The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បង្អែម​ផ្លែត្នោត​ស្ករពាង​អប់​ទឹក​អំពៅ​​ខ្ទិះដូង​ពី​ហាង​ Rambutan

បង្អែម​ផ្លែត្នោត​ស្ករពាង​អប់​ទឹក​អំពៅ​​ខ្ទិះដូង​ពី​ហាង​ Rambutan

បង្អែម​ផ្លែត្នោត​ស្ករពាង​អប់​ទឹក​អំពៅ​​ខ្ទិះដូង​ពី​ហាង​ Rambutan

131224_22c
131224_22c

ភ្នំពេញ : ភោជនីយដ្ឋាន Rambutan ដែល​មាន​បរិយាកាស​ត្រជាក់ល្ហឹម​អម​ដោយ​អាងទឹក​ពណ៌ខៀវ​ថ្លាឆ្វង់​នោះ ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខាង​បង្កើត​អាហារ​ដែល​ប្រើ​គ្រឿងផ្សំ​បែប ខ្មែរ​ឲ្យ​ទៅ​ជា​មុខម្ហូប​ថ្មី​យ៉ាង​ឆ្ងាញ់​ប្លែក។

កន្លង​មក​យើង ធ្លាប់​នាំ​លោក​អ្នក​ទៅ​ភោជនីយដ្ឋាន​នេះ​ដើម្បី​ភ្លក្ស «ទឹកគ្រឿង​ក្ដាមស្រែ​បន្លែ​ស្រស់​» ដែល​មាន​ផ្កាស្នោ និង​ផ្សិតម្ជុល ក៏​ដូចជា​មុខម្ហូប «ត្រី​ក្រហម​ដុត​គ្រឿង» ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ពី​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ។ ដោយឡែក​ថ្ងៃ​នេះ​យើង​ខ្ញុំ​នឹង​នាំ​លោកអ្នក​ទៅ​ភ្លក្ស​អាហារ​លាង​មាត់​វិញ ម្ដង នោះ​គឺ​«បង្អែម​ផ្លែត្នោត» ដ៏​ពិសេស​ម៉្យាង។

គ្រឿងផ្សំ របស់​បង្អែម​នេះ​រួមមាន គ្រាប់ត្នោត ទឹកអំពៅ cinnamon stick ទឹក​ស្ករត្នោត និង​ខ្ទិះដូង។ វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​គ្រាប់ត្នោត​ចិត​ជា​ដុំ​តូចៗ​រួច​ទុក​មួយ អន្លើ​សិន។ យក​ចំណិត​ផ្លែត្នោត​នោះ​ទៅ​ចម្អិន​ជាមួយ​ស្ករត្នោត​ឲ្យ​ឡើង​ក្រហម​ដូចជា ត្នោត​ឆឹង រួច​ទុក​វា​ដោយ​ឡែក។ បន្ទាប់មក ទឹក​អំពៅ​ត្រូវ​យក​លាយ​ជាមួយ​ខ្ទិះដូង​រម្ងាស់​លើ​ភ្លើង​ឲ្យ​ឡើង​ឈ្ងុយ មុន​នឹង​ដាក់​ចម្អិត​ផ្នែក​ត្នោត​ដែល​ឆឹង​រួច​ចូល រួច​បន្ថែម​ដុំ cinnamon stick ដើម្បី​ឲ្យ​វា​មាន​ក្លិន​ឈ្ងុយ​នោះ​ជា​ការ​ស្រេច។

ចង់​ដឹង​ថា បង្អែម​ផ្លែត្នោត​មាន​រសជាតិ​បែប​ណា​នោះ លោកអ្នក​អាច​អញ្ជើញ​ទៅ​ភ្លក្ស​ផ្ទាល់​នៅ​ភោជនីយដ្ឋាន Rambutan ស្ថិត​នៅ​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​៧១ សង្កាត់​បឹងកេងកង​១។ ទាក់ទង​ទូរស័ព្ទ​លេខ ០១៧ ៩៩២២៤០ និង ០១២ ៩២៩៣​២៨ ទំនាក់ទំនង​អ៊ីមែល bookings@rambutanresort.com និង​វេបសាយ www.rambutanresort.com

អត្ថបទគួរចាប់អារម្មណ៍