ភ្នំពេញ: បន្ទាប់ពី​ល្បី បាយ​មាន់​ស្រែ ខ្ចប់​ស្លឹក​ឈូក តាម​អន​ឡាញ និង​មាន​ការ​ពេញ​និយម​កុម្ម៉ង់​ច្រើន ម្ចាស់​បាយ​មាន់​ស្រែ បាន​សម្រេច​ចិត្ត​បើក​ជា​ហាង និង​បាន​បន្ថែម​អាហារ​មួយ​មុខ​ទៀត​គឺ​បាយ​ផាក់ឡូវ។

ដោយ​ដាក់លក់​មិនទាន់បាន​ប៉ុន្មាន​ផង បាយ​ផាក់​ឡូ​វ ក៏មាន​ការ​ពេញ​និយម​មិន​ចាញ់ បាយ​មាន់​ស្រែ​ប៉ុន្មាន​ទេ។ ការ​វេច​ខ្ចប់​បាយ​ផាក់ឡូវ ក៏​មិន​ខុស​ពី​ការ​វេច​ខ្ចប់​របស់​បាយ​មាន់​ស្រែ​ដែរ ដោយសារ​តែ​ម្ចាស់​ហាង​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គំនិត​របស់​ខ្លួន​គឺ​ប្រើប្រាស់​កញ្ច្រែង​ធ្វើ​ដោយ​ខ្មែរ​យើង​មក​ដាក់​ជំនួស​ចាន​វិញ។

ភាព​ច្នៃប្រឌិត​ខុសប្លែក​ពី​គេ​នេះ បានរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ចូល​ញ៉ាំ​ច្រើន ហើយ​ណាមួយ​ជួយ​លើក​តម្កើង​ប្រជាជន​ខ្មែរ​គាត់​នៅ​បន្ត​ធ្វើ​កញ្ច្រែង​នេះ​លក់​ទៅ​មុខ​ទៀត។

បាយ​ផាក់​ឡូ​វ​ដាក់​ពីលើ​ស្លឹក​ឈូក​ទ្រាប់​កញ្ច្រែង​នេះ មានតម្លៃ​ត្រឹមតែ ១២០០០ រៀល​ប៉ុណ្ណោះ​គឺ​បរិមាណ​បាយ​ច្រើន​ល្មម​ឆ្អែត​តែម្តង។

អតិថិជន​ចង​ញ៉ាំ​បាយក្តៅៗ និង​មាន​ជម្រើស​ច្រើន គួរតែ​ទៅ​ម៉ោង ៧ ព្រឹក ទើប​ងាយ​ស្រួល​មិន​បាច់​រង់ចាំ​យូរ។

បើ​អតិថិជន​ដែល​ធ្លាប់​កុម្ម៉ង់ បាយ​មាន់​ស្រែ ខ្ចប់​ស្លឹក​ឈូក តាម​អន​ឡាញ ហើយ​ចង់​ប្តូរ​បរិយាកាស​មក​ញ៉ាំ​នៅ​ហាង​ផ្ទាល់ គឺ​អាច​អញ្ជើញ​ទៅ​ហាង​ដែល​ស្ថិត​នៅ​លើផ្លូវ ២៥៣ សង្កាត់​ទឹកល្អក់ ៣ ចូល​តាម​ការ៉ាស់​សាំង​កាល់​តិច ម៉ុងឌីយ៉ាល់ ប្រហែល ១៥០ ម៉ែត្រ ហើយ​បន្ត​បត់​ស្ដាំ​ប្រហែល ៣០ ម៉ែត្រ នៅ​ខាង​ស្ដាំ​ដៃ។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៦៩ ២៥៧៥៥៤៕