor ទឹកដី​សៀមរាប​អាច​ធ្វើឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ហាក់បី​ដូចជា​វិល​ត្រឡប់​ទៅ​រក​ការ​រស់នៅ​ក្នុង​ភូមិ​ឋាន​សម័យ​បុរាណ​ដ៏រុងរឿង​។

ថ្វីដ្បិត​តែ​ទិដ្ឋភាព​ខាង​ក្រៅ​ហាក់បី​ដូចជា​វេលា​ពី​អតីតកាល​ក៏​ពិតមែន​ប៉ុន្តែ​ចូល​ទៅ​ដល់​បរិវេណ​ខាង​ក្នុង​ភ្ញៀវទេសចរ​មាន​ភាព​ភ្ញាក់ផ្អើល​ដោយសារ​តែ​នៅ​ទី​នោះ​មាន​ហាង​ចំនួន ១៧ បម្រើ​សេវាកម្ម​អាហារ​ ភេសជ្ជៈ និង លក់​ទំនិញ​ផ្សេងៗ​ជ្រក​ក្រោម​ស្លាក​យីហោ​ល្បីៗ​ដូចជា​ហាង អាហារ​ប៊ីប៊ីឃ្យូ​បែប​ខ្មែរ និង​រសជាតិ​អន្តរជាតិ​មាន​នៅ​ភោជនីយដ្ឋាន Grey Khmer Grill។

ក្រៅពី​មុខម្ហូប​បែប​ខ្មែរ​ដូចជា​សម្ល​ម្ជូរ​គ្រឿង គោ​ឡើង​ភ្នំ​សាច់​ក្រពើ សាច់​កង់គូរូ សាច់អូទ្រីស ភោជនីយដ្ឋាន​នេះ​ក៏​មាន​ជម្រើស​សាច់​បង្កង​ទន្លេ​ស្រស់​ចម្អិន​ភ្លាមៗ​ជ្រលក់​ជាមួយ​អំបិល​ម្រេច​ក្រូច​ឆ្មារ​ផង​ដែរ។

ការ​ចម្អិន​បង្កង​ទន្លេ​ស្រស់​ដែល​មាន​សាច់​ហាប់​ល្អ​នេះ​គឺ​គេ​គ្រាន់តែ​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​បន្តិចបន្តួច​រួច​យក​ទៅ​វះ​ខ្នង​វា​ហើយ​​អាំង​ឲ្យ​ឆ្អិន។ សាច់​បង្កង​ជាមួយ​ក្រូច​ឆ្មារ​ជ្រលក់​ជាមួយ​អំបិល​ម្រេច​ស្ដាប់​ទៅ​ដូចជា​សាមញ្ញ​បន្តិច​មែន​ប៉ុន្តែ​មាន​រសជាតិ​ពិតជា​ឆ្ងាញ់​ប្លែក។

បង្កង​ទន្លេ​អាំង​ជ្រលក់​អំបិល​ម្រេច​នេះ​មាន​នៅ​ភោជនីយដ្ឋាន Grey Khmer Grill តំបន់​ឃីងស៍រ៉ូដ អង្គរ​តាម​ដង​ស្ទឹង​សៀមរាប (King's Road Angkor)៕

អត្ថបទគួរចាប់អារម្មណ៍