The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាយ​បន្ទះ​ដែក ​ហឹរ​បែប​កូរ៉េ​ តម្រូវ​ចិត្ដ​អ្នក​ធ្វើការ​ពី​ហាង Street Kitchen




បាយ​បន្ទះ​ដែក ​ហឹរ​បែប​កូរ៉េ​ តម្រូវ​ចិត្ដ​អ្នក​ធ្វើការ​ពី​ហាង Street Kitchen

Content image - Phnom Penh Post
បាយ​បន្ទះ​ដែក​ហឹរ​បែប​កូរ៉េ​គួប​នឹង​ទឹក​តែ​ក្រូចឆ្មារ​។

បាយ​បន្ទះ​ដែក ​ហឹរ​បែប​កូរ៉េ​ តម្រូវ​ចិត្ដ​អ្នក​ធ្វើការ​ពី​ហាង Street Kitchen

ភ្នំពេញ: ភោជនីយដ្ឋាន Street Kitchen ដែល​ផ្តុំ​ទៅ​ដោយ​ម្ហូបអាហារ​បែប​តាម​ចិញ្ចើម​ផ្លូវ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​បញ្ចេញ​ម្ហូប​ពិសេស​សម្រាប់​បរិយាកាស​ត្រជាក់ៗ​បែប​នេះ គឺ បាយ​បន្ទះ​ដែក​ហឹរ​បែប​កូរ៉េ ហ្គូជូចាំង ដែល​មាន​រសជាតិ​ហឹរ​ឆ្ងាញ់​ប្លែក​មាត់​តាម​បែប​កូរ៉េ។

បាយ​បន្ទះ​ដែក​ហឹរ​បែប​កូរ៉េ ហ្គូ​ជូ​ចាំង មាន​ក្លិន​ឈ្ងុយ​ឆ្ងាញ់ និង​ក្តៅៗ​ស័ក្ដិសម​នឹង​អាកាសធាតុ​ត្រជាក់​តិចៗ ជាពិសេស អ្នក​ដែល​ធ្វើការ​តែម្តង ដោយសារ​តែ​បាយ​ប្រភេទ​នេះ​កុម្ម៉ង់​បាន​លឿន មិន​សូវ​ចំណាយ​ពេល​ចាំយូរ ងាយ​ស្រួល​ទទួល​ទាន​ទៀត​ផង។ សំខាន់ បាយ​បន្ទះ​ដែក​ត្រូវ​នឹង​ទឹក​តែ​ទឹកកក​ក្រូច​ឆ្មារ។

បើសិន​បាយ​បន្ទះ​ដែក​មិន​ត្រូវ​ចិត្ដ​លោក​អ្នក អ៊ីចឹង​ភោជនីយដ្ឋាន Street Kitchen ក៏មាន​ម្ហូប​ជាច្រើន​ទៀត​តម្រូវ​ចិត្ដ​អ្នក​រវល់​ធ្វើការ​គឺ បាយ​ឆា​ឡុកឡាក់ បាយ​ឆាកា​ពិ ញាំ​ក្តាមប្រៃ ញាំ​ស្វាយ​ក្តាមប្រៃ មីឆា ផាត់​ថៃ និង​ម្ហូប​ជា​ច្រើន​ទៀត​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ។

អ្នកនាង រស់ និរន្តរ៍ ម្ចាស់​ហាង Street Kitchen បាន​និយាយ​ថា៖ «កាល​ពី​នៅ​ក្មេងៗ​ខ្ញុំ​ចូលចិត្ត​អាហារ​ដែល​លក់​នៅ​តាម​ចិញ្ចើម​ថ្នល់ ហើយ​បច្ចុប្បន្ន​នេះ​យើង​ពិបាក​រក​ញ៉ាំ​អាហារ​នៅ​តាម​ផ្លូវ​ថ្នល់​ដែល​មាន​ផាសុកភាព និង​អនាម័យ​ណាស់។ អ៊ីចឹង ខ្ញុំ​សម្រេច​បើក​ហាង​នេះ​ឡើង​ដើម្បី​ឲ្យ​ភ្ញៀវ​ភាគ​ច្រើន​អាច​មក​ញ៉ាំ​នៅ​ទីនេះ ជាមួយ​នឹង​កន្លែង​អង្គុយ​មាន​ផាសុកភាព ត្រជាក់​ស្រួល អនាម័យ​ខ្ពស់ និង​តម្លៃ​សមរម្យ»។

តើអ្នក​ចង់​ភ្លក្ស​អាហារ​បែប​តាម​ចិញ្ចើម​ផ្លូវ មាន​អនាម័យ និង​តម្លៃ​សមរម្យ​ទេ? ភោជនីយដ្ឋាន Street Kitchen ដែល​ស្ថិត​នៅ​ផ្ទះ​លេខ ១៩ ផ្លូវ​លេខ ៥៧ សង្កាត់​បឹង​កេងកង ១ ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៩៦៩៕

អត្ថបទគួរចាប់អារម្មណ៍