The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាញ់ឆែវ​បែប​អឺរ៉ុប​ ​រុំត្រី​សាលម៉ុន​បន្លែ​ស្រស់​ឆ្ងាញ់​ប្លែក​




បាញ់ឆែវ​បែប​អឺរ៉ុប​ ​រុំត្រី​សាលម៉ុន​បន្លែ​ស្រស់​ឆ្ងាញ់​ប្លែក​

Content image - Phnom Penh Post
សម្បក​បាញ់ឆែវ​រុំបន្លែ​ សាច់ត្រី​សាលម៉ុន និង​ក្រែម​។ ផា លីណា

បាញ់ឆែវ​បែប​អឺរ៉ុប​ ​រុំត្រី​សាលម៉ុន​បន្លែ​ស្រស់​ឆ្ងាញ់​ប្លែក​

ភ្នំពេញ: សម្រាប់​លោក​អ្នកដែល​ស្វែង​រក​អាហារ​បែប​ច្នៃប្រឌិត​ និង​បរិយាកាស​ទទួល​ទាន​បែប​ទំនើប​ទាន់​សម័យ និង​រ៉ូមែនទិក សូម​សាកល្បង​បាញ់ឆែវ​បែប​អឺរ៉ុប​ដែល​ឆ្ងាញ់​ប្លែក ​នៅ​ភោជនីយដ្ឋាន ​និង​បារ៍​ Raqia republic នៅ​ម្ដុំ​ផ្សារថ្មី។

ស្ថិត​នៅផ្ទះ​លេខ​៨ ​ផ្លូវ១៧២ សង្កាត់​ផ្សារ​ថ្មី ភោជនីយដ្ឋាន ​និង​បារ៍ Raqia Republic ​រំលេច​ដោយ​ភ្លើង​ពណ៌​ស្អាត​ចេញពី​ក្នុងហាង​ ជាមួយ​ការ​រចនា​តាមបែប​អឺរ៉ុប​ ដោយ​ការ​រៀបចំ​ដបស្រា​គ្រប់​ប្រភេទ​នៅតាម​ជញ្ចាំង ដាក់​តុវែង​នៅចំ​កណ្តាល​ហាង​ មាន​កៅអី​មូលៗដាក់​ពីមុខ​តុវែង​នោះ​ងាយស្រួល​សម្រាប់​ភ្ញៀវមក​ទទួល​ទាន​អាហារ​ ឬ​ស្រា​ម្នាក់ឯង។

សម្រាប់​ភ្ញៀវ​មកជា​ក្រុម ឬ​លក្ខណៈ​គូស្នេហ៍ ​ក៏មាន​តុ​ជ្រុងធំ​ល្មម​ក្រោម​ពន្លឺ​ភ្លើងដ៏​​រ៉ូមែនទិក​ផងដែរ។

ភោជនីយ​ដ្ឋាន​ និង​បារ៍​ Raqia Republic​ មើល​ខាងក្រៅ​ដូច​បារ៍ ដែល​បើក​ទទួល​ភ្ញៀវ​តែពេល​រាត្រី។ ប៉ុន្តែ​តាម​ការពិត​ ​ហាង​នេះក៏​បើក​ដំណើរការ​នៅពេល​ព្រឹក ​និង​ថ្ងៃត្រង់​ជាមួយ​អាហារ​ជាច្រើន​មុខដែល​កម្រ​ឃើញ​មាន​លក់​នៅតាម​ហាង​នានា។

អាហារ​ដែល​ពិសេស​ជាងគេ​គឺប្រភេទ​ជាបន្ទះ​នំស្រួយ​យក​មករុំ​ជាមួយ​បន្លែ សាច់ និង​ផ្លែឈើ​ជាដើម។

លក្ខណ​ពិសេស​របស់​នំនេះ​ស្ថិត​ត្រង់ថា​​ម្ចាស់​ហាង​ជា​ជនជាតិ​អ៊ីតាលី​ បាននឹក​ឃើញ​យក​ម្សៅ​សម្រាប់​ចាក់ធ្វើ​នំបាញ់ឆែវ​យកមក​ធ្វើនំ​ជំនួស​ម្សៅបរទេស​វិញ។ ដោយ​សារតែ​ម្សៅ​នំបាញ់ឆែវ​នេះ​ស្រួយ​ឈ្ងុយ​ឆ្ងាញ់​ ​គេ​អាច​យ​កមក​លាយ​ជាមួយ​គ្រឿងផ្សំ​ម្ហូប​របស់​អឺរ៉ុប​បាន ដែល​មានដូចជា​​សាលាដ ប៉េងប៉ោះ ក្រែ​ម និង​ត្រី​សាល​ម៉ុន។

Raqia Republic មាន​លេខ​ទូរស័ព្ទ​​ ០៧០ ៤០៨ ៧១៩៕

អត្ថបទគួរចាប់អារម្មណ៍