The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បបរ​សម័យ​ប៉ុលពត ពិបាក​លេប​តែ​ទាក់ទាញ​ការចាប់អារម្មណ៍

បបរ​សម័យ​ប៉ុលពត ពិបាក​លេប​តែ​ទាក់ទាញ​ការចាប់អារម្មណ៍

Content image - Phnom Penh Post
ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ បង់ក ក្រមា និង​ពាក់​មួក​ស្លឹក​ត្នោត លោក ទួន តែម លើក​បបរ​ប៉ុលពត និង​បបរ​ត្រី​ជូន​ភ្ញៀវ​។ ហុង មិនា

បបរ​សម័យ​ប៉ុលពត ពិបាក​លេប​តែ​ទាក់ទាញ​ការចាប់អារម្មណ៍

សៀមរាប: ស្ថិត​នៅ​តាមផ្លូវ​ក្រវាត់​ក្រុង​ភូមិ​ស្វាយដង្គំ ខេត្ត សៀមរាប យីហោ​អាហារដ្ឋាន​មួយ​ដាក់​ឈ្មោះ​ថា ទួន តែម (អាំង គឹមម៉ាច) លក់​បបរ​សម័យ​ប៉ុលពត បាន​ធ្វើឲ្យ​អ្នកដំណើរ​ឆ្លង​កាត់​ទីនោះ​មាន​ការងឿង​ឆ្ងល់​យ៉ាងខ្លាំង​រហូត​ត្រូវ​ឈាន​ចូល​ក្នុង​ហាង​ដើម្បី​ស្រាយ​ចម្ងល់​មួយនេះ។

លោក ទួន តែម ជាម្ចាស់​អាហារដ្ឋាន​ដែល​កំពុង​តែ​លើក​បបរ​ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ​បង់​ក្រមា​បង់ក ពាក់មួក​ត្នោត បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា៖ «បាន​ជាខ្ញុំ​បើក​អាហារដ្ឋាន​ដាក់​ឈ្មោះ​បបរ​សម័យ​ប៉ុលពត នេះ​ឡើង​គឺ​គ្រាន់តែ​ចង់ឲ្យ​ក្មេង​សម័យ​ថ្មី​បានដឹង​ពីការ​ហូបចុក​សម័យ​នោះ វា​លំបាក​យ៉ាងម៉េច គឺ​វាហូប​មិន​ឆ្អែត​ដូច​សម័យ​នេះទេ។

ណាមួយ​ក្មេងៗ​ភាគច្រើន​គឺ​ពួកគាត់​មិន​ដែល​ឃើញថា​បបរ​សម័យ​ប៉ុលពត វាមាន​រសជាតិ និង​រូបរាង​យ៉ាងម៉េច ហើយ​សូម្បីតែ​កូន​របស់ខ្ញុំ​ក៏វា​មិនដែល​ដឹងដែរ ដល់​ពេល​ដែរ​ខ្ញុំធ្វើ​បបរ​នេះ​ឲ្យ​វាហូប​ទៅ​ទើប​វាដឹង​ថា​បបរ​សុទ្ធតែ​ទឹក​អ៊ីចឹង​តើប៉ា​ឯង​ហូប​យ៉ាងម៉េច​ឆ្អែត​ទៅ?»។

លោក​បន្តថា៖ «តាំងតែ​ពីខ្ញុំ​បើក​មក គឺមិន​ដែល​មាន​បញ្ហាអី​ជាមួយ​នឹង​អាជ្ញាធរ​ទេ គឺ​ពួកគាត់​គ្រាន់តែ​សួរថា តើ​ខ្ញុំមាន​គោល​បំណងអី​បានជា​បើក​លក់​បបរ​ប៉ុលពត​នេះ​ឡើង ខ្ញុំ​ក៏ពន្យល់​ទៅ​គាត់​វិញ​ថា គ្មាន​គោល​បំណង​ពាក់ព័ន្ធ​នឹង​នយោបាយ​អី​នោះទេ គឺគ្រាន់​តែ​ចង់ឲ្យ​យុវជន​សម័យថ្មី​បាន​ឃើញ​ច្បាស់​ពីការ​ហូបចុក​នៅ​សម័យ​ប៉ុល ពត តែប៉ុណ្ណោះ»។

