The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាយក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ

បាយក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ

បាយក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ

20140304_22a
អាហារបាយក្ដាំងជ្រលក់ទឹកសាច់ជ្រូកចិញ្ច្រាំពីហាងបៃតង ឈឹម ស្រីនាង

ភ្នំពេញ : ស្ថិត​នៅ​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹងកេងកង​១ អគារ​ពណ៌​សក្បុស​ដែល​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​តូច​ធំ​គឺជា​ភោជនីយដ្ឋាន បម្រើ​អាហារ​អាស៊ី​ដ៏​សែនមនោរម្យ​មាន​ឈ្មោះ​ថា «បៃតង»។ ថ្ងៃ​នេះ​យើង​នឹង​លើក​យក​ម្ហូប «បាយក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ​» ពី​ហាង​នេះ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នកអាន​។

Content image - Phnom Penh Post
Content image - Phnom Penh Post

គឿងផ្សំ : អង្ករផ្កាម្លិះ សាច់ជ្រូក បង្គាស្រស់ ខ្ទឹមស ខ្ទឹមក្រហម ជីរវ៉ាន់ស៊ុយ ម្ទេស អំបិល ម្សៅស៊ុប ស្ករស ទឹកត្រី អំពិលទុំ និង​ប្រេងឆា។

របៀបចម្អិន : យក​អង្ករ​ផ្កាម្លិះ​ទៅ​ដាំ​ដោយ​បន្ថយ​បរិមាណ​ទឹក​បន្តិច ដើម្បី​ឲ្យ​បាយ​មាន​លក្ខណៈ​ស្រួយ។ នៅពេល​ដែល​បាយ​ឆ្អិន ត្រូវ​យក​វា​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​រួច​ទើប​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា​ឲ្យ ឡើង​ស្រួយ។ បាយ​ដែល​បំពង​រួច​ត្រូវ​តែ​ទទួលទាន​ភ្លាមៗ​ដើម្បី​ទទួល​បាន​ភាព​ស្រួយ នៅពេល​ជ្រលក់​ជាមួយ​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ។

ចំពោះ​វិធី​ធ្វើ​ទឹក ជ្រលក់​វិញ ដំបូង​ត្រូវ​យក​សាច់ជ្រូក​ទៅ​ចិញ្ច្រាំ​ជាមួយ​សាច់បង្គា​ស្រស់​រួច​ទុក​មួយ អន្លើ​សិន។ ខ្ទឹមស ខ្ទឹម​ក្រហម និង​ជីរវ៉ាន់ស៊ុយ​ត្រូវ​ចិញ្ច្រាំ​ចូល​គ្នា​រួច​រំលីង​ជាមួយ​ប្រេងឆា មុន​នឹង​ដាក់​សាច់ចិញ្ច្រាំ​ខាងលើ​ចូល។

ចាប់ផ្ដើម​ដាក់​គ្រឿងផ្សំ រសជាតិ​រួមមាន អំបិល ម្សៅស៊ុប ស្ករស ទឹកត្រី និង​ទឹក​អំពិលទុំ​ចូល​ហើយ​រំងាស់​មួយ​សន្ទុះ​ដោយ​បន្ថែម​ទឹក​បន្តិច​ជា​ការ ស្រេច។

ភោជនីយដ្ឋាន​បៃតង ស្ថិត​នៅ​ផ្ទះ​លេខ​៧ ផ្លូវ​លេខ​៣៦០ ទូរស័ព្ទ​០២៣​៦៣​០៣​០០៥ និង​០៩២​៥០០​៤០០៕

អត្ថបទគួរចាប់អារម្មណ៍