ភ្នំពេញ: ស្ថិតនៅ​លើផ្លូវ ១៣៦ សង្កាត់​ផ្សារ​ថ្មី ៣ ម្តុំ​ផ្សារ​តាប៉ាង មាន​ហាង​លក់​នំបុ័ង​ដាក់​សាច់ ជា​ច្រើន​ជិតៗ​គ្នា។ ក្នុង​ចំណោម​ហាង​ទាំង​នោះ ហាង​នំបុ័ង​ស្ថិត​ក្រោម​យីហោ «ហាង​នំបុ័ង​ផ្សារ​តាប៉ាង ផ្ទះ​លេខ ២០» ដែល​បាន​បើក​លក់​ប្រមាណ ២០ ឆ្នាំ និង​បន្ត​មាន​ភ្ញៀវ​ចូល​ញ៉ាំ​ជា​ហូរហែ។

ក្នុង​ហាង​នេះ ក្រៅពី​ល្បី​នំ​បុ័ង​ឆ្ងាញ់​ក៏មាន​លក់​បង្អែម​គ្រប់មុខ ដែល​ញ៉ាំ​ទៅ​មិន​រងាន់ ដោយសារ​រសជាតិ​មិន​ផ្អែម​ខ្លាំង ហើយ​បង្អែម​ផ្សំ​គ្រឿង​ថ្មី​តែ​ម្ដង។

អ្នកនាង ជឹ​ង ហ្គិ​ច​រ៉ុង ម្ចាស់​ហាង ហាង​នំ​បុ័ង​ផ្សារ​តាប៉ាង​ផ្ទះ​លេខ ២០ បាន​និយាយថា៖ «ហាង​របស់​ខ្ញុំ​នេះ​បើក​លក់​អស់​រយៈពេល​ជាង ២០ ឆ្នាំ មក​ហើយ ទាំង​នំ​បុ័ង​សាច់ និង​បង្អែម​គឺមាន​រសជាតិ​ដើម​ដដែល​ដោយសារ​តែ​ចុងភៅ​របស់​យើង​គាត់​ធ្វើ​មាន​រង្វាស់​ត្រឹម​ត្រូវ»។

អ្នកនាង​បន្តថា៖ «បង្អែម​ក៏​អ៊ីចឹង​ដែរ គឺ​ភ្ញៀវ​គាត់​នៅតែ​គាំទ្រ និង​សរសើរ​ពី​រសជាតិ​របស់​វា​ថា នៅ​តែ​ឆ្ងាញ់ ហើយ​បច្ចុប្បន្ន​នេះ​យើង​បាន​បន្ថែម​នូវ​បង្អែម​ថ្មី​ជា​ច្រើន​មុខ​ដូចជា​បង្អែម​គ្រាប់​ឈូក បង្អែម​បាញ់​ចានឿក បាយ​ដំណើប​សង់​ខ្យា និង​បាយ​ដំណើប​ទុរេន»។

ចំពោះ​បង្អែមថ្មីៗប៉ុន្មាន​មុខ​នេះ ភ្ញៀវ​គាត់​គាំទ្រ​ខ្លាំងជាងគេ​គឺ​បង្អែម​បាយ​ដំណើប​ទុរេន ភ្ញៀវ​គាត់​ចូលចិត្ត​កុម្ម៉ង់​ញុំា​ច្រើន ដោយសារ​តែ​វា​មាន​រស​ជាតិ​ឆ្ងាញ់​ប្លែក​មាត់​ពី​គេ ហើយ​នៅ​ម្តុំ​នេះ​មិន​មាន​លក់​បង្អែម​នេះ​ទេ។

ចង់​ញុំា​បង្អែម​គ្រប់មុខ ឬក៏​បង្អែម​បាយដំណើប​ទុរេន​ពី​ហាង​នំ​បុ័ង​ផ្សារ​តាប៉ាង​ផ្ទះ​លេខ ២០ ទាក់ទង​ទូរស័ព្ទ លេខ ០៩២ ៨៨១៦ ៩៩៕