អាហារដ្ឋាន ទួន តែម ទើប​តែ​បើក​បាន​មួយ​សប្តាហ៍​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ភ្ញៀវ​ជាច្រើន​ទាំង​ក្មេង​ចាស់​បាន​ចូល​ទៅ​កុម្ម៉ង់​បបរ ប៉ុល ពត និង​ម្ហូប​ផ្សេង​ជាច្រើន​ទៀត។

Content image - Phnom Penh Post
អាហារដ្ឋាន ទួន តែម មាន​បម្រើ​បបរ​សម័យ​ប៉ុលពត អម​ដោយ​បបរ​សាច់ត្រី​មក​ពី​ស្ទឹង​ត្រែង ដែល​មាន​តម្លៃ ៦ ពាន់​រៀល​។ ហុង មិនា

លោក​បាន​បន្ត​ទៀត​ថា៖ «ក្មេងៗ​ដែល​ចូល​មកដល់​ហាង​ដំបូង​ពួកគាត់​កុម្ម៉ង់​បបរ​ប៉ុលពត ដល់ពេល​ខ្ញុំ​លើក​បបរ​ប៉ុលពត​ទៅ​គាត់​ថា ហាក់​ពូបបរ​ប៉ុលពត​ពូឯង​មាន​តែ​ទឹក និង​អង្ករ​បីបួន​គ្រាប់​ហ្នឹង​ញ៉ាំ​យ៉ាងម៉េច​គ្រាន់​ហើយ​ថ្លៃ​ទៀត​មួយ​ចាន ៦០០០ រៀល​ឯណោះ។ បន្ទាប់​មក​ក៏ខ្ញុំ​លើក​យក​បបរ​ត្រី​ដែល​ចម្អិន​ពិសេស​ជាមួយ​នឹង​ស្លឹក​បាស ត្រួយ​ល្ពៅ ស្លឹកផ្ទី ផ្លែ​ត្រលាច ផ្លែល្ពៅ ផ្លែ​ននោង និង​សាច់​ត្រី​ធម្មជាតិ​យកពី​ខេត្ត​ស្ទឹងត្រែង ឲ្យគាត់​ហូប ទើប​ពួកគាត់​យល់​ថា​បបរ​សម័យ​ប៉ុលពត​គ្មាន​ជាតិ​អីសោះ ប្រៃៗ​មិន​ឆ្ងាញ់»។

ក្រៅពី​បបរ​ប៉ុលពត លោក​ក៏មាន​បម្រើ​បបរ​ត្រី​មកពី​ខេត្ត​ស្ទឹងត្រែង​ជាមួយ​បន្លែ​ធម្មជាតិ​ដែរ​គាត់​រក​ទិញពី​ប្រជាពលរដ្ឋ​គាត់​ដាំដុះ​ខ្លួនឯង ហើយ ក៏​មាន​លក់​គុយទាវ បាយ​ស្រូប និង​ម្ហូប​កុម្ម៉ង់​ផងដែរ។

អាហារដ្ឋាន ទួន តែម (អាំង គឹម​ម៉ាច) ដែល​មាន លក់​បបរ​សម័យ​ប៉ុលពត មាន​ទីតាំង​ស្ថិត​នៅ​ក្រុមទី ២ ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប (ផ្លូវ​ក្រវាត់​ក្រុង) ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩២៩៣១៩ ១២៕

Content image - Phnom Penh Post
ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ បង់ក ក្រមា និង​ពាក់​មួក​ស្លឹក​ត្នោត លោក ទួន តែម លើក​បបរ​ប៉ុលពត និង​បបរ​ត្រី​ជូន​ភ្ញៀវ​។ ហុង មិនា

Content image - Phnom Penh Post
អាហារដ្ឋាន ទួន តែម មាន​បម្រើ​បបរ​សម័យ​ប៉ុលពត អម​ដោយ​បបរ​សាច់ត្រី​មក​ពី​ស្ទឹង​ត្រែង ដែល​មាន​តម្លៃ ៦ ពាន់​រៀល​។ ហុង មិនា

អត្ថបទគួរចាប់អារម្មណ៍